ព្រះមានបន្ទូលទៀតថា៖ “នេះជាសញ្ញានៃសម្ពន្ធមេត្រីដែលយើងតាំងរវាងយើង និងអ្នករាល់គ្នា ព្រមទាំងសត្វមានជីវិតទាំងអស់ដែលនៅជាមួយអ្នករាល់គ្នា រហូតដល់គ្រប់ជំនាន់តរៀងទៅ គឺយើងបានដាក់ឥន្ទធនូរបស់យើងលើពពក ហើយវានឹងបានជាសញ្ញានៃសម្ពន្ធមេត្រីរវាងយើង និងផែនដី។