ស្វះស្វែងរកព្រះហឫទ័យនៃព្រះជាប្រចាំថ្ងៃ - មករកប្រាជ្ញាគំរូ

Seeking Daily The Heart Of God - Wisdom

ថ្ងៃទី 4 ក្នុងចំណោម 5 ថ្ងៃ

ទ្រព្យនៃប្រាជ្ញា 

ប្រាជ្ញាគឺប្រៀបបានដូចជាប្រាក់អញ្ចឹង។ តម្លៃរបស់វាគឺកើនឡើងតាមកាលតាមពេលវេលា។ ប្រសិនបើអ្នកបន្ថែមប្រាជ្ញាទៅក្នុងជីវិតរបស់អ្នកឱ្យបានទៀងទាត់ នោះអ្នកនឹងក្លាយទៅជាអ្នកមានទ្រព្យនៅក្នុងរបៀបនៃព្រះ។ ហេតុដូច្នេះហើយបានវាគឺជាទង្វើដ៏ចាំបាច់ណាស់ ដែលអ្នកត្រូវទៅទទួលយកប្រាជ្ញាឱ្យបានលើសជាងអ្វីៗទាំងអស់នៅក្នុងជីវិតរបស់អ្នក។ ប្រាជ្ញាគឺជាសមត្ថភាពក្នុងការថ្លឹងថ្លែងរវាងអ្វីដែលត្រឹមត្រូវនឹងខុសឆ្គង ហើយនិងដើម្បីយល់ដឹងពីអ្វីដែលពិតនឹងនៅស្ថិតស្ថេរ។ ប្រាជ្ញាគឺជាសម្ពន្ធមិត្ត ដែលនឹងជួយដល់អ្នក ដើម្បីវាយកម្ទេចខ្មាំងសត្រូវ។ មារសាតាំង វាបាក់ធ្មេញអស់ នៅក្នុងវត្តមាននៃប្រាជ្ញារបស់ព្រះជាម្ចាស់។ ចូរកុំប្រឹងព្យាយាមវាយបំផ្លាញមារកំណាចដោយពឹងលើការចេះដឹងមានដែនកំណត់របស់អ្នកឡើយ។ ជួសវិញ ចូរជាន់ពន្លិចវាដោយអាវុធនៃព្រះប្រាជ្ញាវិញ។ ជីវិតដែលបានសាងសង់នៅលើគ្រឹះនៃប្រាជ្ញាអាចទប់ទល់ខ្យល់នៃការផ្លាស់ប្រែនិងរលកនៃទុក្ខសោកសង្រេងទាំងឡាយបាន (សុភាសិត ២៨៖២៦)។ ប្រាជ្ញាថែរក្សាអ្នកឱ្យនៅតភ្ជាប់ទៅនឹងទស្សនៈរបស់ព្រះ។ វាគឺជាអ្នករក្សាការពារជីវិត មិនឱ្យលិចលង់។ វាគឺជាត្រីវិស័យសម្រាប់អស់អ្នករុករកដែលវង្វេង។ ហើយវាគឺជាពន្លឺទៅកាន់ស្ថានភាពដ៏ងងឹតនិងស្មុគស្មាញ។ 

ប្រាជ្ញាគឺប្រៀបបានទៅនឹងមាស ហើយមាសនេះគឺមិនមែនតែងតែងាយស្រួលរកឃើញឡើយ។ វាតម្រូវឱ្យមានការបង់ថ្លៃ។ ក្នុងការរុករកឃើញ និងទទួលបានវាមក នោះវាត្រូវការបង់ថ្លៃទៅតាមដំណើរនិងពេលវេលា (សុភាសិត ១៦៖១៦)។ 

សក់ស្កូវមិនធានាថាមានប្រាជ្ញាទេ ប៉ុន្តែក្នុងបទពិសោធន៍តាមរយៈការប្រឡងសាកល្បង នោះវាដាក់ដាំឱ្យអ្នកទៅទទួលបាននូវប្រាជ្ញា។ វាអាចទៅរួចដោយថាអ្នកអាចក្លាយទៅជាមនុស្សចាស់ដែលល្ងីល្ងើ ឬក្លាយទៅជាមនុស្សមានប្រាជ្ញាមុនខ្លួនអ្នកចាស់ក៏ថាបាន។ វ័យក្មេង ឬចាស់ជរា។ ឆ្លាតវៃ ឬត្រឹមដូចគេដូចឯង។ មិនថាជាយ៉ាងណានោះទេ អ្នកអាចទទួលបាននូវព្រះប្រាជ្ញា។ 

ប្រាជ្ញាចាប់ផ្ដើមនិងបញ្ចប់ជាមួយនឹងការគោរពកោតខ្លាចព្រះ។ ការគោរពកោតខ្លាចព្រះ នោះគឺមានន័យថា អ្នកចូលរួមឆ្លើយតបទៅនឹងសេចក្ដីបង្រៀនរបស់ព្រះ ជាមួយនឹងចិត្តនិងគំនិតរបស់អ្នក (សុភាសិត ១៥៖៣៣)។ ប្រាជ្ញាច្រានចោលនូវទំនាក់ទំនងបែបខ្សោះកក្រោះរបស់អ្នកជាមួយនឹងព្រះ។ ប្រាជ្ញានោះមានន័យថាអ្នកសញ្ជឹងគិតទៅលើមាគ៌ានិងសេចក្ដីពិតរបស់ព្រះអង្គ។ អ្នកអធិស្ឋានទាំងគោរពទូលសួរព្រះពីហេតុអ្វី រឿងអ្វី និងដោយរបៀបណា នៅពេលដែលមានរឿងទាក់ទងទៅនឹងវិធីដែលព្រះធ្វើអ្វីមួយ។ ក្នុងនាមជាអ្នកដើរតាមព្រះ យើងមានចិត្តគំនិតរបស់ព្រះគ្រីស្ទ។ តាមរយៈការជញ្ជឹងគិតទៅលើព្រះបន្ទូលព្រះ និងការយល់ដឹងពីសេចក្ដីពិតរបស់ព្រះអង្គ នោះប្រាជ្ញានឹងចាប់ផ្ដើមសោយរាជ្យនៅលើជីវិតរស់នៅជាប្រចាំថ្ងៃរបស់យើង។ ដោយសារព្រះគុណនៃព្រះ ប្រាជ្ញានឹងអនុញ្ញាតឱ្យអ្នកបូកផ្សំជម្រើសជាច្រើនទៅក្នុងផ្លូវនៃការប្រព្រឹត្តដ៏ល្អបំផុត។

ប្រាជ្ញាអាចយកស្ថានភាពដ៏យ៉ាប់យ៉ឺនមួយ ហើយផ្ដល់ឱ្យមាននូវដំណោះស្រាយដ៏សាមញ្ញមួយវិញ។ ប្រាជ្ញាមានសមត្ថភាពដ៏មុតដើម្បីកាត់ផ្ដាច់ទៅលើស្រទាប់នៃរបៀបវារៈ និងចំណង់ទាំងឡាយ ហើយអាចទៅចាប់កាន់វិបត្តិពិតជាក់ស្ដែងវិញ។ ប្រាជ្ញាគឺជាអ្នកការពារយ៉ាងសមហេតុសមផលទៅលើរឿងដែលមនុស្សទាំងពួងគួរយល់ដឹង ហើយឱ្យជ្រាបពីសេចក្ដីពិត។ ប្រាជ្ញាពិតជាមិនសាំញ៉ាំ ហើយប្រសប់ណាស់។ 

ប្រាជ្ញាមានដើមកំណើតមកពីព្រះ ហើយស្ថិតនៅជាមួយនឹងព្រះ។ ព្រះមានត្រាដៅតែម និងអាជ្ញាប័ណ្ណឱ្យប្រើប្រាស់។ អស់អ្នកណាដែលហ៊ានយកឥណទាន (គុណសម្បត្តិ) លើរឿងប្រសប់នៃប្រាជ្ញា ដោយថាបានមកព្រោះតែខ្លួនឯង នោះអាចកំពុងតែប្រថុយបាត់បង់ប្រាជ្ញា ដោយលែងអាចយកប្រាជ្ញាទៅប្រើប្រាស់ទៀត។ ការបន្ទាបខ្លួនលត់ដំដោយប្រាជ្ញា នោះនឹងដឹកនាំទៅរកការសម្រេចចិត្តពេញដោយប្រាជ្ញា។ ចូរចំណាយពេលស្ដាប់និងរៀនពីអ្នកមានប្រាជ្ញា។ ទង្វើនេះអាចជួយសម្រាលរឿងខូចចិត្ត ពីវិបត្តិប្រេះឆានៃទំនាក់ទំនង ឬការបាត់បង់ប្រាក់កាស ដោយការសម្រេចចិត្តមិនល្អក្នុងផ្នែកហិរញ្ញវត្ថុ។ ចូរឱ្យមានប្រាជ្ញាឡើង។ ចូរស្ដាប់ពីព្រះ និងអស់បុព្វាចារ្យដ៏មានប្រាជ្ញារបស់ព្រះផង។ 

អ្នកទទួលបានប្រាជ្ញា ដើម្បីផ្ដល់ប្រាជ្ញា។ គឺចែករំលែកទ្រព្យនៃប្រាជ្ញាទៅដល់អស់អ្នកណាដែលចេះមានទំនួលខុសត្រូវខ្ពស់ចំពោះប្រាជ្ញានេះ។ 

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Seeking Daily The Heart Of God - Wisdom

ការស្វះស្វែងរកព្រះហឫទ័យនៃព្រះជាប្រចាំថ្ងៃ គឺជាគម្រោងអានមានរយៈពេល ៥ ថ្ងៃ ដែលមានបំណងចង់លើកទឹកចិត្ត ជំរុញឱ្យយើងប្រឹង និងជួយដល់យើង នៅតាមមាគ៌ានៃការរស់នៅជាប្រចាំថ្ងៃ។ ដូច លោក បូចដ៍ បេលី (Boyd Bailey) បានលើកឡើងថា៖ «ចូរស្វះស្វែងរកព្រះអង្គទោះបីជាអ្នកមិនមានអារម្មណ៍ក្ដី ឬនៅពេលដែលអ្នករវល់ពន់ពេក នោះព្រះអង្គនឹងប្រទានរង្វាន់ចំពោះភាពស្មោះត្រង់របស់អ្នក»។ ព្រះគម្ពីរបានចែងថា៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​កាន់​តាមសេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ ជា​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​ដោយ​អស់​ពី​ចិត្ត» ទំនុកតម្កើង ១១៩៖២។

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់ លោក បូចដ៍ បេលី (Boyd Bailey) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​https://www.wisdomhunters.com/