ទំនុកតម្កើង 2

2
ព្រះបុត្រាឡើងសោយរាជ្យ
1ហេតុអ្វីបានជា​ប្រជាជាតិ​នានា​ច្រឡោតខឹង
ហើយ​ជាតិសាសន៍​ទាំងឡាយ​ប៉ុនប៉ង​ការឥតបានការ​ដូច្នេះ​?
2បណ្ដា​ស្ដេច​នៃ​ផែនដី​ក្រោកឡើង
ពួក​មេគ្រប់គ្រង​បាន​ឃុបឃិត​គ្នា
ទាស់នឹង​ព្រះយេហូវ៉ា
ហើយ​ទាស់នឹង​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​ថា​៖
3“ចូរ​យើង​នាំគ្នា​ផ្ដាច់​ចំណង​របស់ពួកព្រះអង្គ
ហើយ​បោះ​ខ្សែ​របស់ពួកព្រះអង្គ​ចេញ​ពី​យើង​ទៅ​!”។
4ព្រះអង្គ​ដែល​គង់ចុះ​នៅឯ​ស្ថានសួគ៌​នឹង​សើច
ព្រះអម្ចាស់​នឹង​សើចចំអក​ដាក់​ពួកគេ​។
5ពេលនោះ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ
ហើយ​ធ្វើឲ្យ​ពួកគេ​តក់ស្លុត​ដោយ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​ថា​៖
6“យើង​បាន​ចាក់ប្រេងអភិសេក​ស្ដេច​របស់យើង
នៅ​ស៊ីយ៉ូន​ភ្នំ​ដ៏វិសុទ្ធ​របស់យើង”។
7ខ្ញុំ​នឹង​ប្រកាស​អំពី​បទបញ្ញត្តិ​របស់​ព្រះយេហូវ៉ា
គឺ​ព្រះអង្គ​មានបន្ទូល​នឹង​ខ្ញុំ​ថា​៖
“អ្នក​ជា​បុត្រ​របស់យើង ថ្ងៃនេះ​យើង​បាន​បង្កើត​អ្នក
8ចូរ​សុំ​ពី​យើង
នោះ​យើង​នឹង​ឲ្យ​ប្រជាជាតិ​នានា​ដល់​អ្នក​ជា​មរតក
ហើយ​ឲ្យ​ចុងបំផុត​នៃ​ផែនដី​ដល់​អ្នក​ជា​កម្មសិទ្ធិ​។
9អ្នក​នឹង​បំបែក​ពួកគេ​ដោយ​ដំបង​ដែក
អ្នក​នឹង​បោកកម្ទេច​ពួកគេ​ដូច​ភាជនៈ​របស់​ជាងស្មូន”។
10ដូច្នេះ​ឥឡូវនេះ ស្ដេច​ទាំងឡាយ​អើយ ចូរឲ្យ​មានប្រាជ្ញា​!
ចៅក្រម​ទាំងឡាយ​នៃ​ផែនដី​អើយ ចូរ​ទទួល​ការ​ប្រៀនប្រដៅ​!
11ចូរ​បម្រើ​ព្រះយេហូវ៉ា​ក្នុង​ការកោតខ្លាច
ហើយ​ត្រេកអរ​ក្នុង​ការញ័ររន្ធត់​!
12ចូរ​ថើប​ព្រះបុត្រា​ចុះ
ក្រែងលោ​ព្រះអង្គ​ក្រេវក្រោធ ហើយ​អ្នករាល់គ្នា​វិនាស​តាម​ផ្លូវ
ដ្បិត​ព្រះពិរោធ​របស់ព្រះអង្គ​អាច​ឆេះឡើង​ក្នុងមួយរំពេច​!
មានពរ​ហើយ អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​!​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 2: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល