ស្វះស្វែងរកព្រះហឫទ័យនៃព្រះជាប្រចាំថ្ងៃ - មករកប្រាជ្ញាគំរូ

Seeking Daily The Heart Of God - Wisdom

ថ្ងៃទី 5 ក្នុងចំណោម 5 ថ្ងៃ

ការភ័យខ្លាចដ៏មានប្រាជ្ញា

មានការភ័យខ្លាចខ្លះ ក៏ជារឿងល្អដែរ។ ការគោរពកោតខ្លាចព្រះ នោះគឺជារឿងមួយ ក្នុងចំណោមការភ័យខ្លាចល្អនោះ។ ការកោតខ្លាចនេះ ផ្ដល់ជាចំណីទៅកាន់ការភ័យខ្លាចល្អៗទាំងប៉ុន្មានផ្សេងទៀត។ អស់បុរស ឬស្ត្រី ដែលមានប្រាជ្ញា គឺជាមនុស្សដែលចេះគោរពកោតខ្លាចព្រះ។ ការគោរពកោតខ្លាចព្រះគឺជាភាពក្លៀវក្លា នៅគ្រាចាប់ផ្ដើមដំបូងនៃការដើរនៅក្នុងជំនឿរបស់អ្នក។ វាគឺជាដំណាក់កាលនៃគ្រាក្រេបទឹកឃ្មុំ នៅក្នុងចំណងអាពាហ៍ពិពាហ៍របស់អ្នក ជាមួយនឹងព្រះគ្រីស្ទ។ អ្នកមិនដឹងថាត្រូវធ្វើអ្វីក្រៅពីធ្វើទៅតាមអ្វីដែលព្រះសព្វព្រះទ័យចង់ឱ្យអ្នកធ្វើតែប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើអ្នកធ្វេសប្រហែសទៅលើការគោរពកោតខ្លាចព្រះ នោះអ្នកនឹងរសាត់ទៅក្នុងភាពមិនស្ដាប់បង្គាប់ព្រះ ជាក់ជាមិនខាន (ទំនុកតម្កើង ៣៦៖១)។ ប្រៀបដូចជាគោលជំនឿ ឬការគោរពប្រណិប័តតាមសាសនាទាំងឡាយ ការគោរពកោតខ្លាចនៃព្រះ ត្រូវការចិញ្ចឹមបីបាច់ដោយជំនឿ និងការស្ដាប់បង្គាប់។ ការគោរពកោតខ្លាចព្រះរក្សាអ្នកឱ្យនៅទៀងត្រង់ចំពោះព្រះ ហើយនិងចំពោះខ្លួនអ្នកផ្ទាល់។ វាគឺជាទីចាប់ផ្ដើមនៃការចេះទទួលខុសត្រូវ (ចំពោះទង្វើខ្លួន)។ ព្រះគុណនៃព្រះ—បើគ្មានការគោរពកោតខ្លាចនៃព្រះទេ—នោះគ្រាន់តែជារឿងថ្ពិនភ្នែកតែប៉ុណ្ណោះ។ គ្មានព្រះគុណណាមាន ដោយគ្មានការគោរពកោតខ្លាចព្រះឡើយ។ ប្រៀបដូចជាថា គ្មានការគោរពកោតខ្លាចព្រះណា ដែលគ្មានព្រះគុណក្នុងនោះដែរ។ ភាពល្ងីល្ងើ គឺជាអស់អ្នកណាដែលមិនគោរពកោតខ្លាចព្រះ។ ផលផ្លែនៃការមិនគោរពកោតខ្លាចព្រះ នោះគឺជាការជ្រើសរើសបែបល្ងង់ខ្លៅ និងជាជីវិតរស់នៅដោយគ្មានវិន័យ។ 

ថែមពីនោះ ភាពជោគជ័យគឺជាសត្រូវចំពោះការគោរពកោតខ្លាចព្រះ។ អ្នកកាន់តែទទួលបានភាពជោគជ័យ នោះអ្នកកាន់តែមានទំនោរទៅរកការមិនគោរពកោតខ្លាចព្រះ។ តែទោះជាយ៉ាងនេះក្ដី រឿងផ្ទុយពីនេះ ក៏ត្រូវការឱ្យកើតមានឡើងទៅជាការពិតដែរ។ បើអ្នកកាន់តែរីកចិត្តជាមួយនឹងភាពជោគជ័យ នោះអ្នកគួរតែគោរពកោតខ្លាចព្រះឱ្យបានកាន់តែខ្លាំងឡើង ហើយក៏នឹងត្រូវភ័យខ្លាចចំពោះលទ្ធផលនៃអំពើបាបដែរ។ ការទទួលបានភាពជោគជ័យច្រើនលើកច្រើនសា អាចនាំឱ្យអ្នកទៅជាស្វ័យរាជ្យ (ចង់គ្រប់គ្រងធ្វើអ្វីតាមតែចិត្ត)។ នៅត្រង់ចំណុចនេះ ប្រសិនបើអ្នកមានប្រាជ្ញា នោះអ្នកនឹងបង្កើនកម្រិតនៃការចេះទទួលខុសត្រូវឱ្យបានកាន់តែខ្ពស់ដែរ។ ចូរឱ្យអ្នកស្មោះទៀងត្រង់ចំពោះខ្លួនឯងឱ្យមែនទែន។  អ្នកមិនអាចរ៉ាប់រងស័្វយរាជ្យ ដោយមិនមានការចេះទទួលខុសត្រូវឡើយ។ ស្ដេច ដាវីឌ ក៏ពុំអាចធ្វើបានដែរ ទោះបើទ្រង់គឺជាបុរសដែលត្រូវនឹងព្រះទ័យនៃព្រះក្ដី (កិច្ចការ ១៣៖២២)។ ស្វ័យរាជ្យដោយគ្មានការចេះទទួលខុសត្រូវ ដឺកនាំទៅរកការសម្រេចចិត្តដ៏អាក្រក់យ៉ាងច្រើនស្រទាប់។ ហើយបើគ្មានការគ្រប់គ្រងតាមដានទេ វានឹងធ្លាក់ទៅរកឥរិយាមាយាទប្រាសចាកសីលធម៌ ជាក់ជាមិនខាន។ គ្មាននរណាម្នាក់ខ្ពស់ជាងក្រឹត្យវិន័យទេ ហើយក៏គ្មាននរណាម្នាក់ដែលខ្ពស់ជាងការចេះទទួលខុសត្រូវ ចំពោះទង្វើខ្លួនឯង នោះដែរ។  

អ្នកដឹកនាំមានប្រាជ្ញា គឺជាម្នាក់ដែលចេះកសាងការចេះទទួលខុសត្រូវ ទៅក្នុងជំនឿ រឿងផ្នែកហិរញ្ញវត្ថុ ក្រុមគ្រួសារ ការងារ និងរឿងកម្សាន្តអារម្មណ៍ទាំងឡាយ។ អស់អ្នកណាដែលគិតថាខ្លួនមិនត្រូវការ ការចេះទទួលខុសត្រូវ នោះគឺជាអ្នកដែលត្រូវការជាងគេបង្អស់។  ប្រហែលជាអ្នកចាប់ផ្ដើមដោយជ្រើសរើសរកជំនួយការផ្ទាល់ ដែលមានភេទដូចគ្នា សម្រាប់ខ្លួនអ្នក នៅឯកន្លែងការងារ និងនៅតាមការធ្វើដំណើរបំពេញបេសកកម្ម។ នេះអាចជាឱកាសឱ្យអ្នកបណ្ដុះបណ្ដាលទៅដល់អ្នកដឺកនាំវ័យក្មេង និងជាអ្នកបន្តវេននៅជំនាន់ក្រោយ ហើយនេះក៏ជាឱកាសសម្រាប់អ្នកដឹកនាំវ័យក្មេងនោះ ជួយរក្សាអ្នកចំពោះការចេះទទួលខុសត្រូវរបស់អ្នកផងដែរ។ យើងរាល់គ្នាចេះប្រព្រឹត្តឱ្យបានយ៉ាងល្អប្រសើរ នៅពេលណាមានអ្នកដទៃផ្សេងទៀត គេកំពុងតែមើលមកកាន់ខ្លួន។ ការគោរពកោតខ្លាចព្រះ រក្សាការពារអ្នកមិនឱ្យប្រព្រឹត្តបាប (និក្ខមនំ ២០៖២០)។ ចូរអញ្ជើញឱ្យមានការជួយចំពោះការចេះទទួលខុសត្រូវរបស់អ្នកពី ដៃគូរជីវិត ទីប្រឹក្សាភិបាល ចៅហ្វាយនាយ និងមិត្តសំណព្វរបស់អ្នក។ ការគោរពកោតខ្លាចព្រះ នោះគឺជាមិត្តរបស់អ្នក។ ការភ័យខ្លាចចំពោះលទ្ធផលនៃអំពើបាប នោះគឺជារឿងឆ្លាតវៃ។ ការភ័យខ្លាចចំពោះរឿងគ្មានអ្នកណាចាំជួយអ្នកឱ្យចេះទទួលខុសត្រូវ នោះគឺជាទង្វើមានប្រាជ្ញា។ ការគោរពកោតខ្លាចព្រះនាំឱ្យអ្នកមានសេរីភាព។ ហេតុដូច្នេះហើយ ចូរគោរពកោតខ្លាចព្រះ ស្អប់អំពើបាប ហើយទុកចិត្តលើព្រះអង្គ។

សម្រាប់មាតិកាមេរៀនបន្ថែមចំពោះ ការស្វះស្វែងរកព្រះហឫទ័យនៃព្រះជាប្រចាំថ្ងៃ ចូរចូលទៅកាន់៖ 

https://www.amazon.com/Seeking-Daily-Heart-Boyd-Bailey-ebook/dp/B0054RFUQS/ref=sr_1_2?ie=UTF8&qid=1538167375&sr=8-2&keywords=Seeking+Daily+the+Heart

ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Seeking Daily The Heart Of God - Wisdom

ការស្វះស្វែងរកព្រះហឫទ័យនៃព្រះជាប្រចាំថ្ងៃ គឺជាគម្រោងអានមានរយៈពេល ៥ ថ្ងៃ ដែលមានបំណងចង់លើកទឹកចិត្ត ជំរុញឱ្យយើងប្រឹង និងជួយដល់យើង នៅតាមមាគ៌ានៃការរស់នៅជាប្រចាំថ្ងៃ។ ដូច លោក បូចដ៍ បេលី (Boyd Bailey) បានលើកឡើងថា៖ «ចូរស្វះស្វែងរកព្រះអង្គទោះបីជាអ្នកមិនមានអារម្មណ៍ក្ដី ឬនៅពេលដែលអ្នករវល់ពន់ពេក នោះព្រះអង្គនឹងប្រទានរង្វាន់ចំពោះភាពស្មោះត្រង់របស់អ្នក»។ ព្រះគម្ពីរបានចែងថា៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​កាន់​តាមសេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ ជា​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​ដោយ​អស់​ពី​ចិត្ត» ទំនុកតម្កើង ១១៩៖២។

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់ លោក បូចដ៍ បេលី (Boyd Bailey) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​https://www.wisdomhunters.com/