ក្ដីសុខសាន្តនៃព្រះគំរូ

God's Peace

ថ្ងៃទី 4 ក្នុងចំណោម 4 ថ្ងៃ

ជំនឿរឹងមាំនាំមកនូវក្ដីសុខសាន្ត

និយាយទៅរកព្រះជាម្ចាស់
មិនរង្គើ នៅស្ថិតស្ថេរ មិនប្រួលប្រែ រឹងមាំ អាចទុកចិត្ដបាន មាំមួន — ពាក្យទាំងនេះ សុទ្ធតែជាពាក្យពេចន៍ពិពណ៌នាអំពីព្រះជាម្ចាស់។ ចូរប្រាប់ទៅដល់ព្រះជាម្ចាស់ ក្នុងខណៈពេលដែលអ្នកអធិស្ឋាន។ ប្រាប់ដល់ព្រះអង្គថាអ្នកដឹងគុណចំពោះព្រះអង្គប៉ុណ្ណា សម្រាប់ចរិតលក្ខណៈទាំងអស់នេះរបស់ទ្រង់។

ជ្រមុជចូលទៅទៀត
ចូរត្រៀមបន្ទះដែកដុតនំចំនួនពីរ រួចបំពេញវាជាមួយនឹងខ្សាច់៖ បន្ទះដែកមួយមានខ្សាច់សើម ហើយដាក់ខ្សាច់ឱ្យណែន ហើយបន្ទះដែកមួយទៀត ដាក់ខ្សាច់ស្ងួត មួយល្មម។ ចូរយកកូនឡាន ឬគ្រាប់ឃ្លី មកដាក់រត់ពីលើខ្សាច់ទាំងពីរប្រភេទ។ អ្វីដែលយើងចង់ដឹង នោះគឺថាតើប្រភេទខ្សាច់មួយណា ដែលអាចឱ្យវត្ថុទាំងពីរនោះ ធ្វើដំណើរទៅបានឆ្ងាយជាងគេ។

ចូលឱ្យកាន់តែជ្រៅ
ប្រៀបដូចជាវត្ថុដែលស្ថិតនៅលើខ្សាច់រឹងមាំ វាអាចងាយរត់ទៅមុខយ៉ាងណា នោះជំនឿដ៏រឹងមាំ អាចធ្វើឱ្យអ្នកមានភាពងាយស្រួលក្នុងការឆ្លងកាត់រាល់អ្វីៗ ដែលល្អ និងអាក្រក់ ដែលមាននៅក្នុងជីវិត យ៉ាងដូច្នោះដែរ។ ជំនឿនាំមកនូវព្រះពរជាច្រើន រួមមានទាំងសេចក្ដីសុខសាន្តផង។ នៅក្នុង ទំនុកតម្កើង ២៩៖១១ បានចែងថា៖ «ព្រះ‌យេហូវ៉ា​ប្រទាន​កម្លាំងដល់ប្រជា‌រាស្ត្រ​ព្រះ‌អង្គព្រះ‌យេហូវ៉ា​ប្រោស​ប្រទាន​ពរឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គមាន​សន្ដិភាព»។ ប៉ុន្តែនៅពេលណាដែលអ្នកមិនទុកចិត្ដលើព្រះជាម្ចាស់ នោះអ្នកមានជំនឿប្រៀបបានទៅនឹងខ្សាច់ដែលស្ងួតហើយផុងៗ។ អ្នកជាប់នឹងបញ្ហា ហើយមានវិបត្តិ មិនងាយឆ្លងផុតពីគ្រាលំបាកៗនៃជីវិត។ ហេតុដូច្នេះហើយបានជាអ្នកត្រូវការអធិស្ឋាន ទូលសូមព្រះជាម្ចាស់នាំរូបអ្នកចូលឱ្យបានជិតចំពោះព្រះអង្គ ហើយកសាងជំនឿរបស់អ្នក នៅក្នុងព្រះអង្គ។

និយាយទៅកាន់គ្នាទៅវិញទៅមក
- ចូរពិពណ៌នាពីពេលវេលា ដែលជំនឿរបស់អ្នកបានរីកចម្រើនឡើង។ តើមានអ្វីដែលជួយឱ្យជំនឿរបស់អ្នករីកចម្រើន?
- តើអ្នកបានទទួលក្ដីសុខសាន្តនៃព្រះ មាននៅក្នុងអារម្មណ៍ ដោយរបៀបណា? តើអារម្មណ៍នោះមានលក្ខណៈយ៉ាងណា?
- ព្រះជាម្ចាស់គឺជាកវីនៃសេចក្ដីសុខសាន្ត ហើយនិងរាល់គ្រប់ទាំងការល្អ។ តើអ្នកមានបានទូលសូមព្រះអង្គសម្រាប់ជំនឿបន្ថែមដែរឬទេ? តើអ្នកមានដែលធ្លាប់ទូលសូមព្រះអង្គសម្រាប់សេចក្ដីសុខសាន្តរបស់ទ្រង់ដែរឬទេ?

អត្ថបទគម្ពីរ

ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

God's Peace

ព្រះបន្ទូលនៃព្រះបានថ្លែងមកយើងថា ព្រះអង្គបានប្រទាននូវក្ដីសុខសាន្ដ "ដែលហួសលើសអស់ទាំងការយល់ដឹងរបស់យើង" (ភីលីព ៤៖៧)។ នៅក្នុងរយៈពេល ៤ ថ្ងៃ ក្នុងគម្រោងសិក្សានេះ អ្នកហើយនិងកូនៗរបស់អ្នក នឹងមើលយ៉ាងលម្អិតទៅក្នុងផ្នែកនានានៃជីវិត ដែលជាកន្លែងអ្នកអាចទទួលបានពីក្ដីសុខសាន្ដនោះ។ ថ្ងៃនីមួយៗនឹងមានការដាស់តឿនដោយសេចក្ដីអធិស្ឋាន មានការអានអត្ថបទគម្ពីរខ្លីនិងការបកស្រាយ មានសកម្មភាពអនុវត្ដជាក់ស្ដែង និងមានសំណួរសម្រាប់ពិភាក្សាផង។

More

We would like to thank Focus on the Family for providing this plan. For more information, please visit: www.FocusontheFamily.com