YouVersion 標誌
搜尋圖標

លូកា 23

23
ព្រះយេស៊ូវនៅមុខពីឡាត់
1អង្គប្រជុំ​ទាំងមូល​ក្រោកឡើង នាំ​ព្រះយេស៊ូវ​ទៅ​នៅមុខ​ពីឡាត់ 2ហើយ​ចាប់ផ្ដើម​ចោទប្រកាន់​ព្រះអង្គ​ថា៖ “យើងខ្ញុំ​បាន​ឃើញ​អ្នកនេះ​កំពុង​នាំ​ជនរួមជាតិ​របស់យើងខ្ញុំ​ឲ្យវង្វេង ហើយ​ហាមមិនឲ្យ​បង់ពន្ធ​ថ្វាយ​សេសារ ព្រមទាំង​ហៅ​ខ្លួនឯង​ថា​ព្រះ​គ្រីស្ទ គឺ​ស្ដេច​ទៀតផង”។
3ពីឡាត់​ក៏​សួរ​ព្រះយេស៊ូវ​ថា៖ “តើ​អ្នក​ជា​ស្ដេចនៃជនជាតិយូដា​ឬ​?”។
ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“គឺ​លោក​និយាយ​ទេ”។
4ពីឡាត់​ក៏​មានប្រសាសន៍​នឹង​ពួក​នាយកបូជាចារ្យ និង​ហ្វូងមនុស្ស​ថា៖ “ខ្ញុំ​រក​មិន​ឃើញ​ទោស​អ្វី​ក្នុង​មនុស្ស​នេះ​ឡើយ”។
5ពួកគេ​នៅតែ​អះអាងយ៉ាងម៉ឺងម៉ាត់​ថា​៖ “អ្នកនេះ​ញុះញង់​ប្រជាជន ទាំង​បង្រៀន​នៅ​យូឌា​ទាំងមូល ចាប់ពី​កាលីឡេ​រហូតដល់​ទីនេះ”។
ព្រះយេស៊ូវនៅមុខហេរ៉ូឌ
6ពីឡាត់​ឮ​ដូច្នេះ#23:6 ឮ​ដូច្នេះ―ឯកសារបុរាណខ្លះថា “ឮថាកាលីឡេ”។ ក៏​សួរថា​៖ “តើ​អ្នក​នេះ​ជា​អ្នកកាលីឡេ​ឬ​?”។ 7ពេល​ដឹង​ថា​ព្រះយេស៊ូវ​នៅ​ក្រោម​អំណាច​របស់​ហេរ៉ូឌ លោក​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ហេរ៉ូឌ​ដែល​កំពុង​ស្នាក់នៅ​យេរូសាឡិម​ក្នុង​ពេល​នោះ​ដែរ។ 8ហេរ៉ូឌ​អរសប្បាយ​យ៉ាងក្រៃលែង​ដោយ​បាន​ឃើញ​ព្រះយេស៊ូវ ដ្បិត​ទ្រង់​ចង់​ឃើញ​ព្រះយេស៊ូវ​តាំងពី​យូរណាស់មកហើយ ដោយសារ​ទ្រង់​បាន​ឮ​អំពី​ព្រះអង្គ ហើយ​សង្ឃឹម​ថា​នឹង​ឃើញ​ព្រះអង្គ​ធ្វើ​ទីសម្គាល់​អ្វីមួយ​។ 9ដូច្នេះ ហេរ៉ូឌ​ក៏​សួរ​ព្រះយេស៊ូវ​ជាច្រើន​សំណួរ ប៉ុន្តែ​ព្រះអង្គ​មិន​តប​អ្វីសោះ​។ 10រីឯ​ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​បាន​ឈរ​នៅទីនោះ ហើយ​ចោទប្រកាន់​ព្រះអង្គ​យ៉ាងខ្លាំង​។ 11ក្រោយពី​ហេរ៉ូឌ​ជាមួយនឹង​ពួក​ទាហាន​បាន​ចំអក​មើលងាយ​ព្រះយេស៊ូវ​ហើយ ទ្រង់​ក៏​ស្លៀក​សម្លៀកបំពាក់​ដ៏ភ្លឺរលោង​ឲ្យ​ព្រះអង្គ ហើយ​បញ្ជូន​ព្រះអង្គ​ទៅ​ពីឡាត់​វិញ។ 12នៅ​ថ្ងៃ​ដដែល​នោះ ហេរ៉ូឌ និង​ពីឡាត់​បាន​ក្លាយជា​មិត្តភក្ដិ​នឹង​គ្នា ដ្បិត​ពីមុន ពួកគេ​ធ្លាប់​ជា​សត្រូវ​នឹង​គ្នា។
យេស៊ូវ ឬបារ៉ាបាស
13បន្ទាប់មក ពីឡាត់​បាន​ហៅ​ពួក​នាយកបូជាចារ្យ ពួក​មេគ្រប់គ្រង និង​ប្រជាជន​មក 14មានប្រសាសន៍​នឹង​ពួកគេ​ថា៖ “អ្នករាល់គ្នា​បាន​នាំ​អ្នក​នេះ​មក​រក​ខ្ញុំ ទុកដូចជា​មនុស្ស​ដែល​នាំ​ប្រជាជន​ឲ្យបះបោរ ហើយ​មើល៍! ខ្ញុំ​បាន​សួរចម្លើយ​គាត់​នៅមុខ​អ្នករាល់គ្នា ប៉ុន្តែ​មិន​ឃើញ​ទោស​អ្វី​ក្នុង​អ្នក​នេះ ដូចដែល​អ្នករាល់គ្នា​ចោទប្រកាន់​គាត់​ឡើយ​។ 15រីឯ​ហេរ៉ូឌ​ក៏​រក​មិន​ឃើញអ្វី​ដែរ ដ្បិត​ទ្រង់​បាន​បញ្ជូន​អ្នកនេះ​មក​យើង​វិញ​។ មើល៍! គាត់​មិន​បាន​ធ្វើ​អ្វី​សមតែ​ស្លាប់​ឡើយ​។ 16ដូច្នេះ ក្រោយពី​វាយប្រដៅ​គាត់ ខ្ញុំ​នឹង​ដោះលែង​គាត់”។ 17រៀងរាល់​ពិធីបុណ្យ​នោះ ពីឡាត់​ត្រូវតែ​ដោះលែង​អ្នកទោស​ម្នាក់​ឲ្យ​ពួកគេ​។#23:17 ឯកសារបុរាណខ្លះគ្មានខនេះ។
18ប៉ុន្តែ​ពួកគេ​ស្រែកឡើង​ព្រមគ្នា​ថា៖ “កម្ចាត់​អ្នកនេះ​ទៅ​! ដោះលែង​បារ៉ាបាស​ឲ្យ​យើង​វិញ!”។ 19បារ៉ាបាស​ជា​អ្នក​ដែល​ជាប់គុក​ដោយសារតែ​ការបះបោរ និង​ឃាតកម្ម​ដែល​បាន​កើតឡើង​នៅក្នុង​ទីក្រុង។
20ពីឡាត់​មានប្រសាសន៍​នឹង​ពួកគេ​ម្ដងទៀត ដោយ​ចង់​ដោះលែង​ព្រះយេស៊ូវ​។ 21ប៉ុន្តែ​ពួកគេ​ស្រែក​បន្តទៀត​ថា៖ “ឆ្កាង​វា​ទៅ! ឆ្កាង​វា​ទៅ​!”។
22ពីឡាត់​មានប្រសាសន៍​នឹង​ពួកគេ​ជា​លើក​ទីបី​ថា៖ “ហេតុអ្វី​? តើ​អ្នកនេះ​បាន​ប្រព្រឹត្ត​ការ​អាក្រក់​អ្វី​? ខ្ញុំ​រក​មិន​ឃើញ​ទោស​អ្វី​ដល់​ស្លាប់​ក្នុង​គាត់​ឡើយ​។ ដូច្នេះ ក្រោយពី​វាយប្រដៅ​គាត់ ខ្ញុំ​នឹង​ដោះលែង​គាត់”។
23ពួកគេ​ស្រែកទទូច​យ៉ាងខ្លាំង​ទាមទារ​ឲ្យ​ឆ្កាង​ព្រះអង្គ ហើយ​សំឡេង​របស់​ពួកគេ#23:23 ឯកសារបុរាណខ្លះបន្ថែម “និងពួកនាយកបូជាចារ្យ”។​បាន​ឈ្នះ​។ 24ដូច្នេះ ពីឡាត់​ក៏​សម្រេច​ឲ្យ​ធ្វើតាម​ការទាមទារ​របស់​ពួកគេ​។ 25លោក​បាន​ដោះលែង​អ្នក​ដែល​ជាប់គុក​ដោយសារតែ​ការបះបោរ និង​ឃាតកម្ម ដែល​ពួកគេ​ទាមទារ រីឯ​ព្រះយេស៊ូវ​វិញ លោក​បាន​ប្រគល់​ទៅ​តាម​បំណង​របស់​ពួកគេ​។
ផ្លូវទៅឯឈើឆ្កាង
26នៅពេល​នាំ​ព្រះយេស៊ូវ​ទៅ ពួកគេ​ចាប់​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​អ្នកគីរេន​ដែល​មក​ពី​ជនបទ ហើយ​ដាក់​ឈើឆ្កាង​លើ​គាត់ ឲ្យ​លី​តាមក្រោយ​ព្រះយេស៊ូវ​។ 27មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ និង​ស្ត្រី​ៗ​ដែល​យំគក់ទ្រូង​អាណិត​ព្រះអង្គ ដើរតាម​ព្រះអង្គ​។ 28ព្រះយេស៊ូវ​ទ្រង់​ងាកទៅ​រក​ពួកនាង ហើយ​មានបន្ទូលថា​៖“កូនស្រី​យេរូសាឡិម​អើយ កុំ​យំអាណិត​ខ្ញុំ​ឡើយ ផ្ទុយទៅវិញ ចូរ​យំអាណិត​ខ្លួនអ្នករាល់គ្នា និង​កូនចៅ​របស់អ្នករាល់គ្នា​ចុះ​! 29ដ្បិត​មើល៍! នឹង​មាន​ថ្ងៃ​មកដល់ ដែល​គេ​នឹង​ពោលថា​: ‘មានពរ​ហើយ ពួក​ស្ត្រី​អារ និង​ផ្ទៃ​ដែល​មិន​បាន​សម្រាល​កូន ព្រមទាំង​អ្នកដែល​មិន​បាន​បំបៅ​កូន​!’។ 30ពេលនោះ គេ​នឹង​ចាប់ផ្ដើមនិយាយ​នឹង​ភ្នំ​ថា​: ‘រលំ​លើ​យើង​មក​!’ ហើយ​និយាយ​នឹង​ទីទួល​ថា​: ‘គ្រប​លើ​យើង​មក​!’។#23:30 《ហូសេ》 10:8។ 31ប្រសិនបើ​គេ​ធ្វើ​ការទាំងនេះ​នៅពេល​ឈើ​នៅ​ស្រស់​នៅឡើយ ចុះ​នៅពេល​ឈើ​ស្ងួត​វិញ តើ​នឹង​មាន​អ្វី​កើតឡើង​?”។
ឆ្កាងនៅចន្លោះចោរប្លន់ពីរនាក់
32មាន​ឧក្រិដ្ឋជន​ពីរ​នាក់​ទៀត​ត្រូវគេ​នាំទៅ​ប្រហារជីវិត​ជាមួយ​ព្រះយេស៊ូវ​ដែរ​។ 33នៅពេល​មក​ដល់​កន្លែង​មួយ​ដែល​គេ​ហៅថា “លលាដ៍ក្បាល” ពួកគេ​ក៏​ឆ្កាង​ព្រះយេស៊ូវ​នៅ​ទីនោះ ព្រមទាំង​ឧក្រិដ្ឋជន​ទាំងនោះ​ផង ម្នាក់​នៅ​ខាងស្ដាំ ម្នាក់​នៅ​ខាងឆ្វេង​។ 34ពេលនោះ ព្រះយេស៊ូវ​មានបន្ទូលថា​៖“ព្រះ​បិតា​អើយ សូម​លើកលែងទោស​ឲ្យ​ពួកគេ​ផង​! ដ្បិត​ពួកគេ​មិន​ដឹង​ថា​ពួកគេ​កំពុង​ធ្វើ​អ្វី​ទេ”។#23:34 ឯកសារបុរាណខ្លះគ្មាន “ពេល​នោះ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា៖ ‘ព្រះ​បិតា​អើយ សូម​លើកលែងទោស​ឲ្យ​ពួកគេ​ផង​! ដ្បិតពួកគេ​មិន​ដឹង​ថា​ពួកគេ​កំពុង​ធ្វើ​អ្វី​ទេ’”។ បន្ទាប់មក ពួកទាហាន#23:34 ពួកទាហាន​―ន័យត្រង់គឺ “ពួកគេ”។​ក៏​ចែក​ព្រះពស្ត្រ​របស់​ព្រះអង្គ ដោយ​ចាប់ឆ្នោត​។
35ប្រជាជន​បាន​ឈរ​មើល រីឯ​ពួក​មេគ្រប់គ្រង​ក៏​សើចចំអក​ដាក់ព្រះអង្គ ទាំង​និយាយថា​៖ “វា​បាន​សង្គ្រោះ​អ្នកដទៃ បើសិន​វា​ជា​ព្រះ​គ្រីស្ទ​របស់​ព្រះ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស​មែន ចូរឲ្យ​វា​សង្គ្រោះ​ខ្លួនឯង​ចុះ​!”។ 36ពួក​ទាហាន​ក៏​ចំអកឡកឡឺយ​ដាក់​ព្រះអង្គ​ដែរ ទាំង​ចូលទៅជិត​ថ្វាយ​ទឹកខ្មេះ​ដល់​ព្រះអង្គ 37ហើយ​និយាយថា​៖ “បើសិន​ឯង​ជា​ស្ដេចនៃជនជាតិយូដា​មែន ចូរ​សង្គ្រោះ​ខ្លួនឯង​ចុះ​!”។
38មាន​ចំណារ​មួយ​នៅខាងលើ​ព្រះយេស៊ូវ សរសេរ#23:38 ឯកសារបុរាណខ្លះបន្ថែម “ជា​ភាសាហេព្រើរ ភាសាឡាតាំង និង​ភាសាក្រិក”។​ថា
“នេះ​ជា​ស្ដេចនៃជនជាតិយូដា”។
39ម្នាក់​នៃ​ឧក្រិដ្ឋជន​ដែល​ត្រូវបាន​ឆ្កាង​ក៏​ជេរប្រមាថ​ព្រះអង្គ​ថា៖ “តើ​អ្នកឯង​មិនមែន​ជា​ព្រះ​គ្រីស្ទ​ទេ​ឬ? ចូរ​សង្គ្រោះ​ខ្លួនឯង និង​យើង​មើល៍​!”។
40ប៉ុន្តែ​ម្នាក់ទៀត​បាន​តប ដោយ​ស្ដីបន្ទោស​គាត់​ថា៖ “តើ​ឯង​មិន​កោតខ្លាច​ព្រះ​ទេ​ឬ​? ឯង​ក៏​ជាប់ទោស​ដូចគ្នា​ដែរ 41ដ្បិត​យើង​កំពុង​ទទួល​យ៉ាងត្រឹមត្រូវ​មែន សម​នឹង​អ្វីដែល​យើង​បាន​ធ្វើ ប៉ុន្តែ​ម្នាក់នេះ​មិន​បាន​ធ្វើ​អាក្រក់​អ្វីឡើយ”។ 42រួច​គាត់​ក៏​ទូលថា​៖ “ព្រះយេស៊ូវ​អើយ#23:42 រួច​គាត់​ក៏ទូល​ថា៖ “ព្រះ​យេស៊ូវ​អើយ...” ―ឯកសារបុរាណខ្លះថា “រួច​គាត់​ក៏ទូលព្រះ​យេស៊ូវ​ថា៖ ‘ព្រះអម្ចាស់​អើយ...’”។ កាលណា​ព្រះអង្គ​យាង​ចូលទៅ​អាណាចក្រ​របស់ព្រះអង្គ សូម​នឹកចាំ​ទូលបង្គំ​ផង”។
43ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ថ្ងៃនេះ អ្នក​នឹង​នៅ​ស្ថានបរមសុខ​ជាមួយ​ខ្ញុំ”។
ការសុគតរបស់ព្រះយេស៊ូវ
44ពេលនោះ​ប្រមាណជា​ម៉ោងដប់ពីរថ្ងៃត្រង់#23:44 ម៉ោង​ដប់​ពីរ​ថ្ងៃត្រង់―ន័យត្រង់គឺ “ម៉ោងទីប្រាំមួយ”។​ហើយ ភាពងងឹត​បាន​គ្របដណ្ដប់លើ​ផែនដី​ទាំងមូល រហូតដល់​ម៉ោងបីរសៀល#23:44 ម៉ោង​បី​រសៀល―ន័យត្រង់គឺ “ម៉ោងទីប្រាំបួន”។​។ 45ព្រះអាទិត្យ​បាន​បាត់រស្មី#23:45 បាត់​រស្មី―ឯកសារបុរាណខ្លះថា “ងងឹត”។ ហើយ​វាំងនន​ក្នុង​ព្រះវិហារ​ក៏​រហែក​ចំពាក់កណ្ដាល​។ 46ព្រះយេស៊ូវ​ទ្រង់​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖“ព្រះ​បិតា​អើយ​!ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់ទូលបង្គំ​ទៅក្នុង​ព្រះហស្ត​របស់ព្រះអង្គ#23:46 《ទំនុកតម្កើង》 31:5។”។ នៅពេល​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ក៏​ផុតដង្ហើម​ទៅ។
47មេទាហានលើមួយរយនាក់​បាន​ឃើញ​ហេតុការណ៍​ដែល​កើតឡើង ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ហើយ​ពោលថា​៖ “បុរស​នេះ​ពិតជា​មនុស្ស​សុចរិត​មែន​!”។ 48រីឯ​ហ្វូងមនុស្ស​ទាំងអស់​ដែល​ជួបជុំគ្នា​ដើម្បី​មើល​ទិដ្ឋភាព​នោះ​បាន​ឃើញ​ហេតុការណ៍​ដែល​កើតឡើង ក៏​ត្រឡប់ទៅវិញ​ទាំង​គក់​ទ្រូង​។ 49អស់អ្នក​ដែល​ព្រះយេស៊ូវ​ស្គាល់ ព្រមទាំង​ស្ត្រី​ៗ​ដែល​មកតាម​ព្រះអង្គ​ពី​កាលីឡេ​បាន​ឈរ​ពី​ចម្ងាយ មើល​ហេតុការណ៍ទាំងនេះ​។
ការបញ្ចុះព្រះសពព្រះយេស៊ូវ
50ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​សមាជិកក្រុមប្រឹក្សា ជា​មនុស្ស​ល្អ និង​សុចរិត​។ 51អ្នកនេះ​មិន​បាន​យល់ស្របជាមួយ​គម្រោង និង​អំពើ​របស់​ពួកគេ​ទេ​។ គាត់​មកពី​អើរីម៉ាថេ​ដែលជា​ទីក្រុង​មួយ​របស់​ជនជាតិយូដា ហើយជា​អ្នកដែល​រង់ចាំ​អាណាចក្រ​របស់​ព្រះ​។ 52គាត់​ចូលទៅ​ជួប​ពីឡាត់ សុំ​យក​ព្រះសព​ព្រះយេស៊ូវ​។ 53នៅពេល​យក​ព្រះសព​ចុះ​ហើយ គាត់​ក៏​រុំ​ព្រះសព​នឹង​ក្រណាត់ផាឌិប ហើយ​ដាក់​ក្នុង​រូងផ្នូរ​ដែល​បាន​ដាប់លុងក្នុងថ្ម ជា​កន្លែងដែល​មិនទាន់​មាន​ដាក់​សព​អ្នកណា​នៅឡើយ​។ 54ថ្ងៃ​នោះ​ជា​ថ្ងៃរៀបចំបុណ្យ ហើយ​ថ្ងៃសប្ប័ទ​ក៏​ហៀបនឹងចូលមកដល់#23:54 ហៀបនឹងចូលមកដល់―ន័យត្រង់គឺ “ហៀបនឹងរះឡើង”។​ហើយ​។ 55ស្ត្រី​ៗ​ដែល​មក​ពី​កាលីឡេ​ជាមួយ​ព្រះយេស៊ូវ ក៏​ទៅតាម ហើយ​មើល​រូងផ្នូរ និង​របៀបដែល​គេ​ដាក់​ព្រះសព​ព្រះអង្គ​។ 56នៅពេល​ត្រឡប់ទៅវិញ ពួកនាង​ក៏​រៀបចំ​គ្រឿងក្រអូប និង​ប្រេងក្រអូប​។ ប៉ុន្តែ​នៅ​ថ្ងៃសប្ប័ទ ពួកនាង​បាន​សម្រាក​ស្របតាម​បទបញ្ជា​៕

目前選定:

លូកា 23: GKHB

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入