ទំនុកតម្កើង 11

11
ជ្រកកោននៅក្នុងព្រះអម្ចាស់
បទតម្កើង#11:0 បទតម្កើង―ជាពាក្យជំនួយ។​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង​។
1ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះយេហូវ៉ា
តើ​អ្នករាល់គ្នា​និយាយ​នឹង​ព្រលឹង​របស់ខ្ញុំ​ថា​៖
“ចូរ​រត់គេច​ទៅ​ភ្នំ​របស់ពួកឯង​ដូច​សត្វស្លាប​ទៅ” យ៉ាងដូចម្ដេច​បាន​?
2ដ្បិត​មើល៍! មនុស្ស​អាក្រក់​យឹត​ធ្នូ
ពួកគេ​ភ្ជាប់​ព្រួញ​នឹង​ខ្សែ
ដើម្បី​បាញ់​មនុស្ស​មាន​ចិត្ត​ទៀងត្រង់​ពី​ទីងងឹត​!
3ប្រសិនបើ​គ្រឹះ​ត្រូវបាន​រំលំ
តើ​មនុស្ស​សុចរិត​អាច​ធ្វើ​អ្វី​កើត​?
4ព្រះយេហូវ៉ា​គង់នៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ
ព្រះយេហូវ៉ា​មាន​បល្ល័ង្ក​នៅ​ស្ថានសួគ៌
ព្រះនេត្រ​របស់ព្រះអង្គ​ទត​មើល
ត្របកព្រះនេត្រ​របស់ព្រះអង្គ​ពិសោធ​មនុស្សលោក​។
5ព្រះយេហូវ៉ា​ទ្រង់​ពិសោធ​មនុស្ស​សុចរិត
ប៉ុន្តែ​ព្រលឹង​របស់ព្រះអង្គ​ស្អប់​មនុស្ស​អាក្រក់ និង​មនុស្ស​ស្រឡាញ់​អំពើហិង្សា#11:5 ព្រះយេហូវ៉ាទ្រង់ពិសោធមនុស្សសុចរិត ប៉ុន្តែ​ព្រលឹង​របស់ព្រះអង្គ​ស្អប់​មនុស្សអាក្រក់ និងមនុស្ស​ស្រឡាញ់អំពើហិង្សា―ឬ “ព្រះយេហូវ៉ាទ្រង់ពិសោធមនុស្សសុចរិត និង​មនុស្សអាក្រក់ ហើយព្រលឹង​របស់ព្រះអង្គ​ស្អប់មនុស្ស​ស្រឡាញ់អំពើហិង្សា”។​។
6ព្រះអង្គ​នឹង​បង្អុរ​អន្ទាក់#11:6 អន្ទាក់―ឬ “រងើក”។​លើ​មនុស្ស​អាក្រក់​;
ភ្លើង ស្ពាន់ធ័រ និង​ខ្យល់កម្លោច​ជា​ចំណែក​នៃ​ពែង​របស់ពួកគេ​។
7ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​សុចរិតយុត្តិធម៌
ព្រះអង្គ​ទ្រង់​ស្រឡាញ់​សេចក្ដីសុចរិត​;
មនុស្ស​ទៀងត្រង់​នឹង​បាន​ឃើញ​ព្រះភក្ត្រ​របស់ព្រះអង្គ​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 11: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល