ទំនុកតម្កើង 21
21
ជ័យជម្នះរបស់ស្ដេច
បទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង។
1ព្រះយេហូវ៉ាអើយ
ព្រះរាជានឹងអរសប្បាយក្នុងព្រះចេស្ដារបស់ព្រះអង្គ;
ព្រះរាជានឹងត្រេកអរខ្លាំងណាស់ហ្ន៎ ក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ!
2ព្រះអង្គបានប្រទានដល់ព្រះរាជាតាមបំណងចិត្តព្រះរាជា
ហើយមិនដែលបដិសេធសំណូមពីបបូរមាត់របស់ព្រះរាជាឡើយ។
សេឡា
3ជាការពិត ព្រះអង្គយាងមកទទួលព្រះរាជាដោយព្រះពរដ៏ល្អ
ទាំងបំពាក់មកុដមាសសុទ្ធលើព្រះសិររបស់ព្រះរាជាផង។
4ព្រះរាជាបានទូលសុំជីវិតពីព្រះអង្គ
នោះព្រះអង្គបានប្រទានអាយុវែងជារៀងរហូតអស់កល្បជានិច្ចដល់ព្រះរាជា។
5សិរីរុងរឿងរបស់ព្រះរាជាបានធំឧត្ដមដោយសារតែសេចក្ដីសង្គ្រោះរបស់ព្រះអង្គ
ព្រះអង្គបានប្រទានកិត្តិយស និងអានុភាពដល់ព្រះរាជា។
6ពិតមែនហើយ ព្រះអង្គបានប្រទានព្រះពរដ៏អស់កល្បជានិច្ចដល់ព្រះរាជា
ទាំងធ្វើឲ្យព្រះរាជាបានរីករាយដោយអំណរនៅចំពោះព្រះអង្គផង។
7ដ្បិតព្រះរាជាបានជឿទុកចិត្តលើព្រះយេហូវ៉ា
ហើយដោយសារតែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះដ៏ខ្ពស់បំផុត
ព្រះរាជានឹងមិនរង្គើឡើយ។
8ព្រះហស្តរបស់ព្រះករុណានឹងរកឃើញអស់ទាំងខ្មាំងសត្រូវរបស់ព្រះករុណា
ព្រះហស្តស្ដាំរបស់ព្រះករុណានឹងរកឃើញពួកអ្នកដែលស្អប់ព្រះករុណា។
9ព្រះករុណានឹងធ្វើឲ្យពួកគេបានដូចជាឡភ្លើងក្នុងពេលដែលព្រះករុណាលេចមក;
ព្រះយេហូវ៉ានឹងលេបពួកគេដោយព្រះពិរោធរបស់ព្រះអង្គ ហើយភ្លើងនឹងស៊ីបំផ្លាញពួកគេ។
10ព្រះករុណានឹងបំផ្លាញកូនចៅរបស់ពួកគេពីផែនដី
គឺបំផ្លាញពូជពង្សរបស់ពួកគេពីចំណោមមនុស្សលោក។
11ទោះបីជាពួកគេប៉ុនប៉ងការអាក្រក់ទាស់នឹងព្រះករុណា
ហើយបង្កើតកលល្បិចក៏ដោយ
ក៏ធ្វើមិនបានដែរ
12ដ្បិតព្រះករុណានឹងធ្វើឲ្យពួកគេបែរខ្នង;
ព្រះករុណានឹងតម្រង់ធ្នូចំមុខពួកគេ។
13ព្រះយេហូវ៉ាអើយ សូមឲ្យព្រះអង្គត្រូវបានលើកតម្កើងក្នុងឫទ្ធានុភាពរបស់ព្រះអង្គ!
យើងខ្ញុំនឹងច្រៀង ហើយសរសើរតម្កើងព្រះចេស្ដារបស់ព្រះអង្គ៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 21: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative