លូកា 21
21
តង្វាយរបស់ស្ដ្រីមេម៉ាយ
1នៅពេលព្រះយេស៊ូវទ្រង់ងើបព្រះនេត្រមើល ក៏ទតឃើញពួកអ្នកមានកំពុងដាក់តង្វាយរបស់ខ្លួនទៅក្នុងហិបតង្វាយ 2ព្រមទាំងទតឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់កំពុងដាក់កាក់ឡិបតា#21:2 ឡិបតា―លុយកាក់ធ្វើពីទង់ដែងរបស់ក្រិក។ 1ឡិបតា=1/128នៃថ្លៃឈ្នួល1ថ្ងៃ។ពីរទៅក្នុងហិបនោះដែរ 3ព្រះអង្គក៏មានបន្ទូលថា៖“ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្ត្រីមេម៉ាយក្រីក្រម្នាក់នេះបានដាក់ច្រើនជាងមនុស្សគ្រប់គ្នា។ 4ដ្បិតពួកគេទាំងអស់នេះ បានដាក់ពីសំណល់របស់ខ្លួនជាតង្វាយ#21:4 ឯកសារបុរាណខ្លះបន្ថែម “ដល់ព្រះ”។រីឯស្ត្រីមេម៉ាយនេះវិញ នាងបានដាក់អ្វីដែលនាងមាន ពីភាពក្រខ្សត់របស់នាង គឺបា្រក់ចិញ្ចឹមជីវិតទាំងអស់របស់នាង”។
ប្រាប់ជាមុនអំពីការបំផ្លាញព្រះវិហារ
5មានអ្នកខ្លះកំពុងនិយាយអំពីព្រះវិហារថាបានតុបតែងដោយថ្មដ៏ល្អប្រណិត និងដោយតង្វាយញែកជាវិសុទ្ធសម្រាប់ព្រះ។ ព្រះយេស៊ូវក៏មានបន្ទូលថា៖ 6“អ្វីៗទាំងនេះដែលអ្នករាល់គ្នាឃើញ នឹងមានថ្ងៃមកដល់ ដែលគ្មានថ្មណាមួយសល់នៅលើថ្មមួយទៀត ដោយមិនត្រូវរំលំចោលឡើយ”។
ទីសម្គាល់នៃគ្រាចុងក្រោយ
7ពួកគេទូលសួរព្រះយេស៊ូវថា៖ “លោកគ្រូ តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើមានទីសម្គាល់អ្វី នៅពេលការទាំងនេះរៀបនឹងកើតឡើង?”។
8ព្រះយេស៊ូវមានបន្ទូលថា៖“ចូរប្រុងប្រយ័ត្ន កុំឲ្យគេបោកបញ្ឆោតអ្នករាល់គ្នាឡើយ ដ្បិតមានមនុស្សជាច្រើននឹងមកក្នុងនាមរបស់ខ្ញុំ ដោយនិយាយថា: ‘គឺខ្ញុំហ្នឹងហើយ ជាព្រះអង្គនោះ#21:8 គឺខ្ញុំហ្នឹងហើយ ជាព្រះអង្គនោះ―ន័យត្រង់គឺ “គឺខ្ញុំ”។’ ឬ ‘ពេលកំណត់ជិតដល់ហើយ’។ កុំទៅតាមពួកគេឡើយ។ 9កាលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងចលាចល កុំតក់ស្លុតឡើយ ដ្បិតការទាំងនេះត្រូវតែកើតឡើងជាមុន ប៉ុន្តែមិនមែនជាទីបញ្ចប់ភ្លាមទេ”។
10បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកគេទៀតថា៖“ប្រជាជាតិមួយនឹងក្រោកឡើងតទល់នឹងប្រជាជាតិមួយទៀត អាណាចក្រមួយតទល់នឹងអាណាចក្រមួយទៀត 11ហើយនៅកន្លែងផ្សេងៗនឹងមានទាំងរញ្ជួយផែនដីយ៉ាងខ្លាំង ទុរ្ភិក្ស និងជំងឺរាតត្បាត ព្រមទាំងនឹងមានហេតុការណ៍ដ៏រន្ធត់ និងទីសម្គាល់ដ៏ធំពីលើមេឃផង។ 12ប៉ុន្តែមុនការទាំងអស់នេះ គេនឹងលូកដៃចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ហើយប្រគល់អ្នករាល់គ្នាទៅសាលាប្រជុំ និងគុក។ អ្នករាល់គ្នានឹងត្រូវគេនាំទៅនៅមុខស្ដេច និងអភិបាលដោយសារតែនាមរបស់ខ្ញុំ។ 13ការនោះនឹងត្រឡប់ជាឱកាសឲ្យអ្នករាល់គ្នាធ្វើបន្ទាល់។ 14ដូច្នេះ ចូរអ្នករាល់គ្នាតាំងចិត្ត កុំឲ្យគិតទុកមុនដើម្បីឆ្លើយការពារខ្លួនឡើយ 15ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា ដែលគូវិវាទទាំងអស់របស់អ្នករាល់គ្នាមិនអាចតតាំង ឬជំទាស់បានឡើយ។ 16សូម្បីតែឪពុកម្ដាយ បងប្អូន សាច់ញាតិ និងមិត្តភក្ដិក៏នឹងក្បត់អ្នករាល់គ្នាដែរ ពួកគេនឹងធ្វើឲ្យអ្នកខ្លះពីចំណោមអ្នករាល់គ្នាត្រូវគេសម្លាប់។ 17អ្នករាល់គ្នានឹងត្រូវមនុស្សទាំងអស់ស្អប់ដោយសារតែនាមរបស់ខ្ញុំ 18ប៉ុន្តែសូម្បីតែសក់មួយសរសៃលើក្បាលរបស់អ្នករាល់គ្នាក៏មិនវិនាសសោះឡើយ។ 19អ្នករាល់គ្នានឹងទទួលបានជីវិត#21:19 ជីវិត―ឬ “ព្រលឹង”។របស់ខ្លួន ដោយការស៊ូទ្រាំរបស់អ្នករាល់គ្នា។#21:19 អ្នករាល់គ្នានឹងទទួលបានជីវិតរបស់ខ្លួន ដោយការស៊ូទ្រាំរបស់អ្នករាល់គ្នា―ឬ “ចូរអ្នករាល់គ្នាទទួលជីវិតរបស់ខ្លួន ដោយការស៊ូទ្រាំរបស់អ្នករាល់គ្នាចុះ”។
ការបំផ្លាញយេរូសាឡិម
20 “កាលណាអ្នករាល់គ្នាឃើញយេរូសាឡិមត្រូវកងទ័ពឡោមព័ទ្ធ ពេលនោះចូរដឹងថាការហិនវិនាសរបស់ទីក្រុងនោះជិតដល់ហើយ។ 21ពេលនោះ ចូរឲ្យអ្នកដែលនៅយូឌារត់គេចទៅភ្នំទៅ ចូរឲ្យអ្នកដែលនៅកណ្ដាលទីក្រុង#21:21 ទីក្រុង―ន័យត្រង់គឺ “នាង”; សំដៅទៅលើ “យេរូសាឡិម”។ចាកចេញពីទីនោះទៅ ហើយកុំឲ្យអ្នកដែលនៅវាលស្រែចូលទៅក្នុងទីក្រុងឡើយ 22ដ្បិតគ្រានោះជាគ្រានៃការដាក់ទោសសងសឹក ដើម្បីឲ្យសេចក្ដីទាំងអស់ដែលមានសរសេរទុកមកត្រូវបានបំពេញឲ្យសម្រេច។ 23នៅគ្រានោះ វេទនាហើយ! ស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីដែលបំបៅកូន ដ្បិតនឹងមានទុក្ខលំបាកយ៉ាងខ្លាំងនៅលើផែនដីនេះ ហើយនឹងមានព្រះពិរោធស្ថិតនៅលើប្រជាជននេះ។ 24គេនឹងដួលដោយមុខដាវ ហើយត្រូវនាំទៅជាឈ្លើយសឹកក្នុងប្រជាជាតិទាំងអស់ រីឯយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី រហូតដល់ពេលវេលារបស់សាសន៍ដទៃបានគ្រប់កំណត់។
ការយាងមកវិញរបស់កូនមនុស្ស
25 “នឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ ហើយនៅលើផែនដីក៏នឹងមានការថប់បារម្ភក្នុងបណ្ដាប្រជាជាតិ ដោយសារតែការវល់គំនិតចំពោះសូរសន្ធឹករបស់សមុទ្រ និងរលក។ 26មនុស្សនឹងបាត់ស្មារតីដោយការភិតភ័យ និងការគិតស្មានអំពីអ្វីដែលនឹងកើតមានដល់ពិភពលោក ដ្បិតអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក។ 27ពេលនោះ គេនឹងឃើញកូនមនុស្សមកក្នុងពពក ប្រកបដោយព្រះចេស្ដា និងសិរីរុងរឿងដ៏មហិមា។ 28នៅពេលការទាំងនេះចាប់ផ្ដើមកើតឡើង ចូរងើបត្រង់ ហើយងើយក្បាលរបស់អ្នករាល់គ្នាឡើង ពីព្រោះសេចក្ដីប្រោសលោះរបស់អ្នករាល់គ្នាមកជិតដល់ហើយ”។
ពាក្យឧបមាអំពីដើមល្វា
29ព្រះយេស៊ូវមានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖“ចូរមើលដើមល្វា និងអស់ទាំងដើមឈើចុះ។ 30កាលណាវាលាស់ស្លឹក#21:30 ស្លឹក―ជាពាក្យជំនួយ។អ្នករាល់គ្នាក៏ឃើញដោយខ្លួនឯង ហើយដឹងថាជិតដល់រដូវក្ដៅហើយ។ 31អ្នករាល់គ្នាក៏ដូច្នេះដែរ កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតឡើង ចូរដឹងថាអាណាចក្ររបស់ព្រះមកជិតបង្កើយហើយ។ 32ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ជំនាន់នេះមិនផុតទៅឡើយ ទាល់តែការទាំងអស់នេះបានកើតឡើង។ 33ផ្ទៃមេឃ និងផែនដីនឹងផុតទៅ ប៉ុន្តែពាក្យរបស់ខ្ញុំនឹងមិនផុតទៅសោះឡើយ។
ចូរប្រយ័ត្នប្រយែងជានិច្ច
34 “ចូរប្រយ័ត្នខ្លួន ក្រែងលោចិត្តរបស់អ្នករាល់គ្នាស្ពឹកស្រពន់ដោយការស៊ីផឹកហួសប្រមាណ # 21:34 ការស៊ីផឹកហួសប្រមាណ―ឬ “អំពើអបាយមុខ”។ ការប្រមឹក និងកង្វល់នៃជីវិតនេះ ហើយថ្ងៃនោះនឹងធ្លាក់មកលើអ្នករាល់គ្នាក្នុងមួយរំពេច 35ដូចជាអន្ទាក់។ ដ្បិតថ្ងៃនោះនឹងមកលើមនុស្សទាំងអស់ដែលរស់នៅលើផ្ទៃផែនដីទាំងមូល។ 36ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតីទាំងអធិស្ឋានគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាអាចគេចផុត#21:36 អាចគេចផុត―ឯកសារបុរាណខ្លះថា “ត្រូវបានចាត់ទុកថាស័ក្ដិសមនឹងគេចផុត”។ពីការទាំងអស់នេះដែលរៀបនឹងកើតឡើង ហើយអាចឈរនៅមុខកូនមនុស្សបាន”។
37នៅពេលថ្ងៃ ព្រះយេស៊ូវទ្រង់បង្រៀននៅក្នុងព្រះវិហារ ហើយនៅពេលយប់ ព្រះអង្គក៏យាងចេញទៅស្នាក់នៅលើភ្នំដែលគេហៅថា “ភ្នំដើមអូលីវ”។ 38ប្រជាជនទាំងមូលមករកព្រះយេស៊ូវនៅក្នុងព្រះវិហារតាំងពីព្រលឹម ដើម្បីស្ដាប់ព្រះអង្គ៕
ទើបបានជ្រើសរើសហើយ៖
លូកា 21: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative