បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហានគំរូ
ការស្តាប់ព្រះសូរសៀងរបស់ព្រះ
គ្មានអ្វីប្រៀបផ្ទឹមបានទៅនឹងការស្តាប់ព្រះសូរសៀងរបស់ព្រះនោះទេ។វិធីមួយដើម្បីស្តាប់ទ្រង់គឺតាមរយៈព្រះបន្ទូលរបស់ទ្រង់។ខគម្ពីររ៉ូម 10:17 ប្រាប់យើងថាសេចក្ដីជំនឿកើតឡើងដោយឮហើយដែលឮនោះគឺដោយសារព្រះបន្ទូលនៃព្រះ (ពគប)។ប៉ុន្តែប្រសិនបើយើងចង់ដើរទន្ទឹងនឹងសេចក្តីជំនឿមិនមែនដោយការមើលឃើញទេនោះប្រសិនបើយើងចង់ស្តាប់ព្រះបន្ទូលរបស់ព្រះហើយឃើញការបំពេញសន្យារបស់ព្រះ នោះយើងត្រូវបន្តអធិស្ឋានហើយជឿថាព្រះមានបន្ទូលជាច្រើនទៀតនឹងត្រូវចែករំលែក។នេះជាចំណុចគន្លឹះមួយចំនួនដើម្បីជាជំនួយដល់អ្នក៖
មានចិត្តក្លៀវក្លា សូម្បីតែពេលអ្នករង់ចាំ
1 សាំយូអែល 3 កត់ត្រាសាច់រឿងដែលសាំយូអែល រៀនរបៀបស្តាប់ព្រះសូរសៀងរបស់ព្រះ។តើសាច់រឿងនេះមានអត្ថន័យយ៉ាងណាចំពោះយើង? ដូចទៅនឹងសាំយូអែលដែរយើងមិនអាចស្គាល់ព្រះសូរសៀងរបស់ព្រះនៅគ្រាដំបូងនោះឡើយ។វាអាចត្រូវការពេលវេលាការអត់ធ្មត់និងការប្រឹក្សារបស់អ្នកដទៃដើម្បីជួយយើងឱ្យដឹងអំពីអ្វីដែលយើងកំពុងស្តាប់ឮ។ស្តាប់ទ្រង់ដោយទឹកចិត្តខ្នះខ្នែង។
រក្សាទុកក្នុងចិត្ត។
ពេញគម្ពីរដំណឹងល្អយើងឃើញព្រះយេស៊ូវដកថយពីពួកសិស្សរបស់ទ្រង់និងហ្វូងមហាជនដើម្បីស្វែងរកកន្លែងស្ងាត់ដើម្បីអធិស្ឋាន។ទ្រង់បានធ្វើដូច្នេះដោយសារតែទ្រង់ក៏ជាមនុស្សពេញលក្ខណៈម្នាក់ផងដែរទោះបីជាទ្រង់គឺជាព្រះរាជបុត្រានៃព្រះក៏ដោយ។ទ្រង់បានប្រឈមនឹងការលំបាកនិងការរំខានដូចយើងដែរនោះហើយជាមូលហេតុដែលទ្រង់បង្ហាញយើងតាមឧទាហរណ៍អំពីសារៈសំខាន់នៃការអធិស្ឋានតែម្នាក់ឯង។ដូចគ្នាដែរគ្រប់ទីកន្លែងដែលអ្នកអាចធ្វើបានទោះអាចធ្វើបានរបៀបណាក៏ដោយចូរឆ្លៀតពេលនៅក្នុងថ្ងៃរបស់អ្នកដើម្បីរំងាប់ចិត្តរបស់អ្នកឱ្យស្ងប់ហើយធ្វើការអធិស្ឋាន។
ចូរមានសេចក្តីព្យាយាមចំពោះវា។
ប្រសិនបើអ្នកចាប់ផ្តើមអធិស្ឋានជារៀងរាល់ថ្ងៃហើយនៅតែពិបាកស្តាប់មិនឮព្រះសូរសៀងរបស់ព្រះសូមកុំបោះបង់ចោល។បន្តជំរុញចិត្ត។បន្តមានជំនឿចិត្ត។បន្តអធិស្ឋាន។ចូរបន្តសិក្សាព្រះបន្ទូលរបស់ព្រះដើម្បីឲ្យពេលទ្រង់មានបន្ទូលនោះអ្នកនឹងដឹងថាជាទ្រង់! ក្នុងខគម្ពីរយេរមា 33:3 ព្រះទ្រង់សន្យាថា «ចូរអំពាវនាវដល់អញនោះអញនឹងឆ្លើយតបហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំហើយមុតមាំដែលឯងមិនដឹង» (ពគប)។នោះជាការសន្យាមួយដែលគួរចងចាំនិងព្យាយាមដើម្បីមើលឃើញការសម្រេច!
ការអធិស្ឋាន
«ឱព្រះជាម្ចាស់អើយទូលបង្គំលើកសរសើរទ្រង់ដ្បិតទ្រង់ល្អហើយសក្តិសមនឹងទទួលពាក្យសរសើរនេះ។ពីមួយជំនាន់ទៅមួយជំនាន់និងពីវ័យមួយទៅវ័យមួយ ទ្រង់មិនដែលផ្លាស់ប្តូរឡើយ។ទ្រង់ស្មោះត្រង់នឹងការសន្យារបស់ទ្រង់។ ទ្រង់ស៊ូទ្រាំលំបាកដោយទឹកចិត្តស្រលាញ់របស់ទ្រង់។បន្ទូលរបស់ទ្រង់ប្រកបដោយទំនុកចិត្ត។ឱព្រះអម្ចាស់អើយអ្នកបម្រើរបស់ទ្រង់កំពុងស្តាប់។អាម៉ែន !»
អំពីគម្រោងអាននេះ
ការអធិស្ឋានគឺជាអំណោយមួយ ជាឱកាសដ៏អស្ចារ្យដើម្បីមានទំនាក់ទំនងជាមួយនឹងព្រះវរបិតាសួគ៌។ នៅក្នុងផែនការរយៈពេល 6 ថ្ងៃនេះ យើងនឹងរកឃើញថាព្រះយេស៊ូវបានបង្រៀនអ្វីខ្លះដល់យើងអំពីការអធិស្ឋាន ហើយទទួលបានការបំផុសគំនិតឱ្យអធិស្ឋានជាប្រចាំ និងប្រកបដោយភាពក្លាហានដ៏អស្ចារ្យ។
More
យើងសូមថ្លែងអំណរគុណចំពោះ Christine Caine - A21, Propel, CCM សម្រាប់ការផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.propelwomen.org/