YouVersion 標誌
搜尋圖標

កិច្ចការ 6

6
ជ្រើសរើសអ្នកជំនួយប្រាំពីរនាក់
1នៅ​គ្រានោះ កាល​ចំនួន​សិស្ស​កំពុង​កើនឡើង មាន​ការរអ៊ូរទាំ​ពី​ជនជាតិយូដាដែលនិយាយក្រិក ទាស់នឹង​ជនជាតិយូដាដែលនិយាយហេព្រើរ ពីព្រោះ​ពួក​ស្ត្រី​មេម៉ាយ​របស់​ពួកគេ​មិន​ត្រូវបាន​អើពើ​អំពី​ចំណែក​ប្រចាំថ្ងៃ​។ 2ដូច្នេះ សាវ័ក#6:2 សាវ័ក―ជាពាក្យជំនួយ។​ទាំង​ដប់ពីរ​នាក់​ក៏​ហៅ​សិស្ស​ទាំងអស់​មក​និយាយថា​៖ “ការ​ដែល​យើង​ទុកចោល​ព្រះបន្ទូល​របស់​ព្រះ​ទៅ​បម្រើ​អាហារ មិន​គប្បី​ទេ​។ 3ដូច្នេះ បងប្អូន​អើយ! សូម​ជ្រើសរើស​បុរស​ប្រាំពីរ​នាក់​ដែល​មានកេរ្តិ៍ឈ្មោះល្អ ហើយ​ពេញ​ដោយ​ព្រះវិញ្ញាណ​និង​ប្រាជ្ញា ពីចំណោម​អ្នករាល់គ្នា ជា​អ្នកដែល​យើង​នឹង​តែងតាំងឲ្យត្រួត​លើ​តួនាទី​នេះ​។ 4រីឯ​យើង​វិញ យើង​នឹង​ផ្ចង់ស្មារតី​ក្នុង​ការអធិស្ឋាន និង​ក្នុង​ការបម្រើ​ខាង​ព្រះបន្ទូល”។ 5ពាក្យ​នេះ​បាន​បំពេញចិត្ត​អង្គប្រជុំ​ទាំងមូល ដូច្នេះ​ពួកគេ​ក៏​ជ្រើសរើស​ស្ទេផាន ជា​បុរស​ដែល​ពេញ​ដោយ​ជំនឿ​និង​ព្រះវិញ្ញាណដ៏វិសុទ្ធ ភីលីព ប្រូខូរ៉ុស នីកាន័រ ទីម៉ូន ប៉ាមេណា និង​នីកូឡាស​អ្នកចូលសាសនាយូដា​ពី​អាន់ទីយ៉ូក​។ 6ពួកគេ​ឲ្យ​អ្នកទាំងនោះ​ឈរ​នៅមុខ​ពួក​សាវ័ក ហើយ​ពួកសាវ័ក​ក៏​អធិស្ឋាន ទាំង​ដាក់​ដៃ​លើ​ពួកគេ​។
7ដូច្នេះ ព្រះបន្ទូល​របស់​ព្រះ​បាន​ចម្រើនឡើង ហើយ​ចំនួន​សិស្ស​នៅ​យេរូសាឡិម​ក៏​កាន់តែ​កើនឡើង​យ៉ាងច្រើន ថែមទាំង​មាន​បូជាចារ្យ​ជាច្រើន​បាន​ប្រតិបត្តិតាម​ជំនឿ​នេះ​ដែរ​។
ស្ទេផានត្រូវបានចាប់ខ្លួន
8រីឯ​ស្ទេផាន​បាន​ពេញ​ដោយ​ព្រះគុណ#6:8 ព្រះគុណ―ឯកសារបុរាណខ្លះថា “ជំនឿ”។ និង​ព្រះចេស្ដា ក៏​ធ្វើ​ការអស្ចារ្យ និង​ទីសម្គាល់​ដ៏ធំ​ជាច្រើន​ក្នុងចំណោម​ប្រជាជន​។ 9ពេលនោះ មាន​អ្នកខ្លះ​ពី​សាលាប្រជុំ​មួយ​ដែល​គេ​ហៅថា “ជនសេរី” មាន​អ្នកគីរេន អ្នកអ័លេក្សានទ្រា និង​អ្នក​ដែល​មកពី​គីលីគា និង​អាស៊ី​បាន​ក្រោកឡើង ប្រកែក​នឹង​ស្ទេផាន 10ប៉ុន្តែ​ពួកគេ​មិនអាច​តតាំង​ចំពោះ​សេចក្ដី​ដែល​គាត់​និយាយ​ដោយ​ប្រាជ្ញា និង​ព្រះវិញ្ញាណ​បានឡើយ​។
11ដូច្នេះ ពួកគេ​ក៏​លួចញុះញង់​គេ​ឲ្យ​និយាយ​ថា​៖ “យើង​បាន​ឮ​អ្នកនេះ​និយាយ​ពាក្យ​ប្រមាថ​ទាស់នឹង​ម៉ូសេ និង​ព្រះ!”។ 12ពួកគេ​បាន​ញុះញង់​ប្រជាជន ពួក​ចាស់ទុំ និង​ពួក​គ្រូវិន័យ​ដែរ គេ​ក៏​ចូលមក​ចាប់​ស្ទេផាន ហើយ​នាំ​គាត់​ទៅ​ក្រុមប្រឹក្សា​។ 13ពួកគេ​បាន​តាំង​សាក្សី​ភូតភរ​ឲ្យ​និយាយថា​៖ “ជន​នេះ​និយាយ​ពាក្យ​ប្រមាថ#6:13 ឯកសារបុរាណខ្លះគ្មាន “ប្រមាថ”។​ទាស់នឹង​ទីវិសុទ្ធ​នេះ ព្រមទាំង​និយាយ​ទាស់នឹង​ក្រឹត្យវិន័យ​ឥតឈប់ឈរ​។ 14យើងខ្ញុំ​ធ្លាប់​ឮ​វា​និយាយ​ថា យេស៊ូវ​អ្នកណាសារ៉ែត​នេះ នឹង​កម្ទេច​កន្លែង​នេះ#6:14 កន្លែង​នេះ―គឺ “ព្រះវិហារ”។ ហើយ​ផ្លាស់ប្ដូរ​ទំនៀមទម្លាប់​ដែល​ម៉ូសេ​បាន​ប្រគល់​ដល់​យើង”។ 15អស់អ្នក​ដែល​អង្គុយ​នៅក្នុង​ក្រុមប្រឹក្សា​សម្លឹងមើល​ស្ទេផាន ក៏​ឃើញ​មុខ​គាត់​ដូចជា​មុខ​ទូតសួគ៌​៕

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入