«តោះចូរយើង» សារលើកទឹកចិត្តពី លោកគ្រូ ហ្គ្រេកគំរូ
តោះចូរយើងសម្រាក
តើអ្នកធ្លាប់ដែលអានពីអ្វីមួយហើយ តែបែរជាភ្លេចថាអ្នកទើបតែបានអានពីអ្វីដែរទេ? ការនេះក៏អាចកើតឡើងនៅពេលអ្នកអានព្រះគម្ពីរផងដែរ។ ដូច្នេះ សម្រាប់រយៈពេល ៣ ថ្ងៃជាបន្តបន្ទាប់ខាងមុខ យើងនឹងអានហើយអានទៀតពី គម្ពីរ ហេព្រើរ ជំពូក ៤ រហូតដល់យើងអាចចងចាំបាន។ អ្នកនិពន្ធ កណ្ឌគម្ពីរ ហេព្រើរ លើកទឹកចិត្តយើងនូវសារលើកទឹកចិត្ត "តោះចូរយើង" ចំនួន ៣ ផ្សេងៗគ្នា នៅក្នុងព្រះបន្ទូលដែលមានចែងក្នុង ហេព្រើរ ជំពូក ៤។ តោះចូរយើងធ្វើអ្វី? តោះចូរយើងមកចូលក្នុងការសម្រាកដ៏ពិសេស។ តោះចូរយើងឈរយ៉ាងមាំនៅក្នុងអ្វីដែលយើងជឿ។ និងតោះចូរយើងចូលទៅចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់។ នៅថ្ងៃនេះ លោកគ្រូគង្វាលរៀមច្បង ហ្គ្រេក ហ្គ្រូឆេល ប្រចាំក្រុមជំនុំ Life.Church នឹងប្រាប់យើងពីរបៀបដែលយើងអាចសម្រាក ទាំងគិតថាទង្វើនេះ ជាសកម្មភាពដ៏បរិសុទ្ធនៅចំពោះព្រះ។ តើអ្នកហត់នឿយ រវល់ពេក ឬអស់រលីងពីក្នុងខ្លួនដែរឬទេ? អញ្ចឹងចូរស្ដាប់ រួចហើយចូរបន្ទាបចិត្តចំពោះព្រះ។
សូមប្រព្រឹត្តតាម៖ ចូររៀបចំផែនការទុកជាមុន ដើម្បីញែកថ្ងៃណាមួយឱ្យបានក្នុងសប្ដាហ៍នេះ ដើម្បីយកវាធ្វើជាថ្ងៃសប្ប័ទ។
ទទួលបានបន្ថែមទៀត ពីប្រធានបទ ដោយឥតគិតថ្លៃ ក្រោមចំណងជើង តោះចូរយើង ពីលោកគ្រូ ហ្គ្រេក ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ប្រសិនបើអ្នកហត់នឿយ អស់រលីងពីក្នុងខ្លួន សង្ស័យលើជំនឿរបស់អ្នក ឬឆ្ងល់ពីរបៀបដែលអ្នកអាចទៅរកព្រះវត្តមានព្រះបានដោយបែបណា នោះគម្រោងអានរយៈពេល ៣ ថ្ងៃនេះ គឺសម្រាប់អ្នក។ លោកគ្រូគង្វាលរៀមច្បង ហ្រ្គេក ហ្រ្គូឆេល នៅក្រុមជំនុំ Life.Church បានយកព្រះបន្ទូលពី កណ្ឌគម្ពីរ ហេព្រើរ ជំពូក ៤ មកធ្វើជាមគ្គុទេសក៍ ដើម្បីឱ្យអ្នកអាចស្វែងរកឃើញនូវការសម្រាក ស្វែងរកឃើញជំនឿ និងថែមទាំងអាចស្វែងរកឃើញនូវព្រះជាម្ចាស់ផង។ ដោយរួមមានទាំងវីដេអូខ្លីជារៀងរាល់ថ្ងៃ នោះលោកគ្រូ នឹងណែនាំអ្នកឱ្យទៅកាន់ការអញ្ជើញដ៏អង់អាច ដើម្បីឱ្យអ្នកអាចមានចិត្តខ្នះខ្នែងចង់ធ្វើ។ ចាំអីទៀត តោះយើងចាប់ផ្ដើម។
More