ទូលបង្គំសូមចុះចូល៖ មេរៀនជំរុញជីវិត និពន្ធដោយក្រុមអ្នកជាប់ទោសគំរូ

I Surrender: Inspirational Devotions Written by Prisoners

ថ្ងៃទី 2 ក្នុងចំណោម 4 ថ្ងៃ

ព្រះជាអម្ចាស់ស្រឡាញ់រូបខ្ញុំ

«ចៀមរបស់ខ្ញុំ ស្ដាប់សំឡេងខ្ញុំ។ ខ្ញុំស្គាល់ពួកគេ ហើយពួកគេដើរតាមខ្ញុំ។ ខ្ញុំឱ្យដល់ពួកគេនូវជីវិតអស់កល្បជានិច្ច ហើយពួកគេនឹងមិនវិនាសឡើយ។ គ្មាននរណាម្នាក់អាចនឹងកញ្ឆក់យកពួកគេ ចេញពីដៃរបស់ខ្ញុំបានឡើយ»។ —យ៉ូហាន ១០៖២៧-២៨

ខ្ញុំធ្លាប់រស់នៅបែបជាគ្រីស្ទបរិស័ទ ប៉ុន្តែខ្ញុំបានដើរឃ្លាតចេញឆ្ងាយពីសេចក្ដីពិត។ អស់ជាច្រើនឆ្នាំ ខ្ញុំបានរសាត់ទៅមកក្នុងវិបត្តិបញ្ហា ទាំងដឹងក្នុងក្រអៅចិត្ត ថារូបខ្ញុំត្រូវការព្រះជាខ្លាំង ប៉ុន្តែខ្ញុំនៅតែតយុទ្ធចំពោះរឿងនេះ ដោយព្រោះតែខ្ញុំធ្លាប់ភ័យខ្លាចព្រះ (មិនហ៊ានចូលទៅជិត)។ តែយ៉ាងណាមិញ មាននូវគំរូដ៏សាមញ្ញមួយ បានរំឭកដល់ខ្ញុំ ថាព្រះជាម្ចាស់តែងតែត្រាស់ហៅខ្ញុំយ៉ាងស្រទន់ ឱ្យត្រឡប់មករកព្រះហស្ដនិងព្រះឱរ៉ារបស់ព្រះអង្គវិញ។ ខ្ញុំមិនដែលប្រាប់កូនៗរបស់ខ្ញុំអំពីស្ថានភាព ដែលខ្ញុំបានជួបប្រទះ នៅពេលខ្ញុំជាប់គុកនោះទេ។ នៅពេលដែលខ្ញុំតេទូរស័ព្ទ ឬសរសេរសំបុត្រទៅពួកគេ ខ្ញុំគ្រាន់តែប្រាប់ទៅពួកគេថា៖ «ម៉ាក់ទៅធ្វើការនៅស្រុកឆ្ងាយ» ហើយតែងតែថា៖ «ម៉ាក់សុខសប្បាយជាទេ... មិនអីទេ»។ ប៉ុន្តែ មានស្រ្ដីដែលជាគ្រីស្ទបរិស័ទម្នាក់ ហើយគាត់គឺជាមិត្តល្អ គាត់បានប្រាប់រឿងពិតរបស់ខ្ញុំ ទៅដល់កូនៗរបស់ខ្ញុំ។

រួចខ្ញុំក៏បានប្រាប់ទៅពួកគេ ទាំងរង់ចាំយ៉ាងព្រួយបារម្ភអស់រយៈពេលជាច្រើនខែ មុននឹងបានឮដំណឹងពីពួកគេវិញ។ ជាចុងក្រោយ ខ្ញុំក៏បានទទួលនូវព្រះពរដ៏ធំមួយ—ដែលនោះ គឺជាសំបុត្រដំបូងពីកូនស្រីរបស់ខ្ញុំ។ នៅផ្នែកខាងលើនៃសំបុត្រនោះ កូនខ្ញុំបានសរសេរ ជាអក្សរធំៗថា៖ «សូមម៉ាក់ឆាប់ឆ្លើយតបមកកូនវិញផងណ៎ា» ហើយថា «ម៉ាក់អើយ កូននៅតែស្រឡាញ់ម៉ាក់ជារៀងរហូត»។

ពាក្យពេចន៍របស់កូនស្រីខ្ញុំ បានបើកភ្នែករបស់ខ្ញុំ ទៅកាន់សេចក្ដីពិតដ៏ធំអស្ចារ្យ។ នោះគឺថា ព្រះជាអម្ចាស់ តែងតែស្រឡាញ់រូបខ្ញុំ។ ខ្ញុំអធិស្ឋានសូមឱ្យរូបខ្ញុំ នៅបន្តមានភាពស្មោះត្រង់ចំពោះព្រះអង្គ ហើយក្លាយទៅជាមនុស្ស ដែលព្រះអង្គសព្វព្រះទ័យ និងបានបង្កើតមកនោះវិញ។

—ដោយ នីណា (Nina)

សេចក្ដីអធិស្ឋាន៖ ឱ ព្រះអម្ចាស់អើយ សូមជួយដល់ទូលបង្គំ ឱ្យរស់នៅក្នុងជីវិត ដែលព្រះអង្គសព្វព្រះទ័យ ពីឥឡូវនេះរហូតតទៅ គឺពីមួយថ្ងៃទៅមួយថ្ងៃ។ សូមអរគុណ សម្រាប់ព្រះទ័យអត់ធ្មត់របស់ព្រះអង្គ។ សូមជួយទូលបង្គំឱ្យមានចិត្តអត់ធ្មត់ ជាមួយនឹងអ្នកដទៃ។ អាមែន។

អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

I Surrender: Inspirational Devotions Written by Prisoners

ព្រះគម្ពីរគឺជាសៀវភៅស្ដែងពីការប្រោសលោះ សេរីភាព និងក្ដីសង្ឃឹម។ នៅក្នុងទំព័រនីមួយៗ យើងឃើញមានតួអង្គ ទីទៃជាច្រើនពីគ្នា ហើយពួកគេ មានបុគ្គលិកលក្ខណៈប្រកបដោយភាពអង់អាចក្លាហាន—ទោះបើពួកគេជាបុរសនិងជាស្រ្តី ដែលធ្លាប់តែខ្ទេចខ្ទាំ និងប្រឹងស្វះស្វែងរកចម្លើយក៏ដោយក្ដី។ នៅក្នុងរបៀបមួយដូចគ្នា ពួកគេប្រៀបបានទៅនឹង អ្នកធ្លាប់ជាប់ទោស ដែលជាកវីនិពន្ធនៃអត្ថបទស្មឹងស្មាធិ៍ទាំងប៉ុន្មាន ដែលអ្នកនឹងអាននេះផងដែរ។ យើងខ្ញុំសង្ឃឹម ថាអ្នកនឹងទទួលបានការលើកទឹកចិត្ត ហើយនិងបានជំរុញទឺកចិត្ត ដោយសំឡេងពីក្រុមជំនុំ ដែលមានសមាជិកធ្លាប់ជាប់ពន្ធនាគារ។ សូមឱ្យទីបន្ទាល់របស់ពួកគាត់ បានរំដោះយើងរាល់គ្នា ឱ្យមានសេរីភាព។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ សម្ព័ន្ធមេត្រីភាពពន្ធនាគារ (Prison Fellowship) ដែលបានផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.prisonfellowship.org/resources/subscribe