“នឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ ហើយនៅលើផែនដីក៏នឹងមានការថប់បារម្ភក្នុងបណ្ដាប្រជាជាតិ ដោយសារតែការវល់គំនិតចំពោះសូរសន្ធឹករបស់សមុទ្រ និងរលក។ មនុស្សនឹងបាត់ស្មារតីដោយការភិតភ័យ និងការគិតស្មានអំពីអ្វីដែលនឹងកើតមានដល់ពិភពលោក ដ្បិតអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក។ ពេលនោះ គេនឹងឃើញកូនមនុស្សមកក្នុងពពក ប្រកបដោយព្រះចេស្ដា និងសិរីរុងរឿងដ៏មហិមា។