ទំនុកតម្កើង 11
11
ជ្រកកោននៅក្នុងព្រះអម្ចាស់
បទតម្កើង#11:0 បទតម្កើង―ជាពាក្យជំនួយ។របស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង។
1ខ្ញុំជ្រកកោនក្នុងព្រះយេហូវ៉ា
តើអ្នករាល់គ្នានិយាយនឹងព្រលឹងរបស់ខ្ញុំថា៖
“ចូររត់គេចទៅភ្នំរបស់ពួកឯងដូចសត្វស្លាបទៅ” យ៉ាងដូចម្ដេចបាន?
2ដ្បិតមើល៍! មនុស្សអាក្រក់យឹតធ្នូ
ពួកគេភ្ជាប់ព្រួញនឹងខ្សែ
ដើម្បីបាញ់មនុស្សមានចិត្តទៀងត្រង់ពីទីងងឹត!
3ប្រសិនបើគ្រឹះត្រូវបានរំលំ
តើមនុស្សសុចរិតអាចធ្វើអ្វីកើត?
4ព្រះយេហូវ៉ាគង់នៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ
ព្រះយេហូវ៉ាមានបល្ល័ង្កនៅស្ថានសួគ៌
ព្រះនេត្ររបស់ព្រះអង្គទតមើល
ត្របកព្រះនេត្ររបស់ព្រះអង្គពិសោធមនុស្សលោក។
5ព្រះយេហូវ៉ាទ្រង់ពិសោធមនុស្សសុចរិត
ប៉ុន្តែព្រលឹងរបស់ព្រះអង្គស្អប់មនុស្សអាក្រក់ និងមនុស្សស្រឡាញ់អំពើហិង្សា#11:5 ព្រះយេហូវ៉ាទ្រង់ពិសោធមនុស្សសុចរិត ប៉ុន្តែព្រលឹងរបស់ព្រះអង្គស្អប់មនុស្សអាក្រក់ និងមនុស្សស្រឡាញ់អំពើហិង្សា―ឬ “ព្រះយេហូវ៉ាទ្រង់ពិសោធមនុស្សសុចរិត និងមនុស្សអាក្រក់ ហើយព្រលឹងរបស់ព្រះអង្គស្អប់មនុស្សស្រឡាញ់អំពើហិង្សា”។។
6ព្រះអង្គនឹងបង្អុរអន្ទាក់#11:6 អន្ទាក់―ឬ “រងើក”។លើមនុស្សអាក្រក់;
ភ្លើង ស្ពាន់ធ័រ និងខ្យល់កម្លោចជាចំណែកនៃពែងរបស់ពួកគេ។
7ដ្បិតព្រះយេហូវ៉ាទ្រង់សុចរិតយុត្តិធម៌
ព្រះអង្គទ្រង់ស្រឡាញ់សេចក្ដីសុចរិត;
មនុស្សទៀងត្រង់នឹងបានឃើញព្រះភក្ត្ររបស់ព្រះអង្គ៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 11: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative