បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហានគំរូ

បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហាន

ថ្ងៃទី 1 ក្នុងចំណោម 6 ថ្ងៃ

ការអធិស្ឋាន​គឺជាអាទិភាព

នៅក្នុង​ម៉ាថាយ 9:37­–38 ព្រះ‌យេស៊ូវ​ទ្រង់​មានបន្ទូលថា «ចំរូត​ធំ​ណាស់តែ​មាន​អ្នក​ច្រូត​តិច​ទេ។ដូច្នេះចូរ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​នៃ​ចំរូតឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់ (ពគប)។»

ពាក្យ​ថា «បញ្ជូនចេញ» ជា​ភាសាក្រេកមានអត្ថន័យថា «ជំរុញទៅមុខ»។​ អង្គការ Propel Women ត្រូវ​បានបង្កើតឡើង​តាមខគម្ពីរនេះ។ដូច្នេះខណៈដែលយើងខិតខំដើម្បីបំភ្លឺ​ដល់ការអធិស្ឋាន​របស់យើងយើង​នឹង​ធ្វើ​តាម​បន្ទូលដែលព្រះ‌យេស៊ូវបានបញ្ញត្តិ​ ៖ដូច្នេះចូរ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​នៃ​ចំរូតឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់។ ​ ចំរូត​ធំណាស់។ឱកាស​ដែលនគរ​ព្រះ​​រីក​ចម្រើន​គឺនៅ​ទី​នេះ ​និងក្នុងពេល​ឥឡូវ​នេះ។អ្វីទៅជាគន្លឹះនៃការ​មើលឃើញការកើតឡើងនៃ​រឿងនេះ? ការអធិស្ឋាន !

ការអធិស្ឋាន​មានថាជា​ការនិយាយ​ទៅកាន់​ព្រះ។វាអាចជាការសន្ទនាដែលកើតមាន​ឡើង​ក្នុងចិត្តឬជាការសន្ទនា​ឮចេញមកក្រៅ។វាអាចកើតមានតែម្នាក់ឯងឬកើត​មាន​ជាក្រុម។វា​អាច​កើត​ឡើង​ពេលយើង​កំពុង​ឈរ​យ៉ាង​រឹងមាំនៅលើ​ផែនដីនេះឬពេលកំពុង​ស្ថិតក្នុង​លំហអាកាស​រាប់ពានហ្វីត។ប៉ុន្តែរឿងដ៏អស្ចារ្យនោះនៅត្រង់ថា៖ពេលយើង​អធិស្ឋានព្រះទ្រង់ស្តាប់មានបន្ទូលហើយឆ្លើយ​តប។​

ព្រះនៃចក្រវាឡចង់ស្តាប់​ឮពីអ្នក។ទ្រង់មិនត្រឹមតែដឹកនាំ​ការសន្ទនាប៉ុណ្ណោះទេទ្រង់ក៏បា​នហៅ​យើង​ឱ្យ​និយាយ​ទៅកាន់ទ្រង់​តាម​ការអធិស្ឋានប៉ុន្តែទ្រង់​ក៏ដាក់បញ្ចូល​ការអធិស្ឋាន​របស់​យើ​ងទៅក្នុង​កិច្ចការដែលទ្រង់​កំពុងធ្វើ​នៅក្នុង​ពិភពលោក​នេះផងដែរ។​

ទោះបីជាអ្នកនៅទីណាមានប្រវត្តិយ៉ាងណាមិនថា​មាន​ឬមិន​មាន​ឥទ្ធិពលយ៉ាង​ណា — នៅទីផ្សារជាម្តាយមេផ្ទះជា​ប្រធាន​ប្រតិបត្តិជាវេជ្ជបណ្ឌិតជាគ្រូ​បង្រៀនជាសិស្ស​ ជាមេធាវីឬជា​វិចិត្រករ​ក្ដី — ការអធិស្ឋាន​គឺជាកន្លែង​ដែល​កិច្ច​ការ​របស់​ព្រះនិងកិច្ច​ការរបស់អ្នក​ក្នុង​ពិភពលោក​នេះត្រួតស៊ីលើគ្នា។​ ពេលយើង​អធិស្ឋានព្រះទ្រង់​បាន​សន្យាថា​នឹងជំនះឧបសគ្គផ្លាស់ប្ដូរ​គ្រប់​យ៉ាង​ ដើម្បី​ទៅដល់​ក្រុម​ពពួកជន​ដែលមិន​ទាន់​ស្គាល់​ទ្រង់​នៅឡើយ។​​ ព្រះ​ទ្រង់​ធ្វើដូច្នេះ​ ដើម្បីឱ្យ​ការអធិស្ឋាន​ដ៏តូចតាច​របស់​យើង​​នាំឱ្យ​មាន​ភាពខុសប្លែក​ពេញនគរដ៏អស់កល្ប​!​ ព្រះកំពុងផ្លាស់ប្ដូរពិភពលោក​ដោយ​អំណាច​របស់ទ្រង់និង​ តាម​រយៈការអធិស្ឋាន​របស់យើង!

អធិស្ឋានថា

«ព្រះអម្ចាស់ខ្ញុំសូមអធិស្ឋាន​ថាឆ្នាំនេះខ្ញុំនឹង​ឃើញទ្រង់​នាំមកនូវ​អំណាច​ដើម្បីដឹកនាំប្រជាជន​ទៅរកទ្រង់។​ យោងតាមពាក្យ​សំដី​របស់ព្រះអង្គក្នុងខគម្ពីរម៉ាថាយ 9:37-38​ អាច​នឹង​មានអ្នកច្រូត​កាន់តែច្រើន​ ដែលមាន​ការ​ជំរុញចិត្ត​ក្នុង​ចំរូត​ជាង​ពេលពីមុន​មក។​ សូមឱ្យថ្ងៃខាងមុខត្រូវបានសម្គាល់ដោយចំរូត​ដ៏អស្ចារ្យទាំងអស់ដើម្បីសិរីល្អរបស់ព្រះអង្គនិងការរីកចំរើននៃ​នគរ​របស់ព្រះអង្គនៅលើផែនដីនេះ។ហើយខ្ញុំប្តេជ្ញាចិត្តចំពោះព្រះអង្គដ្បិត​ថា​ខ្ញុំក៏នឹ​ង​ចូលរួម​ចំរូតនេះផងដែរ។អាម៉ែន។»

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហាន

ការ​អធិស្ឋាន​គឺ​ជា​អំណោយ​មួយ ជា​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះវរបិតាសួគ៌។ នៅក្នុងផែនការរយៈពេល 6 ថ្ងៃនេះ យើងនឹងរកឃើញថាព្រះយេស៊ូវបានបង្រៀនអ្វីខ្លះដល់យើងអំពីការអធិស្ឋាន ហើយទទួលបានការ​បំផុសគំនិតឱ្យអធិស្ឋានជា​ប្រចាំ និងប្រកបដោយ​ភាពក្លាហានដ៏អស្ចារ្យ។

More

យើងសូមថ្លែងអំណរគុណចំពោះ Christine Caine - A21, Propel, CCM សម្រាប់ការផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.propelwomen.org/