1
លូកា 23:34
ព្រះគម្ពីរខ្មែរសាកល
ពេលនោះ ព្រះយេស៊ូវមានបន្ទូលថា៖“ព្រះបិតាអើយ សូមលើកលែងទោសឲ្យពួកគេផង! ដ្បិតពួកគេមិនដឹងថាពួកគេកំពុងធ្វើអ្វីទេ”។ បន្ទាប់មក ពួកទាហានក៏ចែកព្រះពស្ត្ររបស់ព្រះអង្គ ដោយចាប់ឆ្នោត។
對照
លូកា 23:34 探索
2
លូកា 23:43
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នកថា ថ្ងៃនេះ អ្នកនឹងនៅស្ថានបរមសុខជាមួយខ្ញុំ”។
លូកា 23:43 探索
3
លូកា 23:42
រួចគាត់ក៏ទូលថា៖ “ព្រះយេស៊ូវអើយ កាលណាព្រះអង្គយាងចូលទៅអាណាចក្ររបស់ព្រះអង្គ សូមនឹកចាំទូលបង្គំផង”។
លូកា 23:42 探索
4
លូកា 23:46
ព្រះយេស៊ូវទ្រង់ស្រែកដោយសំឡេងយ៉ាងខ្លាំងថា៖“ព្រះបិតាអើយ! ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តរបស់ព្រះអង្គ ”។ នៅពេលមានបន្ទូលដូច្នេះហើយ ព្រះអង្គក៏ផុតដង្ហើមទៅ។
លូកា 23:46 探索
5
លូកា 23:33
នៅពេលមកដល់កន្លែងមួយដែលគេហៅថា “លលាដ៍ក្បាល” ពួកគេក៏ឆ្កាងព្រះយេស៊ូវនៅទីនោះ ព្រមទាំងឧក្រិដ្ឋជនទាំងនោះផង ម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង។
លូកា 23:33 探索
6
លូកា 23:44-45
ពេលនោះប្រមាណជាម៉ោងដប់ពីរថ្ងៃត្រង់ហើយ ភាពងងឹតបានគ្របដណ្ដប់លើផែនដីទាំងមូល រហូតដល់ម៉ោងបីរសៀល។ ព្រះអាទិត្យបានបាត់រស្មី ហើយវាំងននក្នុងព្រះវិហារក៏រហែកចំពាក់កណ្ដាល។
លូកា 23:44-45 探索
7
លូកា 23:47
មេទាហានលើមួយរយនាក់បានឃើញហេតុការណ៍ដែលកើតឡើង ក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ ហើយពោលថា៖ “បុរសនេះពិតជាមនុស្សសុចរិតមែន!”។
លូកា 23:47 探索
主頁
聖經
計劃
影片