ទំនុកតម្កើង 8

8
សិរីរុងរឿងរបស់ព្រះ និងកិត្តិយសរបស់មនុស្ស
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​តាម​ទំនុកភ្លេង​គីធីត#8:0 ទំនុកភ្លេងគីធីត―ឬ “ទំនុកភ្លេងកាថ” ឬ “គ្រឿងតន្ត្រីកាថ”។​។
1ព្រះយេហូវ៉ា​ដ៏ជា​ព្រះអម្ចាស់​នៃយើងខ្ញុំ​អើយ
ព្រះនាម​របស់ព្រះអង្គ​ឧត្ដុង្គឧត្ដម​យ៉ាងណាហ្ន៎​នៅលើ​ផែនដី​ទាំងមូល​!
ព្រះអង្គ​បាន​តម្កល់​សិរីរុងរឿង​របស់ព្រះអង្គ​ឲ្យ​ខ្ពស់ជាង​បណ្ដាមេឃ​។
2ដោយព្រោះ​ពួក​សត្រូវ​របស់ព្រះអង្គ
ព្រះអង្គ​បាន​ស្ថាបនា​ព្រះចេស្ដា​ចេញពី​មាត់​កូនក្មេង និង​ទារកនៅបៅ
ដើម្បី​ធ្វើឲ្យ​ខ្មាំងសត្រូវ និង​អ្នកសងសឹក​គ្មានវាចាសោះ​។
3កាលណា​ទូលបង្គំ​សង្កេតមើល​ផ្ទៃមេឃ​ដែលជា​ស្នាព្រះហស្ត​របស់ព្រះអង្គ
ព្រមទាំង​ព្រះចន្ទ និង​ផ្កាយ​ដែល​ព្រះអង្គ​បាន​តាំងឡើង
4នោះ​តើ​មនុស្ស​ជា​អ្វី បានជា​ព្រះអង្គ​យកចិត្តទុកដាក់​នឹង​គេ​?
តើ​កូនមនុស្ស​ជា​អ្វី បានជា​ព្រះអង្គ​មើលថែ​គេ​?
5ព្រះអង្គ​បាន​ធ្វើឲ្យ​គេ​ទាប​ជាង​ព្រះ#8:5 ព្រះ―ឬ “ទូតសួគ៌”។​តែបន្តិច​ទេ​;
ព្រះអង្គ​បាន​យក​សិរីរុងរឿង និង​អានុភាព បំពាក់ជាមកុដ​លើ​គេ​។
6ព្រះអង្គ​បាន​ធ្វើឲ្យ​គេ​មានអំណាច​លើ​ស្នាព្រះហស្ត​របស់ព្រះអង្គ
ព្រះអង្គ​បាន​ដាក់​របស់សព្វសារពើ​នៅក្រោម​ជើង​គេ
7គឺ​អស់ទាំង​ចៀម និង​គោ
ព្រមទាំង​សត្វព្រៃ​នៃ​ទីវាល​ផងដែរ
8ទាំង​បក្សាបក្សីនៅលើអាកាស ត្រីនៅក្នុងសមុទ្រ
និង​សត្វ​ដែល​ឆ្លងកាត់​តាម​ផ្លូវ​សមុទ្រ​។
9ព្រះយេហូវ៉ា​ដ៏ជា​ព្រះអម្ចាស់​នៃយើងខ្ញុំ​អើយ
ព្រះនាម​របស់ព្រះអង្គ​ឧត្ដុង្គឧត្ដម​យ៉ាងណាហ្ន៎ នៅលើ​ផែនដី​ទាំងមូល​!​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 8: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល