ព្រះជាម្ចាស់អើយ ចុះចំណែករូបទូលបង្គំ?គំរូ

God, What About Me?

ថ្ងៃទី 1 ក្នុងចំណោម 5 ថ្ងៃ

មានអារម្មណ៍ថាគេបំភ្លេចអ្នកចោល

ភាពឈឺចាប់ដែលបានមកពីអារម្មណ៍ថាព្រះកំពុងតែបំភ្លេចអ្នក នោះពិតជាពិបាកទ្រាំទ្រមែនទែន។ អ្នកអាចព្យាយាមរក្សាជំនឿដែលនៅសេសសល់តែបន្តិចនោះ រហូតដល់បដិសេធចោលជំនឿទាំងស្រុងក៏ថាបាន។ នេះក៏ដោយសារតែ "ការរក្សាជំនឿ" ក្លាយទៅជាសេចក្ដីរំឭកអំពីរាល់អ្វីៗដែលអ្នកមិនអាចមាន។ 

ទោះបីជាអ្នកទទួលអារម្មណ៍ថាព្រះបំភ្លេចពីអ្នក តើអ្នកអាចគិតលមើល ថាព្រះពិតជាបំភ្លេចអ្នកចោលមែនដែរឬយ៉ាងណា?

នៅក្នុង អេសាយ ៤៩៖១៥ បានថ្លែងថា៖ «តើ​ស្ត្រី​អាច​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅ​ដោះ ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ? [ទោះបើ] គេ​នឹង​ភ្លេច​បាន ប៉ុន្តែ យើង​មិន​ដែល​ភ្លេច​អ្នក​ឡើយ!»

ហេតុដូច្នេះ វាមិនអាចទៅរួចឡើយ ដែលថាព្រះជាម្ចាស់នឹងបំភ្លេចអ្នកនោះ។ ចរិតលក្ខណៈនេះពុំមានក្នុងធម្មជាតិនៃព្រះឡើយ ហើយក្នុងនាមជាព្រះ នោះព្រះអង្គពុំអាចអនុញ្ញាតឱ្យអង្គទ្រង់ផ្ទាល់ធ្វើយ៉ាងដូច្នេះបានទេ។ អ្នកអាចទុកចិត្តលើព្រះបន្ទូលរបស់ព្រះអង្គ ជាជាងអារម្មណ៍ដែលអ្នកមាន ដោយសារតែព្រះអង្គជាព្រះជាម្ចាស់ ហើយទ្រង់លើកតម្កើងព្រះបន្ទូលរបស់ទ្រង់ លើសពីព្រះនាមរបស់ព្រះអង្គ។ ដូច្នេះ ទោះបើយើងអាចមានអារម្មណ៍ថាព្រះបានបោះបង់យើងចោលនៅពេលខ្លះ នោះតាមពិតទៅ ព្រះអង្គពុំធ្វើដូច្នោះឡើយ។ ទោះជាយ៉ាងនេះក្ដី នោះយើងមិនគួរមិនអើពើចំពោះអារម្មណ៍ដែលយើងមាននោះដែរ។ អារម្មណ៍នៃការបោះបង់ចោលនេះ នោះគឺជាឱកាសដើម្បីឱ្យយើងអាចចូលទៅទទួលបាននូវបទពិសោធន៍នៃព្រះវត្តមាន និងយល់ពីភាពជាម្ចាស់គ្រប់គ្រងលើអ្វីៗរបស់ព្រះអង្គ នៅលើជីវិតរបស់យើង នៅក្នុងរបៀបដែលយើងមិនធ្លាប់មាន ទៅវិញទេ។

ក្នុងនាមជាឪពុកម្ដាយថ្មីថ្មោង យើងបានរៀនថា បើទោះបីជាយើងស្រឡាញ់កូនស្រីរបស់យើងជាងខ្លួនឯង ខ្លាំងប៉ុណ្ណាក៏ដោយ ក៏នឹងមានពេលខ្លះ ដែលកូនស្រីរបស់យើង នៅតែមានអារម្មណ៍ថាយើងមិនស្រឡាញ់គាត់ ដោយផ្អែកទៅលើទស្សនៈនិងការយល់ដឹងមិនសព្វគ្រប់ចំពោះដំណើរជីវិតរបស់គាត់ដែរ។ តែការនេះពុំផ្លាស់ប្រែសេចក្ដីពិត ដែលថាយើងពិតជាស្រឡាញ់គាត់យ៉ាងខ្លាំងមែន។ នៅក្នុងរបៀបដូចគ្នានេះ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ព្រះអង្គមានគម្រោងផែនការសម្រាប់យើង ប៉ុន្តែគម្រោងផែនការអស់ទាំងនោះ ពុំតែងតែធ្វើឱ្យយើងមាន "អារម្មណ៍" ថាព្រះអង្គស្រឡាញ់យើងរហូតដែរ។  

ដូច្នេះ ការនេះនាំឱ្យយើងចោទជាសំណួរថា៖ តើហេតុអ្វីបានជាយើងផ្អែកនូវគុណភាពនៃភាពជាឪពុករបស់ព្រះជាម្ចាស់ ទៅលើអ្វីដែលយើងត្រឹមតែអាចមើលឃើញនឹងភ្នែក ដែលព្រះអង្គកំពុងតែធ្វើសម្រាប់យើង ឬអ្នកដទៃ យ៉ាងដូច្នេះ? ចូរគិតអំពីរឿងនេះបន្តិចលមើល។ 

មើលទៅ វាប្រៀបដូចជាយើង កំពុងតែដាក់ព្រំដែនកំណត់ទៅលើព្រះ ត្រឹមតែតាមអ្វីៗដែលយើងអាចមើលឃើញក្នុងពិភពលោក ហើយនិងខាងរូបកាយហើយអញ្ចឹង។ មិនគួរទេ សូម្បីតែពេលវេលាក៏មានតែម្ចាស់តែមួយអង្គគត់ នោះគឺជាព្រះយេហូវ៉ា ដែលព្រះអង្គគឺជាព្រះវរបិតានៃយើងរាល់គ្នា។ 

ចូរចាំថា ទោះបើអ្នកមិនមែនជាមនុស្សគេជ្រើសរើសសម្រាប់មុខងារ ឬមនុស្សដែលគេបានជ្រើសរើសសម្រាប់ការឡើងតំណែង ឬក៏ជាម្នាក់ដែលគេបានជ្រើសរើសរស់នៅជាមួយ និងរៀបការជាមួយក្ដី ក៏អ្នកនៅតែជាជម្រើសរបស់ព្រះជាម្ចាស់។ យើងមិនអាចទម្លាក់កំហុសទៅលើព្រះបានទេ ដោយសារតែព្រះអង្គ បានជ្រើសរើស ហើយស្រឡាញ់រូបយើងរាល់គ្នាជាមុន។ 

ឪពុកបង្កើតរបស់ដាវីឌ ផ្ទាល់ ដែលមានឈ្មោះថា អ៊ីសាយ ពុំបានជ្រើសរើស ដាវីឌ នៅពេលដែល ព្យាការី សាំយូអែល មកផ្ទះគាត់ ដើម្បីចាក់ប្រេងតាំងទៅលើកូនប្រុសរបស់គាត់ម្នាក់ ក្នុងចំណោមក្នុងប្រុសទាំង ៧ របស់គាត់ ឱ្យធ្វើជាស្ដេច នោះឡើយ។ អ៊ីសាយ ពុំបានគិតពី ដាវីឌ ទាល់តែសោះ! ការណ៍នេះ ប្រៀបដូចជាព្រះជាម្ចាស់ អនុញ្ញាតឱ្យ អ៊ីសាយ បង្ហាញថាគាត់នឹងជ្រើសរើសនរណាឱ្យធ្វើជាស្ដេច ក្នុងចំណោមកូនៗរបស់គាត់។ រួចមក ព្រះជាម្ចាស់ក៏ចូលរួមកាត់សេចក្ដី និងបញ្ជាក់បង្ហាញថា អ្នកដែលគេបំភ្លេចចោល នោះគឺជាម្នាក់ដែលព្រះអង្គបានជ្រើសរើស។ 

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

God, What About Me?

នៅពេលណាដែលយើងកំពុងតែដើរមិនទាន់ក្នុងក្ដីប្រាថ្នារបស់ជីវិត នោះមានសំឡេងនៃការប្រៀបធៀបលាន់ឮឡើងកាន់តែខ្លាំងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជារឿយៗ យើងពិបាកយល់និងមើលមិនឃើញពីអ្វីដែលព្រះកំពុងតែធ្វើការនៅកណ្ដាលចំណោមយើង។ ហើយនៅក្នុងគ្រាទាំងនោះហើយ ដែលជំនឿរបស់យើងត្រូវបានលត់ដំយ៉ាងខ្លាំង ជាងពេលណាៗទាំងអស់។ ចូរមកភ្លក់គម្រោងអាននេះ ហើយនិងទទួលយកនូវការលើកទឹកចិត្ត ក្នុងខណៈពេលអ្នកទន្ទឹងរង់ចាំព្រះជាម្ចាស់។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ដាវីឌ និង អេឡា ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ http://davidnella.com