ទំនុកតម្កើង 20

20
អធិស្ឋានសុំព្រះឲ្យសង្គ្រោះអ្នកដែលត្រូវបានចាក់ប្រេងអភិសេក
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង​។
1សូមឲ្យ​ព្រះយេហូវ៉ា​ឆ្លើយតប​នឹង​ព្រះករុណា​នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា
សូមឲ្យ​ព្រះនាម​របស់​ព្រះ​នៃ​យ៉ាកុប​លើក​ព្រះករុណា​ឲ្យរួចផុត​។
2សូមឲ្យ​ព្រះអង្គ​ចាត់​ជំនួយ​ពី​ទីវិសុទ្ធ​មក​ឯ​ព្រះករុណា
ហើយ​ទ្រទ្រង់​ព្រះករុណា​ពី​ស៊ីយ៉ូន​។
3សូមឲ្យ​ព្រះអង្គ​នឹកចាំ​អស់ទាំង​តង្វាយ​របស់ព្រះករុណា
ហើយ​ទទួល​តង្វាយដុត​របស់ព្រះករុណា​ដែរ​។
សេឡា
4សូមឲ្យ​ព្រះអង្គ​ប្រទាន​ដល់​ព្រះករុណា​តាម​បំណងចិត្ត​ព្រះករុណា
ហើយ​បំពេញ​គ្រប់ទាំង​ផែនការ​របស់ព្រះករុណា​ឲ្យសម្រេច​។
5សូមឲ្យ​យើងខ្ញុំ​បាន​ស្រែកហ៊ោសប្បាយ​ចំពោះ​សេចក្ដីសង្គ្រោះ​ដល់​ព្រះករុណា
ហើយ​លើកទង់ជ័យឡើង​នៅក្នុង​ព្រះនាម​របស់​ព្រះ​នៃយើងខ្ញុំ​។
សូមឲ្យ​ព្រះយេហូវ៉ា​បំពេញ​អស់ទាំង​សំណូម​របស់ព្រះករុណា​ឲ្យសម្រេច​។
6ឥឡូវនេះ ខ្ញុំ​បាន​ដឹង​ហើយ​ថា
ព្រះយេហូវ៉ា​នឹង​សង្គ្រោះ​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​;
ព្រះអង្គ​នឹង​ឆ្លើយតប​នឹង​ព្រះរាជា​ពី​ស្ថានសួគ៌​ដ៏វិសុទ្ធ​របស់ព្រះអង្គ
ដោយ​ព្រះចេស្ដា​នៃ​សេចក្ដីសង្គ្រោះ​នៅ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​។
7អ្នកខ្លះ​ទុកចិត្ត​លើ​រទេះចម្បាំង អ្នកខ្លះ​ទុកចិត្ត​លើ​សេះ
រីឯ​យើង​វិញ យើង​ទុកចិត្ត​លើ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើង​។
8គេ​បាន​លុតចុះ ហើយ​ដួល
រីឯ​យើង​វិញ យើង​បាន​ក្រោកឡើង ហើយ​ឈរត្រង់​។
9ព្រះយេហូវ៉ា​អើយ សូម​សង្គ្រោះ​ផង​!
សូមឲ្យ​ព្រះមហាក្សត្រ​ឆ្លើយ​មក​យើងខ្ញុំ​នៅ​ថ្ងៃ​ដែល​យើងខ្ញុំ​ស្រែកហៅ#20:9 សូម​សង្គ្រោះ​ផង! សូម​ឲ្យ​ព្រះមហាក្សត្រ​ឆ្លើយមក​យើងខ្ញុំ​នៅ​ថ្ងៃ​ដែល​យើងខ្ញុំ​ស្រែកហៅ​―ឬ “សូម​សង្គ្រោះ​ព្រះរាជា​ផង! សូម​ឲ្យព្រះអង្គ​ឆ្លើយ​មកយើងខ្ញុំ​នៅ​ថ្ងៃ​ដែល​យើងខ្ញុំ​ស្រែកហៅ”។​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 20: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល