ទំនុកតម្កើង 12
12
ព្រះអម្ចាស់ថែរក្សាមនុស្សកម្សត់
បទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេងសេមីនីត#12:0 ទំនុកភ្លេងសេមីនីត―ន័យត្រង់គឺ “ទីប្រាំបី”។។
1ព្រះយេហូវ៉ាអើយ សូមសង្គ្រោះផង!
ដ្បិតលែងមានវិសុទ្ធជនហើយ
មនុស្សស្មោះត្រង់ក៏បាត់ពីចំណោមមនុស្សលោកដែរ។
2ម្នាក់ៗពោលសេចក្ដីមិនពិតនឹងអ្នកជិតខាងរបស់ខ្លួន
ពួកគេនិយាយដោយបបូរមាត់រលូន និងដោយមានចិត្តពីរ។
3សូមព្រះយេហូវ៉ាកាត់អស់ទាំងបបូរមាត់រលូន
និងអណ្ដាតដែលនិយាយព្រហើនចេញផង!
4ពួកគេនិយាយថា៖ “យើងនឹងឈ្នះដោយអណ្ដាតរបស់យើង
បបូរមាត់យើងគឺជារបស់យើងហើយ
តើនរណាជាចៅហ្វាយលើយើង?”។
5ព្រះយេហូវ៉ាមានបន្ទូលថា៖
“ដោយសារតែការសង្កត់សង្កិនលើមនុស្សទ័លក្រ
ដោយសារតែសម្រែកថ្ងូររបស់មនុស្សខ្វះខាត
យើងនឹងក្រោកឡើងឥឡូវនេះ។
យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាពដែលគេដង្ហក់រកនោះ”។
6ព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះបន្ទូលបរិសុទ្ធ
គឺដូចជាប្រាក់ដែលត្រូវបានរំលាយក្នុងឡដី ហើយបន្សុទ្ធប្រាំពីរដង។
7ព្រះយេហូវ៉ាអើយ គឺព្រះអង្គហើយ ដែលនឹងថែរក្សាពួកគេ#12:7 ពួកគេ―ឯកសារបុរាណខ្លះថា “យើងខ្ញុំ”។
ព្រះអង្គនឹងការពារពួកគេ#12:7 ពួកគេ―ន័យត្រង់គឺ “យើងខ្ញុំ”; ឯកសារបុរាណខ្លះថា “គាត់”។ពីជំនាន់នេះជារៀងរហូត!
8មនុស្សអាក្រក់ដើរគ្រប់ទីកន្លែង
នៅពេលដែលអំពើថោកទាបត្រូវបានលើកតម្កើងនៅក្នុងចំណោមមនុស្សលោក៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 12: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative