ទង់របស់ Jesus Film Project

Jesus Film Project

"ឯកសារវីដេអូស្ដីពីជីវិរបស់ព្រះយេស៊ូគ្រិស្ត ""ព្រះយេស៊ូ"" ត្រូវបានបកប្រែជាង1400ភាសាតាំងពីការចេញនៅឆ្នាំ1979។ វានៅតែជាភាពយន្ដដែលមានការបកប្រែ និងទស្សនាច្រើនជាងគេក្នុងប្រវត្តសាស្ត្រ។ លោកគ្រូគង្វាល រីក វ៉រែន ជាអ្នកនិពន្ដសៀវភៅ ""ជីវិតជំរុញដោយគោលបំណង"" បានមានប្រសាសន៍ថា ""ព្រះយេស៊ូ"" ជាភាពយន្ដដែលផ្សាយដំណឹងល្អមានប្រសិទ្ធិភាពជាងភាព​យន្ដណាៗទាំងអស់។ មានអ្នកដឹកនាំសាសនាជាង450នាក់ និងអ្នកប្រាជ្ញ បានវាយតម្លៃពីអត្ថបទដើម្បីធានាថារឿងនេះមានប្រវត្តសាស្ត្រពិតប្រាកដជាក់ស្ដែងតាមបទគម្ពីរ។ អត្ថបទគឺយកកៀកបំផុតជាមួយក័ណ្ឌគម្ពីរដំណឹងល្អលូកា ដែលគ្រប់ពាក្យថា ""ព្រះយេស៊ូ"" ត្រូវបាននិយាយគឺចេញពី ព្រះគម្ពីរ។ កិច្ចខិតខំប្រឹងប្រែងបែបសាសនាគឺបង្ហាញពីប្រពៃណីរបស់ជនជាតិយូដា និងរ៉ូមតាំងពីជិត2000ឆ្នាំកន្លងទៅ ដោយរួមបញ្ជូលពីសម្លៀកបំពាក់ដែលត្បាញដោយដៃ មានតែ35ពណ៌ប្រើនៅពេលនេះ សិល្បះស្មូនផលិតឡើងតាមរបៀបទស្សវត្សទី១ និងការដកចេញនូវបង្គោលខ្សែរទូរស័ព្ទ និងខ្សែរភ្លើងចេញពីវាលថតផងដែរ។ ព្រះយេស៊ូ ជាភាពយន្ដដែលថតនៅទីតាំង202កន្លែងនៅក្នុងប្រទេសអ៊ីស្រាអែលក្នុងឆ្នាំ1979 ជាមួយនឹងតួសម្ដែងជាង5000 នាក់ទាំងជនជាតិអ៊ីស្រាអែល និងអារ៉ាប់។ ប្រសិនបើអាចទៅរួច ឈុតឆាកត្រូវបានថតនៅកន្លែងផ្ទាល់ដែលបានកើតឡើងតាំងពីជាង២០០០ឆ្នាំមុន។"