លូកា 21:9-10
លូកា 21:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលណាអ្នករាល់គ្នាឮគេនិយាយពីសង្គ្រាម និងចលាចល នោះកុំតក់ស្លុតឡើយ ដ្បិតការទាំងនោះត្រូវតែកើតឡើងជាមុន ប៉ុន្តែ ចុងបំផុតមិនទាន់មកដល់ភ្លាមៗទេ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ ហើយនគរមួយទាស់នឹងនគរមួយ
លូកា 21:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម ឬអំពីការបះបោរ មិនត្រូវភ័យតក់ស្លុតឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើងជាមុន ប៉ុន្តែ មិនទាន់ដល់អវសានកាលនៃពិភពលោកភ្លាមៗទេ»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត
លូកា 21:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលណាអ្នករាល់គ្នាឮនិយាយពីចំបាំង នឹងចលាចល នោះកុំឲ្យភ័យស្លុតឡើយ ដ្បិតការទាំងនោះត្រូវតែមកជាមុន តែនោះពុំទាន់ដល់ចុងបំផុតជាឆាប់ម៉្លេះទេ។ ទ្រង់ក៏មានបន្ទូលទៅគេថា សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ ហើយនគរ១ទាស់នឹងនគរ១