«តោះចូរយើង» សារលើកទឹកចិត្តពី លោកគ្រូ ហ្គ្រេកគំរូ

Let Us From Craig Groeschel

ថ្ងៃទី 2 ក្នុងចំណោម 3 ថ្ងៃ

តោះចូរយើងជឿ

តើហេតុអ្វីបានជាយើងជឿទៅលើអ្វីដែលអ្នកខ្លះគេនិយាយ ច្រើនជាងអ្វីដែលអ្នកដទៃគេថាយ៉ាងដូច្នេះ? នេះដោយព្រោះតែយើងជឿទុកចិត្តមនុស្សខ្លះ មែនអត់? អញ្ចឹង តើហេតុអ្វីបានជាយើងទុកចិត្តមនុស្សមួយចំនួន? ជាធម្មតាទេ នោះដោយសារតែយើងមានទម្លាប់និងបទពិសោធន៍ស្រដៀងនឹងគេ មិនអញ្ចឹង? ហេព្រើរ ៤៖១៥ ផ្ដល់ជាការវែកញែកស្រដៀងគ្នានោះ សម្រាប់ឱ្យយើងអាចឈរយ៉ាងមាំទៅលើសេចក្ដីជំនឿរបស់យើង នៅក្នុងអង្គព្រះគ្រីស្ទ។ ប៉ុន្តែបើនិយាយចឹងមែន តើយើងមានបទពិសោធន៍ ឬទម្លាប់ស្រដៀងនឹងព្រះគ្រីស្ទយ៉ាងណាទៅវិញ? លោកគ្រូ ហ្គ្រេក បានពន្យល់នៅក្នុងវីដេអូថ្ងៃនេះ ថាយ៉ាងដូច្នេះ៖

ចូរសួរខ្លួនឯង៖ តើខ្ញុំធ្លាប់មានទុក្ខលំបាកណាមួយ ដែលព្រះគ្រីស្ទពុំដែលយល់ដែរឬទេ? តើស្ថានភាពរបស់ខ្ញុំនឹងអាចផ្លាស់ប្រែបានដោយរបៀបណា ប្រសិនបើព្រះជ្រាបនិងយល់ពីបទពិសោធន៍ទាំងប៉ុន្មានរបស់ខ្ញុំ?

អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Let Us From Craig Groeschel

ប្រសិនបើអ្នកហត់នឿយ អស់រលីងពីក្នុងខ្លួន សង្ស័យលើជំនឿរបស់អ្នក ឬឆ្ងល់ពីរបៀបដែលអ្នកអាចទៅរកព្រះវត្តមានព្រះបានដោយបែបណា នោះគម្រោងអានរយៈពេល ៣ ថ្ងៃនេះ គឺសម្រាប់អ្នក។ លោកគ្រូគង្វាលរៀមច្បង ហ្រ្គេក ហ្រ្គូឆេល នៅក្រុមជំនុំ Life.Church បានយកព្រះបន្ទូលពី កណ្ឌគម្ពីរ ហេព្រើរ ជំពូក ៤ មកធ្វើជាមគ្គុទេសក៍ ដើម្បីឱ្យអ្នកអាចស្វែងរកឃើញនូវការសម្រាក ស្វែងរកឃើញជំនឿ និងថែមទាំងអាចស្វែងរកឃើញនូវព្រះជាម្ចាស់ផង។ ដោយរួមមានទាំងវីដេអូខ្លីជារៀងរាល់ថ្ងៃ នោះលោកគ្រូ នឹងណែនាំអ្នកឱ្យទៅកាន់ការអញ្ជើញដ៏អង់អាច ដើម្បីឱ្យអ្នកអាចមានចិត្តខ្នះខ្នែងចង់ធ្វើ។ ចាំអីទៀត តោះយើងចាប់ផ្ដើម។

More

យើង​សូម​អរគុណលោក​​គ្រូគង្វាល​ Craig Groeschel និង Life.Church ចំពោះការផ្តល់នូវគម្រោង​អាន​នេះ។ សម្រាប់ព័ត៌មានបន្ថែមសូម​ចូល​ទៅ​កាន់​: http://craiggroeschel.com/