ទំនុកតម្កើង 8
8
សិរីរុងរឿងរបស់ព្រះ និងកិត្តិយសរបស់មនុស្ស
បទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេងគីធីត#8:0 ទំនុកភ្លេងគីធីត―ឬ “ទំនុកភ្លេងកាថ” ឬ “គ្រឿងតន្ត្រីកាថ”។។
1ព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ
ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមយ៉ាងណាហ្ន៎នៅលើផែនដីទាំងមូល!
ព្រះអង្គបានតម្កល់សិរីរុងរឿងរបស់ព្រះអង្គឲ្យខ្ពស់ជាងបណ្ដាមេឃ។
2ដោយព្រោះពួកសត្រូវរបស់ព្រះអង្គ
ព្រះអង្គបានស្ថាបនាព្រះចេស្ដាចេញពីមាត់កូនក្មេង និងទារកនៅបៅ
ដើម្បីធ្វើឲ្យខ្មាំងសត្រូវ និងអ្នកសងសឹកគ្មានវាចាសោះ។
3កាលណាទូលបង្គំសង្កេតមើលផ្ទៃមេឃដែលជាស្នាព្រះហស្តរបស់ព្រះអង្គ
ព្រមទាំងព្រះចន្ទ និងផ្កាយដែលព្រះអង្គបានតាំងឡើង
4នោះតើមនុស្សជាអ្វី បានជាព្រះអង្គយកចិត្តទុកដាក់នឹងគេ?
តើកូនមនុស្សជាអ្វី បានជាព្រះអង្គមើលថែគេ?
5ព្រះអង្គបានធ្វើឲ្យគេទាបជាងព្រះ#8:5 ព្រះ―ឬ “ទូតសួគ៌”។តែបន្តិចទេ;
ព្រះអង្គបានយកសិរីរុងរឿង និងអានុភាព បំពាក់ជាមកុដលើគេ។
6ព្រះអង្គបានធ្វើឲ្យគេមានអំណាចលើស្នាព្រះហស្តរបស់ព្រះអង្គ
ព្រះអង្គបានដាក់របស់សព្វសារពើនៅក្រោមជើងគេ
7គឺអស់ទាំងចៀម និងគោ
ព្រមទាំងសត្វព្រៃនៃទីវាលផងដែរ
8ទាំងបក្សាបក្សីនៅលើអាកាស ត្រីនៅក្នុងសមុទ្រ
និងសត្វដែលឆ្លងកាត់តាមផ្លូវសមុទ្រ។
9ព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ
ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមយ៉ាងណាហ្ន៎ នៅលើផែនដីទាំងមូល!៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 8: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative