ទំនុកតម្កើង 1

1
ភាគ ១
(ទំនុកតម្កើង 1-41)
ផ្លូវពីរ
1មានពរ​ហើយ អ្នក​ដែល​មិន​ដើរ​ក្នុង​ដំបូន្មាន​របស់​មនុស្ស​អាក្រក់
ឬ​ឈរ​ក្នុង​ផ្លូវ​របស់​មនុស្សបាប
ឬ​អង្គុយ​នៅ​កៅអី​របស់​មនុស្សចំអកឡកឡឺយ​!
2ផ្ទុយទៅវិញ សេចក្ដីត្រេកអរ​របស់អ្នកនោះ​នៅក្នុង​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា
ហើយ​អ្នកនោះ​ជញ្ជឹងគិត​អំពី​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ទាំងយប់ទាំងថ្ងៃ​។
3អ្នកនោះ​ដូចជា​ដើមឈើ​ដែល​ដាំ​នៅក្បែរ​ផ្លូវទឹក
ដែល​បង្កើត​ផ្លែ​តាម​រដូវ ហើយ​ស្លឹក​វា​មិនចេះ​ក្រៀមស្វិត​ឡើយ
អ្វីៗ​ទាំងអស់​ដែល​អ្នកនោះ​ធ្វើ​នឹង​ចម្រើនឡើង​។
4រីឯ​មនុស្ស​អាក្រក់​វិញ មិន​ដូច្នោះ​ទេ
គឺ​ដូចជា​អង្កាម​ដែល​ត្រូវ​ខ្យល់​ផាត់បាត់ទៅ​។
5ដោយហេតុនេះ នៅគ្រា​ជំនុំជម្រះ
មនុស្ស​អាក្រក់​នឹង​នៅឈរ​មិនបានឡើយ
ហើយ​មនុស្សបាប​ក៏​នៅឈរ​ក្នុង​សហគមន៍​នៃ​មនុស្ស​សុចរិត​មិនបាន​ដែរ​។
6ជាការពិត ព្រះយេហូវ៉ា​ទ្រង់​ស្គាល់​ផ្លូវ​របស់​មនុស្ស​សុចរិត
ប៉ុន្តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 1: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល