«តោះចូរយើង» សារលើកទឹកចិត្តពី លោកគ្រូ ហ្គ្រេកគំរូ

Let Us From Craig Groeschel

ថ្ងៃទី 3 ក្នុងចំណោម 3 ថ្ងៃ

តោះចូរយើងមកដោយអង់អាច

ការលើកទឹកចិត្ត "តោះចូរយើង" ទីបី ពីកណ្ឌគម្ពីរ ហេព្រើរ ជំពូក ៤ នោះគឺជាការអញ្ជើញឱ្យចូរមកដោយភាពអង់អាចក្លាហាននៅចំពោះព្រះបល្ល័ង្ករបស់ព្រះ។ មែន ឬយ៉ាងណា?! ព្រះអាទិករ ដែលជាម្ចាស់នៃជម្រៅបាតសមុទ្រ។ ជាកវីនិពន្ធនៃរូបវិទ្យារបស់រូបសណ្ឋានដ៏សែនតូច (quantum physics)។ ព្រះអង្គជាអ្នកអង្កេតដ៏ចំណានចំពោះដួងចិត្តរបស់មនុស្ស។ មែន អ្នកទើបទទួលបានការអញ្ជើញឱ្យមកដើរដោយទំនុកចិត្ត គឺអាចចូលទៅដល់តុរបស់ព្រះ។ តើអ្នកមានអារម្មណ៍ស្ញប់អស្ចារ្យដែរឬទេ ពេលអ្នកសញ្ជឹងគិតពីសេចក្ដីអស់ទាំងនេះ? ឬថា អ្នកមានអារម្មណ៍ព្រួយភ័យទៅវិញ? នៅថ្ងៃនេះ លោកគ្រូ ហ្គ្រេក នឹងបង្ហាញយើងពីហេតុផល ថាយើងមិនគួរភ័យខ្លាចចំពោះព្រះវត្តមានព្រះ និងពីរបៀបដែលយើងអាចកក់កៅអីរបស់យើងទុកជាពិសេស ចំពោះការអញ្ជើញទាំងនោះ។

ចូរអធិស្ឋាន៖ ព្រះអម្ចាស់អើយ សូមបង្ហាញដល់ទូលបង្គំពីរបៀបដែលទូលបង្គំអាចទៅទទួលពីព្រះវត្តមានរបស់ព្រះអង្គ។ ទូលបង្គំនឹងរង់ចាំព្រះអង្គ។

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Let Us From Craig Groeschel

ប្រសិនបើអ្នកហត់នឿយ អស់រលីងពីក្នុងខ្លួន សង្ស័យលើជំនឿរបស់អ្នក ឬឆ្ងល់ពីរបៀបដែលអ្នកអាចទៅរកព្រះវត្តមានព្រះបានដោយបែបណា នោះគម្រោងអានរយៈពេល ៣ ថ្ងៃនេះ គឺសម្រាប់អ្នក។ លោកគ្រូគង្វាលរៀមច្បង ហ្រ្គេក ហ្រ្គូឆេល នៅក្រុមជំនុំ Life.Church បានយកព្រះបន្ទូលពី កណ្ឌគម្ពីរ ហេព្រើរ ជំពូក ៤ មកធ្វើជាមគ្គុទេសក៍ ដើម្បីឱ្យអ្នកអាចស្វែងរកឃើញនូវការសម្រាក ស្វែងរកឃើញជំនឿ និងថែមទាំងអាចស្វែងរកឃើញនូវព្រះជាម្ចាស់ផង។ ដោយរួមមានទាំងវីដេអូខ្លីជារៀងរាល់ថ្ងៃ នោះលោកគ្រូ នឹងណែនាំអ្នកឱ្យទៅកាន់ការអញ្ជើញដ៏អង់អាច ដើម្បីឱ្យអ្នកអាចមានចិត្តខ្នះខ្នែងចង់ធ្វើ។ ចាំអីទៀត តោះយើងចាប់ផ្ដើម។

More

យើង​សូម​អរគុណលោក​​គ្រូគង្វាល​ Craig Groeschel និង Life.Church ចំពោះការផ្តល់នូវគម្រោង​អាន​នេះ។ សម្រាប់ព័ត៌មានបន្ថែមសូម​ចូល​ទៅ​កាន់​: http://craiggroeschel.com/