ផ្ដល់អត្ថន័យលើការងាររបស់អ្នកគំរូ

Give Your Work Meaning

ថ្ងៃទី 1 ក្នុងចំណោម 4 ថ្ងៃ

ការផ្ដល់អត្ថន័យឱ្យការងាររបស់យើង គឺជាជម្រើសរបស់យើង

នៅក្នុង លោកុប្បត្តិ ៣៧៖៥-៧ និង ៩ លោក យ៉ូសែប បានមានសុបិនមួយចំនួន ដែលសុទ្ធសឹងជាការត្រាស់ហៅរបស់ព្រះ មកលើជីវិតរបស់គាត់។ គាត់បានយល់សប្តិឃើញថាគាត់នឹងទទួលបាននូវឋានៈតំណែងនៃអំណាច ហើយសូម្បីតែក្រុមគ្រួសាររបស់គាត់ ក៏នឹងត្រូវគោរពថ្វាយបង្គំ នៅចំពោះរូបគាត់ផងនោះដែរ។ បងៗរបស់គាត់ចាប់ផ្ដើមមានចិត្ដច្រណែន ហើយចង់សំឡេះប្អូនប្រុសមួយនេះចោល។ នៅពេលពួកគេបានចាកចេញទៅឆ្ងាយ ហើយយ៉ូសែប បានមកត្រួតពិនិត្យមើលពួកគេដោយឯកឯង ពួកគេក៏បានឆក់យកឱកាសនោះ ចាប់គាត់ ហើយលក់គាត់ ឱ្យទៅធ្វើជាទាសកររបស់គេ។ នៅត្រង់នេះ អ្នកអាចនិយាយបានថា យ៉ូសែប កំពុងតែធ្លាក់ក្នុង ដំណើរផ្លូវកាត់មួយដ៏សែនឆ្ងាយ ចេញពីសុបិននិម្មិតរបស់គាត់។

យ៉ូសែប ត្រូវបានគេបង្ខំឱ្យធ្វើកិច្ចការងារយ៉ាងដំណំ ក្នុងឋានៈជាទាសករ នៅក្នុងស្រុកបរទេស ដែលជាកន្លែង មានប្រជាជន គេមិនឱ្យតម្លៃដល់អ្នកដែលជឿលើព្រះដ៏ខ្ពង់ខ្ពស់ទាល់តែសោះ។ ប៉ុន្តែការអស់ទាំងនេះមិនបានដកយកនូវសិទ្ធិសេរីភាពរបស់គាត់ ក្នុងការជ្រើសរើសនូវអត្តចរិតរបស់គាត់ ចំពោះកិច្ចការងារដែលគាត់ត្រូវធ្វើនោះឡើយ។ យ៉ូសែប មិនបានអនុញ្ញាតឱ្យមុខងាររបស់គាត់ ទម្លាក់រូបលក្ខណៈពិតរបស់គាត់ទេ។​ ទោះបើចៅហ្វាយនាយរបស់គាត់ជា លោក ប៉ូទីផា ដែលជាអ្នកមានមុខមាត់ មានឋានៈខ្ពស់ក្នុងស្រុកនោះក៏ដោយ យ៉ូសែប នៅតែជ្រើសរើសបម្រើព្រះជាម្ចាស់ជួសវិញ ហើយធ្វើការងារទាំងឡាយរបស់គាត់ ក្នុងភាពដ៏ល្អប្រសើរបំផុតទាំងអស់។ ជាលទ្ធផល ព្រះជាម្ចាស់បានប្រគល់ឱ្យ យ៉ូសែប នូវភាពជោគជ័យ នៅក្នុងគ្រប់ទាំងកិច្ចការទាំងអម្បាលម៉ាន ដែលគាត់បានធ្វើ ហើយលោក ប៉ូទីផា បានដំឡើងឋានៈឱ្យ យ៉ូសែប ឡើងគ្រប់គ្រងលើរាល់កិច្ចការងារទាំងឡាយ ដែលជាកម្មសិទ្ធិរបស់គាត់។

យើងគ្រប់គ្នាសុទ្ធតែមានសុបិន ក្ដីប្រាថ្នា ចង់បានការងារដែលខ្លួនស្រឡាញ់នឹងធ្វើ។ ប្រហែលជាការងារសព្វថ្ងៃ គឺជាសម្រែកដ៏ជូរចត់ ហើយឆ្ងាយពីអ្វីដែលរូបអ្នកធ្លាប់មានក្ដីស្រមៃ។ តែទោះជាយ៉ាងនោះក្ដី យើងរាល់គ្នាអាចជ្រើសរើស – ទាំងដឹងខ្លួននិងមិនដឹងខ្លួន – ធ្វើកិច្ចការងាររបស់យើង ដោយផ្ដល់តម្លៃនិងអត្ថន័យដល់វា។ តម្លៃនិងអត្ថន័យការងារដែលយើងឱ្យចំពោះការងាររបស់យើង នោះនឹងបញ្ជាក់ពីអត្តចរិតដែលយើងនឹងមានចំពោះការងារទាំងនោះ ហើយទង្វើនោះឯង នឹងមានឥទ្ធិពល ទៅលើគុណភាព និងភាពប្រសើរបំផុត នៅក្នុងដំណើរនៃកិច្ចការងាររបស់យើង ហើយការនេះផងដែរ ក៏នឹងមានឥទ្ធិពលទៅលើរបៀបដែលព្រះជាម្ចាស់ទ្រង់អាចប្រើប្រាស់ តាមរយៈរូបយើងផងនោះដែរ។ 

យើងមានសិទ្ធិសេរីភាពក្នុងការជ្រើសរើស ដោយវិជ្ជមានទៅលើតម្លៃនិងអត្ថន័យ ដែលយើងនឹងផ្ដល់សម្រាប់ការងាររបស់យើង។ នៅពេលណាដែលយើងបានធ្វើ នោះយើងនឹងមិនគ្រាន់តែធ្វើការងារយើងឱ្យបានល្អប្រសើរតែប៉ុណ្ណោះនោះទេ ប៉ុន្តែ យើងក៏អនុញ្ញាតឱ្យមនុស្សដទៃ អាចមើលឃើញថាព្រះគ្រីស្ទគង់នៅក្នុងយើងផងនោះដែរ។ ជាចុងក្រោយនៃផលការងារ ទង្វើនោះនឹងបង្ហាញពីអត្តសញ្ញាណរបស់យើងនៅក្នុងព្រះគ្រីស្ទ មិនមែនជាការងាររបស់យើងនោះទេ។ ចូរទូលសូមដល់ព្រះជាម្ចាស់ ដើម្បីឱ្យព្រះអង្គបង្ហាញដល់យើង នូវតម្លៃនិងអត្ថន័យសម្រាប់ការងាររបស់យើង នៅក្នុងព្រះរាជ្យរបស់ព្រះអង្គចុះ។

សេចក្ដីអធិស្ឋាន

បពិត្រព្រះបិតា សូមព្រះអង្គជួយដល់ទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចមើលឃើញការងាររបស់ទូលបង្គំ នៅក្នុងព្រះនេត្ររបស់ព្រះអង្គនាថ្ងៃនេះ។ សូមទ្រង់ជួយដល់ទូលបង្គំ ឱ្យចងចាំថា ទ្រង់ប្រើប្រាស់រាល់កិច្ចការងារដែលទូលបង្គំបំពេញ ដោយ ចិត្ដល្អប្រសើរបំផុត និងចេញពីដួងចិត្ដស្រឡាញ់ចំពោះព្រះអង្គ ដើម្បីបានជាប្រយោជន៍ ក្នុងការបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ ចំពោះអស់មនុស្សដទៃទៀត។ សូមឱ្យមនុស្សដែលទូលបង្គំកំពុងធ្វើការរួមជាមួយ បានឃើញពីព្រះគ្រីស្ទនៅក្នុងទូលបង្គំ នាថ្ងៃនេះ។ ទូលបង្គំសូមអធិស្ឋាន នៅក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន។

សម្រាប់ការសិក្សាស្រាវជ្រាវកាន់តែជ្រៅថែមទៀត

រុករកពីរបៀបដែលអ្នកអាចរកឃើញនូវគោលបំណងនៅក្នុងកិច្ចការងារដ៏សាមញ្ញនានា   តាមរយៈ ប្លុកអត្ថបទ សារៈប្រយោជន៍នៃការងារ (Workmatters)

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Give Your Work Meaning

មនុស្សយើងជាច្រើននឹងចំណាយពេល ប្រមាណជា ៥០% នៃជីវិត ពេលពេញវ័យរបស់ខ្លួន ដើម្បីធ្វើការងារ។ យើងចង់ដឹងថាជីវិតការងាររបស់យើង ពិតជាមានប្រយោជន៍ – គឺថាដំណើរការងារនោះពិតជាមានសារៈសំខាន់ដែរឬយ៉ាងណា។ ប៉ុន្តែ ភាពស្មុគស្មាញ តម្រូវការទាមទារ និងភាពខ្វះខាត នឹងបណ្ដាលឱ្យយើង ត្រូវខិតខំប្រឹងធ្វើការងារលំបាកជាងមុនទៅទៀត – ហើយក៏ជាការងារដែលយើងត្រូវធ្វើខានមិនបានដែរ។ គម្រោងអាននេះ នឹងជួយដល់អ្នក ដើម្បីឱ្យអ្នកអាចសម្គាល់នូវអំណាច និងអាចជ្រើសរើស ថាការងារដែលអ្នកធ្វើនោះ គឺជាអ្វីវិជ្ជមាន ហើយមានឫសគល់់ស្ថិតនៅក្នុងសេចក្ដីជំនឿពិតប្រាកដ។ 

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច ការងារពិតសំខាន់ (Workmatters) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ http://www.workmatters.org/workplace-devotions/