ព្រះជាម្ចាស់អើយ ចុះចំណែករូបទូលបង្គំ?គំរូ

God, What About Me?

ថ្ងៃទី 5 ក្នុងចំណោម 5 ថ្ងៃ

បំបាក់មុខអាមារកំណាច

បំបាក់មុខអារក្សដែលវាជាមារកំណាច! ធ្វើឱ្យវាអៀនខ្មាសដោយសារតែជំនឿរបស់អ្នក។ ធ្វើឱ្យវាអាម៉ាស់ជាមួយនឹងជីវិតដែលពេញដោយការអធិស្ឋានរបស់អ្នក។ ឱ្យវាមកឆ្ងល់សង្ស័យថាហេតុអ្វីបានជាវាហ៊ានមកល្បងលជាមួយនឹងអ្នក។ ឱ្យវាធ្លាក់ក្នុងក្ដីខ្មាសនិងអាម៉ាស់ទៅ ដោយវាហ៊ានមកវាយប្រហារចិត្តគំនិតរបស់អ្នក។ វាយបកទៅវាវិញ ដោយសេចក្ដីអធិស្ឋាន ទោះបីជាអ្នកបានរងភាពឈឺចាប់។ វាយបកទៅវាវិញ ដោយមានគម្រោងផែនការ ទោះបីជាអ្នករងនូវការខកចិត្ត។ វាយបកទៅវាវិញ ដោយមានជំនឿ ទោះបីជាអ្នកមើលមិនឃើញនឹងភ្នែកខាងឯរូបកាយនេះក្ដី។ 

អាមារកំណាច វាចង់បំបាក់ជំនឿរបស់អ្នក។ វាមិនខ្វល់ពីរឿងក្រុមគ្រួសាររបស់អ្នក ឡានរបស់អ្នក សុខភាពរបស់អ្នក កម្រិតសិក្សារបស់អ្នក ។ល។ នោះឡើយ។ វាចង់សម្លាប់តែជំនឿរបស់អ្នកតែប៉ុណ្ណោះ។ ព្រោះជំនឿនេះហើយដែលជាហេតុដែលវាអាចសម្លាប់ លួច និងបំផ្លាញរូបអ្នកបាន។ 

ចូរចងចាំថាព្រះជាម្ចាស់មកជួបនិងបំពេញរូបយើងនៅក្នុងគ្រានៃទុក្ខលំបាក! ចូរអនុញ្ញាតឱ្យពេលវេលានេះជាគ្រាដែលអ្នកចូលកាន់តែជ្រៅជាមួយព្រះគ្រីស្ទ។ ចូរទទួលបទពិសោធន៍ពីព្រះអង្គ ហើយនិងពីព្រះគុណដ៏លើសលប់។ អ្នកអាចនឹងទៅទូលអង្វរចំពោះព្រះជាម្ចាស់ សម្រាប់ការងារ ឡានថ្មី ចំណងអាពាហ៍ពិពាហ៍ ការព្យាបាលខាងរូបកាយរបស់អ្នក តែអ្នកនឹងចេញមកវិញ ដោយទទួលបាននូវអ្វីដែលល្អលើសពីការអស់ទាំងនោះទៅទៀត—ដែលនោះជាព្រះវត្តមានរបស់ព្រះអង្គ!

ការមានសេចក្ដីជំនឿអាចនាំឱ្យអ្នកមានអារម្មណ៍ថាឯកោមែន។ វាអាចធ្វើឱ្យអ្នកមើលទៅដូចជាស្រមើស្រមៃជ្រុល ដូចឆ្កួត និងលីលា។ ដូចអ្នកមានប្រាជ្ញាម្នាក់ធ្លាប់បានថ្លែងថា៖ «ខ្ញុំប្រហែលជាមិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងនោះទេ ប៉ុន្តែខ្ញុំដឹងថានរណាជាម្ចាស់កាន់ពេលវេលាថ្ងៃស្អែក ហើយព្រះអង្គគឺជាអម្ចាស់ដែលកំពុងតែកាន់ដៃខ្ញុំ»។

ព្រះអង្គពុំអនុញ្ញាតឱ្យអ្វីមួយមកបញ្ឈប់ទ្រង់ ពីការមកសង្គ្រោះជីវិតរបស់អ្នកបានទេ ហេតុដូច្នេះហើយបានជាអ្នកអាចទុកចិត្តថាព្រះអង្គពិតជាមិនកុហក មិនបោកបញ្ឆោត នៅពេលដែលព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងមិនបោះបង់ ក៏មិនចាកចោលអ្នកឡើយ។

អត្ថបទគម្ពីរ

ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

God, What About Me?

នៅពេលណាដែលយើងកំពុងតែដើរមិនទាន់ក្នុងក្ដីប្រាថ្នារបស់ជីវិត នោះមានសំឡេងនៃការប្រៀបធៀបលាន់ឮឡើងកាន់តែខ្លាំងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជារឿយៗ យើងពិបាកយល់និងមើលមិនឃើញពីអ្វីដែលព្រះកំពុងតែធ្វើការនៅកណ្ដាលចំណោមយើង។ ហើយនៅក្នុងគ្រាទាំងនោះហើយ ដែលជំនឿរបស់យើងត្រូវបានលត់ដំយ៉ាងខ្លាំង ជាងពេលណាៗទាំងអស់។ ចូរមកភ្លក់គម្រោងអាននេះ ហើយនិងទទួលយកនូវការលើកទឹកចិត្ត ក្នុងខណៈពេលអ្នកទន្ទឹងរង់ចាំព្រះជាម្ចាស់។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ដាវីឌ និង អេឡា ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ http://davidnella.com