ព្រះយេស៊ូ

មកពី Jesus Film Project

អត្ថបទគម្ពីរទាក់ទង

ឯកសារវីដេអូស្ដីពីជីវិរបស់ព្រះយេស៊ូគ្រិស្ត "ព្រះយេស៊ូ" ត្រូវបានបកប្រែជាង1400ភាសាតាំងពីការចេញនៅឆ្នាំ1979។ វានៅតែជាភាពយន្ដដែលមានការបកប្រែ និងទស្សនាច្រើនជាងគេក្នុងប្រវត្តសាស្ត្រ។ លោកគ្រូគង្វាល រីក វ៉រែន ជាអ្នកនិពន្ដសៀវភៅ "ជីវិតជំរុញដោយគោលបំណង" បានមានប្រសាសន៍ថា "ព្រះយេស៊ូ" ជាភាពយន្ដដែលផ្សាយដំណឹងល្អមានប្រសិទ្ធិភាពជាងភាព​យន្ដណាៗទាំងអស់។ មានអ្នកដឹកនាំសាសនាជាង450នាក់ និងអ្នកប្រាជ្ញ បានវាយតម្លៃពីអត្ថបទដើម្បីធានាថារឿងនេះមានប្រវត្តសាស្ត្រពិតប្រាកដជាក់ស្ដែងតាមបទគម្ពីរ។ អត្ថបទគឺយកកៀកបំផុតជាមួយក័ណ្ឌគម្ពីរដំណឹងល្អលូកា ដែលគ្រប់ពាក្យថា "ព្រះយេស៊ូ" ត្រូវបាននិយាយគឺចេញពី ព្រះគម្ពីរ។ កិច្ចខិតខំប្រឹងប្រែងបែបសាសនាគឺបង្ហាញពីប្រពៃណីរបស់ជនជាតិយូដា និងរ៉ូមតាំងពីជិត2000ឆ្នាំកន្លងទៅ ដោយរួមបញ្ជូលពីសម្លៀកបំពាក់ដែលត្បាញដោយដៃ មានតែ35ពណ៌ប្រើនៅពេលនេះ សិល្បះស្មូនផលិតឡើងតាមរបៀបទស្សវត្សទី១ និងការដកចេញនូវបង្គោលខ្សែរទូរស័ព្ទ និងខ្សែរភ្លើងចេញពីវាលថតផងដែរ។ ព្រះយេស៊ូ ជាភាពយន្ដដែលថតនៅទីតាំង202កន្លែងនៅក្នុងប្រទេសអ៊ីស្រាអែលក្នុងឆ្នាំ1979 ជាមួយនឹងតួសម្ដែងជាង5000 នាក់ទាំងជនជាតិអ៊ីស្រាអែល និងអារ៉ាប់។ ប្រសិនបើអាចទៅរួច ឈុតឆាកត្រូវបានថតនៅកន្លែងផ្ទាល់ដែលបានកើតឡើងតាំងពីជាង២០០០ឆ្នាំមុន។