បានជ្រើសរើស៖ រំឭកខ្លួនអ្នកពីដំណឹងល្អជារៀងរាល់ថ្ងៃគំរូ
មានក្រុមជំនុំមួយបានរួមគ្នាធ្វើដំណើរចុះទៅបេសកកម្ម ដើម្បីសាងសង់ព្រះវិហារ នៅឯភូមិដាច់ស្រយាលមួយនៅឯប្រទេស រុស្ស៉ី។ ពួកគេបានសាងសង់វិហារសម្រាប់ការថ្វាយបង្គំចេញពីថ្ម នៃគុកបាក់បែកមួយរបស់ពួករុស្ស៉ី។ កន្លែងកើតហេតុនេះគឺពិតជាមានអំណាចអស្ចារ្យណាស់!
ពួកគេមានការយកចិត្តទុកដាក់យ៉ាងខ្ពស់ ក្នុងការថែរក្សាថ្មទាំងឡាយ។ ក្នុងខណៈពេលគេកំពុងតែដកហូតថ្មធំមួយចេញពីផ្ទាំងជញ្ជាំង គេបានរកឃើញដុំថ្មមានប្រហោងមួយ ដែលក្នុងនោះ មានហិបកំប៉ុងមួយ។ នៅក្នុងហិបនោះ មានសំណេរដែលសរសេរយ៉ាងប្រញាប់ប្រញាល់ក្នុងសេចក្ដីថ្លែងថា៖ «យើងខ្ញុំគឺជាក្រុមគ្រីស្ទបរិស័ទ ដែលត្រូវបានពួកក្រុមកុម្មុយនីស្តបណ្ដេញចេញ ដើម្បីយកថ្មពីព្រះវិហាររបស់យើងយកទៅសាងសង់គុក ដែលជាកន្លែងគេទុកដាក់ពួកយើងរហូតដល់ថ្ងៃពួកយើងស្លាប់។ សេចក្ដីអធិស្ឋានរបស់យើងខ្ញុំនោះគឺថា នៅថ្ងៃណាមួយ ថ្មអស់ទាំងនេះនឹងបានយកទៅប្រើប្រាស់ ដើម្បីសាងសង់ព្រះវិហារសាជាថ្មីឡើងវិញ»។
នៅពេលព្រះគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញពីក្ដីស្លាប់ នោះព្រះអង្គបានជ្រើសរើសបង្ហាញអង្គទ្រង់ជាមុនដំបូង ទៅកាន់ នាង ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា។ នៅជំនាន់នោះ ទីបន្ទាល់របស់ពួកស្រ្តីៗ មិនមាននរណាគេរាប់ថាជាសក្ខីភាពទេនៅក្នុងសាលកាត់ក្ដី។ ប៉ុន្តែព្រះយេស៊ូវបានជ្រើសរើសស្រ្តីម្នាក់ ពីក្រុមមនុស្សតូចទាប ឱ្យធ្វើជាសាក្សីដំបូងរបស់ព្រះអង្គ គឺឱ្យបង្ហាញដល់ពិភពលោក ថាស្រ្តីមកពីក្រុមមនុស្សតូចតាច អាចនាំនូវដំណឹងដ៏ល្អអស្ចារ្យប្រាប់ទៅដល់ពិភពលោក ទាំងអាចរំលាយបំផ្លាញអាណាចក្រដ៏ធំនិងសែនអស្ចារ្យមួយ នៅក្នុងប្រវត្តិនៃមនុស្សជាតិ។ ហើយឥឡូវសព្វថ្ងៃនេះ អាណាចក្ររបស់ព្រះកំពុងតែរីកចម្រើនឡើង ដោយមានអ្នកជឿរាប់ពាន់នាក់ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយព្រោះមានទាំងបុរសនិងស្រ្តី កំពុងប្ដេជ្ញាចិត្តថ្វាយជីវិតរបស់ពួកគេទៅព្រះគ្រីស្ទ ក្នុងខណៈពេលដែលអាណាចក្ររបស់ពួករ៉ូម៉ាំងធ្លាក់ទៅក្នុងភាពហិនហោច។
រឿងដំណឹងល្អ នោះគឺជារឿងរបស់មនុស្សសាមញ្ញធម្មតា សម្ដែងពីទីបន្ទាល់ និងទទួលបានពីបទពិសោធន៍នៃអំណាចលើសពីធម្មជាតិនៃចេស្ដានៃការរស់ឡើងវិញ។ នៅពេលណាដែលអ្នកមានអារម្មណ៍ថាខ្លួនក្រ និងមិនមានអំណាចអ្វី នោះព្រះគ្រីស្ទដែលមានព្រះជន្មគង់នៅ ដោយព្រះអង្គរស់ពីក្ដីស្លាប់ ត្រៀមឈររួចជាស្រេច ដើម្បីសម្ដែងបង្ហាញពីអំណាចចេស្ដារបស់ព្រះអង្គ តាមរយៈរូបអ្នក។ ក្នុងគ្រប់ផ្នែកទាំងឡាយនៃជីវិតរបស់អ្នក ដែលអ្នកមានអារម្មណ៍ថាគ្មានបានការ មិនសំខាន់ នោះគឺជាផ្នែកដែលព្រះគ្រីស្ទកំពុងតែទតសម្លឹងឃើញ សព្វព្រះទ័យ ចង់ធ្វើការអស្ចារ្យ ក្នុងឫទ្ធិអំណាចនៃការរស់ឡើងវិញដែរ។
ព្រះគ្រីស្ទបានបំពេញឫទ្ធិបាដិហារិយ៍ដ៏ធំជាងគេរបស់ព្រះអង្គនៅកណ្ដាលចំណោមមនុស្សសាមញ្ញ ក្នុងតំបន់ដែលមិនសំខាន់ និងត្រង់ពេលវេលាធម្មតា។ ឫទ្ធិបាដិហារិយ៍ភាគច្រើន មិនបានសម្រេចឡើងនៅក្នុងព្រះវិហារនៅឯទីក្រុងយេរូសាឡឹមទេ ប៉ុន្តែនៅឯជាយក្រុងនៃភូមិតូចតាចវិញ។ ប្រសិនបើអ្នកស្ថិតនៅទីកន្លែងដែលមិនសូវសំខាន់ មិនមាននរណាសូវស្គាល់ នោះប្រហែលជាអ្នកកំពុងតែស្ថិតនៅចំតំបន់ដ៏ល្អឥតខ្ចោះសម្រាប់ឱ្យព្រះសម្ដែងអំណាចចេស្ដានៃការរស់ឡើងវិញ នៅទីនោះហើយ។
នៅពេលណាដែលអ្នកចាប់ផ្ដើមចែករំលែកពីដំណឹងល្អ ទៅដល់ដួងចិត្តរបស់អ្នកជារៀងរាល់ថ្ងៃ នោះអ្នកនឹងចាប់ផ្ដើមមើលឃើញពីការរស់ឡើងវិញនៅក្នុងថ្ងៃធម្មតា នៅឯទីកន្លែងមិនសូវសំខាន់ និងនៅចំណោមមនុស្សធម្មតាៗ ជាក់ជាពុំខាន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលអ្នកក្រោកឡើងពីដំណេក ហើយរំឭកខ្លួនអ្នកអំពីដំណឹងល្អជាប្រចាំថ្ងៃនោះ? គម្រោងអានចំណាយពេលស្មឹងស្មាធិ៍ជាមួយព្រះរយៈពេល ៧ថ្ងៃ នេះ បានតាក់តែងឡើងដើម្បីបានជាប្រយោជន៍សម្រាប់ជាជំនួយដល់អ្នក ឱ្យសញ្ជឹងគិតទៅលើគំនិតមួយនេះ! ដំណឹងល្អមិនមែនគ្រាន់តែជួយសង្គ្រោះយើងតែប៉ុណ្ណោះឡើយ តែដំណឹងល្អទ្រទ្រង់ដល់យើងអស់មួយជីវិតផង។ កវីនិពន្ធ និងជាអ្នកផ្សព្វផ្សាយដំណឹងល្អ លោក ម៉ាត ប្រោន (Matt Brown) បានរៀបចំបង្កើតនូវគម្រោងអាននេះ ដោយយោងតាម សៀវភៅចំណាយពេលស្មឹងស្មាធិ៍ជាមួយនឹងព្រះ ដែលនិពន្ធដោយ លោក និងលោក រ៉ាយអិន ស្កូគ (Ryan Skoog)។
More