បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហានគំរូ
ការអធិស្ឋានផ្តល់កម្លាំងដល់ជំនឿរបស់យើង
នៅពេលដែលយើងឃើញតម្រូវការនិងឱកាសដ៏អស្ចារ្យនៅក្នុងពិភពលោកនេះអាចនឹងមានការល្បួងឱ្យយើងលាក់ខ្លួនពីការណ៍ទាំងនេះឬគិតថាយើងត្រូវប្រញាប់ដោះស្រាយពួកវា។យើងចង់ឆ្លើយតបដោយការគោរពប្រតិបត្តិនិងដោយមានជំនឿហើយធ្វើតាមអ្វីដែលព្រះយេស៊ូវបានបង្គាប់យើងឲ្យធ្វើនៅពេលដែលប្រឈមនឹងបញ្ហាដូច «ចំរូតដ៏ធំដែលមានអ្នកច្រូតតិចតួច» ហើយនោះហើយជាគ្រាដំបូងដែលត្រូវអធិស្ឋាន។យើងអធិស្ឋានដោយក្ដីក្លាហាននិងដោយខ្ជាប់ខ្ជួន ដើម្បីឲ្យព្រះអម្ចាស់នៃចំរូតធ្វើអ្វីដែលទ្រង់បានសន្យាថានឹងធ្វើពោលគឺ៖បញ្ជូនអ្នកច្រូត។ដើម្បីជំរុញទឹកចិត្តយើង។
ការអធិស្ឋានបញ្ចេញអំណាចវត្តមាននិងការប្រទានរបស់ទ្រង់មកក្នុងជីវិតរបស់យើង។
វាជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលយើងអាចនិយាយពាក្យថា «ព្រះវរបិតានៃយើង» បានដូចដែលយើងឃើញមាននៅក្នុងខគម្ពីរម៉ាថាយ 6:9។ព្រះគឺបរិសុទ្ធនិងអស្ចារ្យគ្រប់បែបគ្រប់យ៉ាងហើយទ្រង់ក៏ជាព្រះវរបិតារបស់យើងផងដែរដែលទ្រង់មិនត្រឹមតែហៅយើងឲ្យនិយាយទៅកាន់ទ្រង់ប៉ុណ្ណោះទេទ្រង់ថែមទាំងឲ្យយើងរាល់គ្នាមកដល់បល្ល័ង្កនៃព្រះគុណផងដែរ (ហេព្រើរ 4:16)។ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រារបស់ទ្រង់មកយើង (យ៉ូហាន 3:16)។
នៅពេលយើងអធិស្ឋានដល់ព្រះក្នុងព្រះនាមព្រះយេស៊ូវយើងមិនអធិស្ឋានដល់អំណាចចក្រវាឡដែលមិនមានលក្ខណៈជាមនុស្សឬមិនមានចំណាប់អារម្មណ៍ណាមួយឡើយ។ទ្រង់ដឹងមិនថាចំនួនសរសៃសក់របស់អ្នកមានប៉ុន្មាន។ទ្រង់ដឹងថាជោគវាសនារបស់អ្នកយ៉ាងណា មុនពេលអ្នកចាប់កំណើតទៅទៀត។ទ្រង់ជ្រើសរើសរូបអ្នកនិង យល់ព្រមចំពោះអត្ថិភាពរបស់អ្នក។នោះហើយជារបៀបដែលទ្រង់ស្រឡាញ់អ្នកហើយវាជាមូលហេតុដែលទ្រង់ស្តាប់យ៉ាងយកចិត្តទុកដាក់នៅពេលអ្នកអធិស្ឋាន!
នៅពេលដែលយើងប្ដេជ្ញាចិត្តធ្វើការអធិស្ឋានសុំចំរូតដ៏អស្ចារ្យក្នុងរាជ្យរបស់ទ្រង់ដោយដាក់ឈ្មោះទាំងតម្រូវការរបស់ពិភពលោកក៏ដូចជារបស់យើង ព្រះផ្តល់កម្លាំងដល់សេចក្តីជំនឿរបស់យើង។ព្រះវិញ្ញាណរបស់ទ្រង់គង់នៅក្នុងខ្លួនយើងតាមរយៈយើងនិងឆ្ពោះទៅរកយើងនៅពេលយើងអធិស្ឋានដោយក្រើនរំឭកយើងថាយើងលើសពីអ្នកទូលអង្វរដ៏ស្តាប់បង្គាប់នៅចំពោះទ្រង់ថាយើងជាដៃគូដ៏គួរឱ្យស្រលាញ់របស់ទ្រង់។
ការអធិស្ឋាន
«ឱព្រះវរបិតាសូមអរព្រះគុណទ្រង់ដែលទ្រង់ស្រឡាញ់ទូលបង្គំហើយស្តាប់នៅពេលទូលបង្គំអធិស្ឋាន។សូមអររព្រះគុណចំពោះការឆ្លើយតបប្រកបដោយអំណាច ទាន់ពេលវេលានិងប្រកបដោយសេចក្តីល្អឥតខ្ចោះ។ទូលបង្គំដាក់ឈ្មោះអ្នកនៅក្នុងគ្រួសារ និងសហគមន៍របស់ទូលបង្គំជាអ្នកដែលមិនទាន់ស្គាល់ទ្រង់ហើយសុំឲ្យទ្រង់បញ្ជូនមនុស្សឲ្យចូលទៅក្នុងជីវិតរបស់ពួកគេដើម្បីប្រកាសអំពីព្រះយេស៊ូវដល់ពួកគេ។ហើយទូលបង្គំសូមអធិស្ឋានឲ្យទ្រង់ផ្តល់ដល់ខ្ញុំនូវប្រាជ្ញានិងភាពក្លាហានទៅគ្រប់ទីកន្លែង ដែលទ្រង់កោះហៅទូលបង្គំឲ្យទៅអធិស្ឋានឬនិយាយអំពីអ្វីដែលទ្រង់បានធ្វើសម្រេច។អាម៉អាម៉ែន។»
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ការអធិស្ឋានគឺជាអំណោយមួយ ជាឱកាសដ៏អស្ចារ្យដើម្បីមានទំនាក់ទំនងជាមួយនឹងព្រះវរបិតាសួគ៌។ នៅក្នុងផែនការរយៈពេល 6 ថ្ងៃនេះ យើងនឹងរកឃើញថាព្រះយេស៊ូវបានបង្រៀនអ្វីខ្លះដល់យើងអំពីការអធិស្ឋាន ហើយទទួលបានការបំផុសគំនិតឱ្យអធិស្ឋានជាប្រចាំ និងប្រកបដោយភាពក្លាហានដ៏អស្ចារ្យ។
More
យើងសូមថ្លែងអំណរគុណចំពោះ Christine Caine - A21, Propel, CCM សម្រាប់ការផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.propelwomen.org/