ក្ដីសុខសាន្តនៃព្រះគំរូ

God's Peace

ថ្ងៃទី 3 ក្នុងចំណោម 4 ថ្ងៃ

ផ្ទះដ៏សុខសាន្ត

និយាយទៅរកព្រះជាម្ចាស់
ចូរទូលសូមដល់ព្រះសម្រាប់ការអត់ឱនទោស ប្រសិនបើអ្នកបានធ្វើឱ្យនរណាម្នាក់ក្នុងក្រុមគ្រួសាររបស់អ្នកឈឺចាប់ក្នុងអារម្មណ៍ ឬក៏ថាអ្នកមិនបានមានចិត្ដល្អចំពោះគេ។ បន្ទាប់មកចូរអរគុណព្រះអង្គសម្រាប់ទំនាក់ទំនងដែលអ្នកមានជាមួយនឹងក្រុមគ្រួសារនិងមិត្ដទាំងឡាយរបស់អ្នក។

ជ្រមុជចូលទៅទៀត
ចូរយកកូល័រពណ៌ភ្លឺច្បាស់ ទៅគូររូបផ្ទះ មានរូបព្រះអាទិត្យ និងរូបបក្សាបក្សីនៅខាងក្រៅ ហើយមានទាំងនំ កាដូ និងក្រុមគ្រួសារនៅពីក្នុងផ្ទះ។ បន្ទាប់មកចូរយកកូល័រខ្មៅ ទៅគូររូបមួយទៀត ដែលមានព្យុះពពកខ្មៅ និងផ្លេកបន្ទោរនៅខាងក្រៅ រួមទាំងមានបងប្អូនកំពុងតែខឹងមិនសុខចិត្ដនឹងគ្នានៅពីក្នុងផ្ទះ។ ចូរប្រៀបធៀបរូបទាំងពីរ រួចថ្លែងពីហេតុផល ថាហេតុអ្វីបានជារូបមួយមើលទៅដូចជាសុខសាន្តជាងរូបមួយទៀត។

ចូលឱ្យកាន់តែជ្រៅ
ក្រុមគ្រួសារបូករួមដោយមនុស្សមានចរិតលក្ខណៈនិងអារម្មណ៍ផ្សេងៗពីគ្នា។ ពេលខ្លះ សមាជិកក្រុមគ្រួសារមានអារម្មណ៍អរសប្បាយ និងមានពេលខ្លះទៀត ពួកគេមានអារម្មណ៍ខឹងនឹងគ្នា។ មិនថានរណាម្នាក់មានអារម្មណ៍យ៉ាងណាក៏ដោយ ក៏ស្ថានភាពនោះ មិនគួរនាំឱ្យផ្ទះដ៏សុខសាន្តបែរជាអាប់អួឡើយ។ នៅក្នុង រ៉ូម ១២៖១៨ ថ្លែងដូច្នេះថា៖ «ចំណែក​ខាង​ឯ​អ្នក​រាល់​គ្នា​វិញ ប្រសិន‌បើ​អាច​ធ្វើ​ទៅ​បាន នោះ​ចូរ​រស់​នៅ​ដោយ​សុខ​សាន្ត​ជាមួយ​មនុស្ស​ទាំង​អស់​ចុះ»។ ការលើកឡើងនៃពាក្យ "អ្នករាល់គ្នា" នោះមានរួមទាំងសមាជិកក្រុមគ្រួសាររបស់អ្នកដែរ។ ដំណើរចេះចុះសម្រុងជាមួយនឹងក្រុមគ្រួសាររបស់អ្នក នោះប្រហែលជារឿងគួរឱ្យហត់នឿយបន្តិច នៅថ្ងៃខ្លះ។ ប៉ុន្តែ សុភាសិត ១៧៖១ បានប្រាប់ថាផ្ទះដ៏សុខសាន្ត នោះគឺជាទ្រព្យដ៏ពិត ដែលសមនឹងការខិតខំប្រឹងប្រែងរបស់យើង។ «បើ​មាន​តែ​បាយ​ក្រៀម​មួយ​ដុំ ដែល​បរិ‌ភោគ​ដោយ​សេចក្ដី​សុខ នោះវិសេស​ជាង​មាន​ផ្ទះ​ពេញ​ដោយ​ការ​ជប់‌លៀងតែ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា​វិញ»។

និយាយទៅកាន់គ្នាទៅវិញទៅមក
- តើអ្នកគួរតែប្រព្រឹត្ដចំពោះសមាជិកក្រុមគ្រួសាររបស់អ្នកដោយរបៀបណា?
- តើអ្នកអាចធ្វើជាមនុស្សផ្សះផ្សានាំសន្តិភាពនៅក្នុងក្រុមគ្រួសារ នៅពេលមាននរណាម្នាក់ ខឹង ឬអន់ចិត្ដ បានយ៉ាងដូចម្ដេច?
- តើសេចក្ដីសុខសាន្តនៃព្រះអាចចាក់បំពេញនៅក្នុងផ្ទះរបស់អ្នក ទោះបីជាមានការមិនយល់ស្របគ្នា បានដោយរបៀបណា?

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

God's Peace

ព្រះបន្ទូលនៃព្រះបានថ្លែងមកយើងថា ព្រះអង្គបានប្រទាននូវក្ដីសុខសាន្ដ "ដែលហួសលើសអស់ទាំងការយល់ដឹងរបស់យើង" (ភីលីព ៤៖៧)។ នៅក្នុងរយៈពេល ៤ ថ្ងៃ ក្នុងគម្រោងសិក្សានេះ អ្នកហើយនិងកូនៗរបស់អ្នក នឹងមើលយ៉ាងលម្អិតទៅក្នុងផ្នែកនានានៃជីវិត ដែលជាកន្លែងអ្នកអាចទទួលបានពីក្ដីសុខសាន្ដនោះ។ ថ្ងៃនីមួយៗនឹងមានការដាស់តឿនដោយសេចក្ដីអធិស្ឋាន មានការអានអត្ថបទគម្ពីរខ្លីនិងការបកស្រាយ មានសកម្មភាពអនុវត្ដជាក់ស្ដែង និងមានសំណួរសម្រាប់ពិភាក្សាផង។

More

We would like to thank Focus on the Family for providing this plan. For more information, please visit: www.FocusontheFamily.com