ទូលបង្គំសូមចុះចូល៖ មេរៀនជំរុញជីវិត និពន្ធដោយក្រុមអ្នកជាប់ទោសគំរូ

I Surrender: Inspirational Devotions Written by Prisoners

ថ្ងៃទី 1 ក្នុងចំណោម 4 ថ្ងៃ

ខ្ញុំធ្លាប់បានខ្វាក់ ប៉ុន្តែឥឡូវនេះ ខ្ញុំអាចមើលឃើញឡើងវិញ

«ប៉ុន្តែ ព្រះអង្គមានបន្ទូលមកដល់ខ្ញុំថា៖ "ព្រះគុណរបស់យើងមានល្មមគ្រប់គ្រាន់សម្រាប់អ្នកហើយ ដ្បិតអំណាចចេស្ដារបស់យើង បានស្ដែងយ៉ាងល្អឥតខ្ចោះ នៅក្នុងភាពទន់ខ្សោយរបស់អ្នក"។ ហេតុដូច្នេះហើយបានជាខ្ញុំហ៊ានអួតទាំងរីករាយ អំពីភាពទន់ខ្សោយរបស់ខ្ញុំ ដើម្បីឱ្យអំណាចចេស្ដារបស់ព្រះគ្រីស្ទ បានស្ថិតនៅលើរូបខ្ញុំ»។ —២ កូរិនថូស ១២៖៩

ជីវិតរបស់ខ្ញុំធ្លាប់តែជារឿងបង្ហាញពីភាពជោគជ័យយ៉ាងល្អឥតខ្ចោះ ដែលវាជាជីវិត មនុស្សគ្រប់រូបគេប៉ងប្រាថ្នាចង់បាន។ វាប្រៀបបានទៅនឹងឃ្លាគេនិយមនិយាយឡើង មួយថា៖ "ក្ដីស្រមៃរបស់ប្រជាជនអាមេរិក" ដែលនេះចង់មានន័យ ចំពោះអស់អ្នក ដែលគាត់បានទៅដល់គោលដៅជោគជ័យរបស់ខ្លួន។ ប៉ុន្តែ ក្នុងពេលតែមួយពព្រិចភ្នែក ខ្ញុំក៏បានភ្ញាក់ដឹងខ្លួន ថាភាពជោគជ័យរបស់ខ្ញុំនេះ មិនមែនជាអ្វីដែលព្រះបានប្រើប្រាស់ ដើម្បីផ្ដល់សមត្ថភាពឱ្យខ្ញុំ អាចទៅជួយដល់មនុស្ស ដែលជាប់ក្នុងគុកនោះឡើយ។ រាល់គ្រប់សមិទ្ធផលទាំងប៉ុន្មានរបស់ខ្ញុំ នោះគឺវាគ្មានន័យអ្វីទាល់តែសោះនៅក្នុងសេដ្ឋកិច្ចរបស់ព្រះ។ មែន គឺអត់ទេ។ កេរ្តិ៍តំណែលពិតរបស់ខ្ញុំ នោះគឺជាភាពបរាជ័យដ៏ធំរបស់ខ្ញុំទៅវិញ—ដ្បិតអី ខ្ញុំបានធ្លាក់ខ្លួន ជាប់ទោស ជាជនឧក្រិដ្ឋ។ វាជារឿងគួរឱ្យអាម៉ាស់ខ្លាំងណាស់—ដែលខ្ញុំត្រូវមកជាប់ក្នុងគុក—ហើយគ្រានោះ ក៏ជាទីចាប់ផ្ដើមដំបូង ដែលព្រះជាម្ចាស់ ទ្រង់បានប្រើប្រាស់ជីវិតរបស់ខ្ញុំយ៉ាងអស្ចារ្យ។ ព្រះអង្គបានជ្រើសយកបទពិសោធន៍តែមួយ ដែលរូបខ្ញុំមិនអាចទាញយកមកធ្វើជាសិរីល្អរបស់ខ្លួន តែវាបានក្លាយទៅជាសិរីល្អសម្រាប់ព្រះអង្គវិញ។

ប្រឈមចំពោះសេចក្ដីពិតដែលកកើតមានឡើងម្ដងហើយម្ដងទៀត នោះខ្ញុំបានមករកឃើញ ថាពិភពលោកដែលខ្ញុំធ្លាប់ស្គាល់ វាប្រែទៅជាក្រឡាប់ចក្រ។ ខ្ញុំបានយល់ ដូចជាត្រូវគេឆក់ ថារូបខ្ញុំធ្លាប់សម្លឹងមើលពីជីវិត បែបផ្ទុយស្រឡះ។ ប៉ុន្តែ ឥឡូវនេះ ខ្ញុំអាចមើលឃើញ៖ គឺនៅគ្រាដែលខ្ញុំបានបាត់បង់រាល់គ្រប់អ្វីៗទាំងអស់ ដែលជាអ្វីខ្ញុំធ្លាប់គិត ថាវានឹងជួយធ្វើឱ្យរូបខ្ញុំ ក្លាយខ្លួនទៅជាមនុស្សអស្ចារ្យ... មុននឹងរូបខ្ញុំស្វែងរកឃើញពីខ្លួនឯង នៅក្នុងរបៀបដែលព្រះសព្វព្រះទ័យឱ្យខ្ញុំមើលឃើញ និងស្វែងយល់យ៉ាងពិតពីគោលបំណងនៃជីវិតរបស់ខ្ញុំ។

វាមិនមែនជាអ្វីដែលយើងធ្វើនោះទេ ដែលជារឿងសំខាន់ ប៉ុន្តែគឺជាអ្វីដែលព្រះ និងជាម្ចាស់គ្រប់គ្រងលើរាល់អ្វីៗទាំងអស់ ជ្រើសរើសធ្វើតាមរយៈយើងទេតើ ដែលវាពិតជារឿងដ៏សំខាន់នោះ។ ព្រះរាជ្យរបស់ព្រះ នោះគឺជារឿងផ្ទុយពីធម្មជាតិ ដោយថារឿងបរាជ័យអាចក្លាយទៅជារឿងដ៏មានជ័យជម្នះ។ ជារឿងដែលបានទទួលការព្យាបាលតាមរយៈភាពឈឺចាប់និងភាពបែកបាក់។ ហើយអ្នកបានមករកឃើញពីខ្លួនឯង (ស្គាល់ពីខ្លួន) តាមរយៈការបាត់បង់រូបខ្លួនឯង (ធ្លាក់ដល់ចំណុចសូន្យ) នោះទៅវិញ។ ពិតប្រាកដមែន រឿងទាំងនេះ បានកើតមានឡើងនៅក្នុងជីវិតរបស់ខ្ញុំ។ ប្រសិនបើអ្នកធ្លាប់ដើរឆ្លងកាត់ជ្រលងភ្នំនៃភាពបរាជ័យ នោះខ្ញុំសូមអធិស្ឋាន សូមឱ្យអ្នកបានរកឃើញអ្វីៗដែលថ្មី សម្រាប់ជីវិតរបស់អ្នកផងដែរ។

—ឆាក ខូលសិន (Chuck Colson)

សេចក្ដីអធិស្ឋាន៖ ឱ ព្រះអម្ចាស់អើយ សូមអរគុណព្រះអង្គ សម្រាប់ព្រះគុណរបស់ទ្រង់ ដែលព្រះគុណនេះ គឺល្មមគ្រប់គ្រាន់សម្រាប់រាល់គ្រប់តម្រូវការរបស់យើងខ្ញុំ។ សូមឱ្យយើងខ្ញុំបានស្វែងរកឃើញពីគោលបំណង និងគុណតម្លៃរបស់យើងខ្ញុំ នៅក្នុងព្រះអង្គ។ គឺពីថ្ងៃនេះ និងរហូតតទៅ។ អាមែន។

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

I Surrender: Inspirational Devotions Written by Prisoners

ព្រះគម្ពីរគឺជាសៀវភៅស្ដែងពីការប្រោសលោះ សេរីភាព និងក្ដីសង្ឃឹម។ នៅក្នុងទំព័រនីមួយៗ យើងឃើញមានតួអង្គ ទីទៃជាច្រើនពីគ្នា ហើយពួកគេ មានបុគ្គលិកលក្ខណៈប្រកបដោយភាពអង់អាចក្លាហាន—ទោះបើពួកគេជាបុរសនិងជាស្រ្តី ដែលធ្លាប់តែខ្ទេចខ្ទាំ និងប្រឹងស្វះស្វែងរកចម្លើយក៏ដោយក្ដី។ នៅក្នុងរបៀបមួយដូចគ្នា ពួកគេប្រៀបបានទៅនឹង អ្នកធ្លាប់ជាប់ទោស ដែលជាកវីនិពន្ធនៃអត្ថបទស្មឹងស្មាធិ៍ទាំងប៉ុន្មាន ដែលអ្នកនឹងអាននេះផងដែរ។ យើងខ្ញុំសង្ឃឹម ថាអ្នកនឹងទទួលបានការលើកទឹកចិត្ត ហើយនិងបានជំរុញទឺកចិត្ត ដោយសំឡេងពីក្រុមជំនុំ ដែលមានសមាជិកធ្លាប់ជាប់ពន្ធនាគារ។ សូមឱ្យទីបន្ទាល់របស់ពួកគាត់ បានរំដោះយើងរាល់គ្នា ឱ្យមានសេរីភាព។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ សម្ព័ន្ធមេត្រីភាពពន្ធនាគារ (Prison Fellowship) ដែលបានផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.prisonfellowship.org/resources/subscribe