ទូលបង្គំសូមចុះចូល៖ មេរៀនជំរុញជីវិត និពន្ធដោយក្រុមអ្នកជាប់ទោសគំរូ

I Surrender: Inspirational Devotions Written by Prisoners

ថ្ងៃទី 3 ក្នុងចំណោម 4 ថ្ងៃ

ព្រះយេស៊ូវគង់នៅទីនេះ

«គាត់បាននិយាយទៅព្រះអង្គ៖ "ព្រះអង្គអើយ ទូលបង្គំត្រៀមខ្លួនទៅជាមួយព្រះអង្គ ទោះនឹងត្រូវជាប់គុក និងត្រូវរងសេចក្ដីស្លាប់ក្ដី"។ —លូកា ២២៖៣៣

នៅត្រង់ចំណុចមួយនៃជីវិត នោះលោក ពេត្រុស បានប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ថាគាត់នឹងដើរតាមព្រះយេស៊ូវ។ គាត់ថា សូម្បីតែត្រូវជាប់គុក និងត្រូវគេយកទៅសម្លាប់ក្ដី នោះគាត់នៅតែហ៊ាន ដើរតាមព្រះជានិច្ច។ អ្វីដែល លោក ពេត្រុស ថា នោះគឺជាពាក្យពេចន៍ទៀងត្រង់។ ប៉ុន្តែ នៅពេលដែលវេលានៃការល្បងល និងរឿងជាក់ស្ដែងកើតមានឡើង នោះគាត់បែរជាដកខ្លួនថយទៅវិញ! ប៉ុន្តែព្រះយេស៊ូវបានអធិស្ឋានឱ្យ លោក ពេត្រុស ហើយព្រះអង្គក៏ពុំបានលះបង់លោកចោលនោះដែរ។

តើយើងមិនដែលធ្លាប់បរាជ័យ ទេឬយ៉ាងណា? តើយើងមិនធ្លាប់ដែលបដិសេធ ព្រះសង្គ្រោះរបស់យើង ទាំងរបូតខ្លួនទៅរស់នៅបែបខាងលោកិយវិញ ឬដកខ្លួនថយពីព្រះអង្គ ដោយវិបត្តិនានា ទេឬអី? ចូរមានសង្ឃឹមឡើង។ ព្រះអង្គនៅតែគង់នៅទីនេះ។ ព្រះអង្គនៅតែស្រឡាញ់យើង។ ព្រះអង្គបានអធិស្ឋានឱ្យយើង ហើយដោយឡែកពីរឿងបរាជ័យទាំងឡាយរបស់យើង នោះព្រះអង្គនៅត្រៀមអង្គទ្រង់ ដើម្បីលើកយើងឡើង ទាំងជូតទឹកភ្នែក និងព្យាបាលដួងចិត្តដែលខ្ទេចខ្ទាំរបស់យើងថែមទៀតផង។

យើងនៅតែអាចក្លាយទៅជា បុរស ឬ ស្រ្តីនៃព្រះជាម្ចាស់បាន។ ចូរគ្រាន់តែនៅរក្សាការប្ដេជ្ញាចិត្ត និងសេចក្ដីសន្យា ដែលយើងមានចំពោះព្រះយេស៊ូវ។ មិនថាជាយើងនៅទីណានោះទេ គឺសូម្បីតែស្ថិតនៅក្នុងគុកដ៏ខ្មៅងងឹត គឺមិនថាជាឧបសគ្គ ឬស្ថានភាពរបស់យើងយ៉ាងណានោះទេ គឺព្រះយេស៊ូវគង់នៅទីនោះ។ យើងអាចមានកម្លាំងចិត្ត ហើយអាចនិយាយទៅដល់ព្រះអង្គសាជាថ្មីបា​នថា៖ «ព្រះអង្គអើយ ទូលបង្គំត្រៀមខ្លួននឹងទៅជាមួយព្រះអង្គ គឺមិនថាជាត្រូវជាប់គុក និងត្រូវរងសេចក្ដីស្លាប់ នោះទេ!»។

—ដោយ យ៉ាវៀរ (Javier)

សេចក្ដីអធិស្ឋាន៖ សូមអរគុណដល់ព្រះ បើទោះបីជាយើងខ្ញុំធ្លាប់បានប្រព្រឹត្ដខុស និងបរាជ័យនោះក្ដី ក៏ព្រះអង្គនៅតែមិនបោះបង់យើងខ្ញុំចោលឡើយ។ អាមែន។

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

I Surrender: Inspirational Devotions Written by Prisoners

ព្រះគម្ពីរគឺជាសៀវភៅស្ដែងពីការប្រោសលោះ សេរីភាព និងក្ដីសង្ឃឹម។ នៅក្នុងទំព័រនីមួយៗ យើងឃើញមានតួអង្គ ទីទៃជាច្រើនពីគ្នា ហើយពួកគេ មានបុគ្គលិកលក្ខណៈប្រកបដោយភាពអង់អាចក្លាហាន—ទោះបើពួកគេជាបុរសនិងជាស្រ្តី ដែលធ្លាប់តែខ្ទេចខ្ទាំ និងប្រឹងស្វះស្វែងរកចម្លើយក៏ដោយក្ដី។ នៅក្នុងរបៀបមួយដូចគ្នា ពួកគេប្រៀបបានទៅនឹង អ្នកធ្លាប់ជាប់ទោស ដែលជាកវីនិពន្ធនៃអត្ថបទស្មឹងស្មាធិ៍ទាំងប៉ុន្មាន ដែលអ្នកនឹងអាននេះផងដែរ។ យើងខ្ញុំសង្ឃឹម ថាអ្នកនឹងទទួលបានការលើកទឹកចិត្ត ហើយនិងបានជំរុញទឺកចិត្ត ដោយសំឡេងពីក្រុមជំនុំ ដែលមានសមាជិកធ្លាប់ជាប់ពន្ធនាគារ។ សូមឱ្យទីបន្ទាល់របស់ពួកគាត់ បានរំដោះយើងរាល់គ្នា ឱ្យមានសេរីភាព។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ សម្ព័ន្ធមេត្រីភាពពន្ធនាគារ (Prison Fellowship) ដែលបានផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.prisonfellowship.org/resources/subscribe