ក្ដីសុខសាន្តនៃព្រះគំរូ
ក្ដីសុខសាន្តដោយការដើរតាមច្បាប់ទម្លាប់របស់ព្រះ
និយាយទៅរកព្រះជាម្ចាស់
ចូរនិយាយទៅរកព្រះ ពីអ្វីដែលអ្នកស្រឡាញ់ចំពោះព្រះបន្ទូលរបស់ទ្រង់ ដែលមាននៅក្នុងព្រះគម្ពីរ។ ចូរប្រាប់ដល់ព្រះអង្គ ថាហេតុអ្វីបានជាចូលចិត្ដ ខគម្ពីរ ឬរឿងណាមួយ ដែលមានចែងនៅក្នុងនោះ។ រួចចូរអរគុណព្រះអង្គសម្រាប់ព្រះបន្ទូលនោះ។
ជ្រមុជចូលទៅទៀត
ដោយមានម្ដាយ ឬឪពុកកំពុងឈរនៅក្បែរ ចូរព្យាយាមដើរដោយពាក់ស្បែកជើងធំជាងខ្លួន ឬពាក់ឧបករណ៍ហែលទឹក ឬអ្វីមួយដែលធំជាងខ្លួន តើអ្នកគិតថាអ្នកនឹងដើរដល់ប្រវែងណា មុននឹងអ្នកត្រូវជំពប់ ចង់ដួលផ្គាប់មុខនោះ? តើអ្នកគិតថាវិន័យដែលថាកុំឱ្យពាក់អ្វីដែលធំជាងខ្លួន នោះជាច្បាប់ទម្លាប់ល្អ ឬមួយយ៉ាងណា? សូមពន្យល់។
ចូលឱ្យកាន់តែជ្រៅ
ចូរសញ្ជឹងគិតអំពី ទំនុកតម្កើង ១១៩៖១៦៥ ដែលចែងថា៖ «អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ មានសេចក្ដីសុខដ៏លើសលុប គ្មានអ្វីអាចធ្វើឱ្យគេជំពប់ដួលសោះឡើយ»។ ព្រះជាម្ចាស់សន្យាដល់អ្នកនូវជំនួយនៃភាពសុខសាន្តដ៏លើសលុប នៅពេលដែលអ្នកធ្វើតាមអ្វីដែលព្រះអង្គមានបន្ទូល។ ការដើរតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ជួយឱ្យអ្នកធ្វើខុសតិចតួច ហើយអ្នកក៏លែងភ័យខ្លាចថានឹងត្រូវ "ជំពប់ដួល" ឬទទួលរងនូវភាពឈឺចាប់ ដោយព្រោះតែការសម្រេចចិត្ដខុសទាំងឡាយនោះដែរ។ ការរស់នៅដោយស្របតាមព្រះបន្ទូលនៃព្រះ អនុញ្ញាតឱ្យក្ដីសុខសាន្តនៃព្រះ មកគ្រប់គ្រងលើដួងចិត្ដរបស់អ្នក។ ឡូយមែន! សម្រាប់សេចក្ដីរំឭកពីអ្វីដែលជាព្រះបន្ទូលនៃព្រះ ចូរត្រួតពិនិត្យមើលឡើងវិញ ទៅលើ ទំនុកតម្កើង ១៨៖៣០, ១៩៖៨, ៣៣៖៤។
និយាយទៅកាន់គ្នាទៅវិញទៅមក
- ចូរគិតអំពីច្បាប់វិន័យដែលអ្នកគោរពធ្វើតាម ដូចជាការដើរតាមគំនូសផ្លូវចរាចរណ៍ ឬក៏ការមិនគួររត់ដោយមានរបស់ស្រួចៗ ជាប់នៅក្នុងដៃ ជាដើម។ តើអ្នកនឹងត្រូវរងការឈឺចាប់ដោយព្រោះតែអ្នកធ្វើតាម ឬត្រូវរងឈឺចាប់នៅពេលដែលអ្នកមិនព្រមធ្វើតាម? ចូរពន្យល់។
- តើនៅពេលណា ដែលអ្នកបានទទួលអារម្មណ៍សុខសាន្ត ដោយព្រោះតែអ្នកបានស្ដាប់បង្គាប់តាមព្រះបន្ទូលនៃព្រះ?
- បន្ទាប់ពីរូបអ្នកបានធ្វើខុសរួចទៅហើយ តើអ្នកអាចទទួលនូវក្ដីសុខសាន្តនៃព្រះ ត្រឡប់មកវិញ បានយ៉ាងដូចម្ដេច?

អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ព្រះបន្ទូលនៃព្រះបានថ្លែងមកយើងថា ព្រះអង្គបានប្រទាននូវក្ដីសុខសាន្ដ "ដែលហួសលើសអស់ទាំងការយល់ដឹងរបស់យើង" (ភីលីព ៤៖៧)។ នៅក្នុងរយៈពេល ៤ ថ្ងៃ ក្នុងគម្រោងសិក្សានេះ អ្នកហើយនិងកូនៗរបស់អ្នក នឹងមើលយ៉ាងលម្អិតទៅក្នុងផ្នែកនានានៃជីវិត ដែលជាកន្លែងអ្នកអាចទទួលបានពីក្ដីសុខសាន្ដនោះ។ ថ្ងៃនីមួយៗនឹងមានការដាស់តឿនដោយសេចក្ដីអធិស្ឋាន មានការអានអត្ថបទគម្ពីរខ្លីនិងការបកស្រាយ មានសកម្មភាពអនុវត្ដជាក់ស្ដែង និងមានសំណួរសម្រាប់ពិភាក្សាផង។
More
We would like to thank Focus on the Family for providing this plan. For more information, please visit: www.FocusontheFamily.com