បានជ្រើសរើស៖ រំឭកខ្លួនអ្នកពីដំណឹងល្អជារៀងរាល់ថ្ងៃគំរូ
តើនឹងមានរឿងអ្វីកើតឡើងវិញ ប្រសិនបើអ្នកក្រោកពីព្រលឹមហើយរំឭកខ្លួនអ្នកពីដំណឹងល្អជារៀងរាល់ថ្ងៃ?
ប្រសិនបើអ្នកដូចជារូបខ្ញុំ ប្រហែលជាអ្នករងការល្បួង ដោយយកដំណឹងល្អ គ្រាន់តែបានជាប្រយោជន៍ផ្ទាល់ខ្លួន ហើយឈប់ហាត់សមពីការថ្លែងនិងប្រាប់នូវដំណឹងល្អ ដោយសារតែដំណឹងល្អនោះបានក្លាយទៅជារឿងស៊ាំមួយហើយមើលទៅ។ យើងរក្សាដំណឹងល្អទុកនៅទីកន្លែងណាមួយក្នុងរឿងទាំងឡាយរបស់យើង ហើយទាំងមិនសូវអើពើ ដោយប្រកបការរស់នៅរបស់យើងជាធម្មតា។ ប៉ុន្តែយើងត្រូវឮពីដំណឹងល្អឱ្យបានរាល់ថ្ងៃ ដូចដែលយើងធ្លាប់បានឮពីដំណឹងល្អជាលើកដំបូងផងវិញ។
ប្រសិនបើយើងរំឭកខ្លួនឯងពីដំណឹងល្អជារៀងរាល់ព្រឹក នោះយើងនឹងក្រោកឡើង ហើយរស់នៅក្នុងអំណរពេញដោយចិត្តដឹងគុណ ព្រោះយើងដឹងថាសង្គ្រាមដ៏លំបាកបំផុត ដែលយើងនឹងប្រឈមនៅថ្ងៃនេះ យើងបានទទួលជ័យជម្នះរួចជាស្រេចហើយ។
តើជីវិតរបស់អ្នកនឹងមានការផ្លាស់ប្ដូរយ៉ាងណាទៅ ប្រសិនបើអ្នកប្រកាសពីដំណឹងល្អទៅកាន់ដួងចិត្តរបស់អ្នកឱ្យបានទៀងទាត់?
មានរបៀបជាច្រើនដែលដំណឹងល្អអាចជះឥទ្ធិពលយ៉ាងវិជ្ជមាន ហើយកែតម្រូវនូវជីវិតជាប្រចាំថ្ងៃរបស់យើងបាន។ យើងទាំងអស់គ្នាត្រូវការការរំឭកជាទៀងទាត់អំពីអត្ថប្រយោជន៍ទាំងនោះ ហើយយើងត្រូវការឆក់ទទួលយកពីអំណាចចេស្ដានៃព្រះឱ្យបានកាន់តែល្អប្រសើរជាងនេះថែមទៀត។
មានអ្នកជឿព្រះជាច្រើន ដែលអាចគិតថាដំណឹងល្អ គ្រាន់តែជាដំណឹងចាស់តែប៉ុណ្ណោះ។ យើងមិនធ្លាប់ឮពីដំណឹងល្អច្រើន ហើយយើងមិនធ្លាប់បានឮដំណឹល្អឱ្យបានល្មមគ្រប់គ្រាន់។ ដូចជាជ្រុងជាច្រើននៃត្បូងពេជ្រមួយអញ្ចឹង ដំណឹងល្អមានសោភ័ណ្ឌភាពគ្មានដែនកំណត់ មិនចេះរីងស្ងួត ឬស្វិតស្រពោន។ យើងកាន់តែមើលទៅក្នុងដំណឹងល្អឱ្យកាន់តែជ្រៅ នោះជំនឿរបស់យើងនឹងកាន់តែកើនខ្លាំងឡើង ហើយឱ្យយើងកាន់តែស្កប់ស្កល់ផងដែរ។
យើងត្រូវការការរំឭកជាប្រចាំអំពីរាល់អ្វីៗដែលព្រះជាម្ចាស់បានធ្វើសម្រាប់យើងតាមរយៈដំណឹងល្អ ដោយសារតែដំណឹងល្អផ្ដល់ជាថាមពល និងជំរុញដល់ក្ដីប៉ងប្រាថ្នារបស់យើងឱ្យស្ដាប់បង្គាប់ព្រះ ហើយនិងដើម្បីបម្រើដល់ព្រះអង្គ។ នៅពេលណាដែលយើងមើលឃើញពីទម្ងន់និងទំហំដែលព្រះបានធ្វើសម្រាប់យើង—គឺតម្លៃដែលព្រះបានប្រទានព្រះរាជបុត្រារបស់ព្រះអង្គមកដល់យើង—នោះយើងពុំអាចគេចវេះ ក្រៅពីការផ្លាស់ប្រែ ហើយទទួលយកការជំរុញទឹកចិត្ត ដើម្បីថ្វាយដល់ព្រះអង្គនូវជីវិតទាំងមូលរបស់យើង។ ហើយសូម្បីតែនៅក្នុងគ្រាដែលយើងជាមនុស្សទន់ខ្សោយ និងជាប់មានបាប ទាំងមានការពិបាកក្នុងការដើរតាមព្រះសង្គ្រោះដ៏ល្អឥតខ្ចោះក្ដី ក៏ដំណឹងល្អអាចរំឭកយើងពីទំហំនៃក្ដីស្រឡាញ់ ដែលព្រះមានចំពោះយើង ហើយនិងកត្តាជាច្រើនដែលព្រះអង្គកំពុងតែធ្វើការនៅក្នុងយើងផងដែរ។ ហើយការអស់ទាំងនោះនឹងជួយឱ្យយើងអាចដើរតាមព្រះអង្គបាន។
គ្មានអ្វីប្រសើរសម្រាប់ជីវិតជាគ្រីស្ទបរិស័ទជាជាងការដែលយើងត្រូវរំឭកដួងចិត្តខ្លួនឯងជាប្រចាំថ្ងៃអំពីសេចក្ដីពិតនៃដំណឹងល្អនោះឡើយ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលអ្នកក្រោកឡើងពីដំណេក ហើយរំឭកខ្លួនអ្នកអំពីដំណឹងល្អជាប្រចាំថ្ងៃនោះ? គម្រោងអានចំណាយពេលស្មឹងស្មាធិ៍ជាមួយព្រះរយៈពេល ៧ថ្ងៃ នេះ បានតាក់តែងឡើងដើម្បីបានជាប្រយោជន៍សម្រាប់ជាជំនួយដល់អ្នក ឱ្យសញ្ជឹងគិតទៅលើគំនិតមួយនេះ! ដំណឹងល្អមិនមែនគ្រាន់តែជួយសង្គ្រោះយើងតែប៉ុណ្ណោះឡើយ តែដំណឹងល្អទ្រទ្រង់ដល់យើងអស់មួយជីវិតផង។ កវីនិពន្ធ និងជាអ្នកផ្សព្វផ្សាយដំណឹងល្អ លោក ម៉ាត ប្រោន (Matt Brown) បានរៀបចំបង្កើតនូវគម្រោងអាននេះ ដោយយោងតាម សៀវភៅចំណាយពេលស្មឹងស្មាធិ៍ជាមួយនឹងព្រះ ដែលនិពន្ធដោយ លោក និងលោក រ៉ាយអិន ស្កូគ (Ryan Skoog)។
More