វិលត្រឡប់បកក្រោយចេញពីភាពញៀនគំរូ
នៅពេលអ្នកអនុញ្ញាតឱ្យព្រះវិញ្ញាណត្រួតត្រាទៅលើចិត្តគំនិតរបស់អ្នកជាមួយនឹងសេចក្ដីពិតនៃព្រះបន្ទូលព្រះ នោះអ្នកនឹងរស់នៅដោយមានសេរីភាព។ ដូចព្រះយេស៊ូវបានមានបន្ទូលថា៖ «អ្នកនឹងស្គាល់ / អ្នកនឹងដឹង ពីសេចក្ដីពិត ហើយសេចក្ដីពិតនឹងដោះឱ្យអ្នកមានសេរីភាព» (យ៉ូហាន ៨៖៣២)។ ពាក្យថា "ស្គាល់/ដឹង" ចង្អុលបង្ហាញទៅលើការយល់ឃើញពីអ្វីមួយនៅក្នុងចិត្តគំនិត ជាងគេយល់ឃើញក្នុងផ្នែកដទៃផ្សេងទៅទៀត។ វាមានន័យថាអ្នកមានទំនុកចិត្តជឿជាក់ ដោយគ្មាននូវមន្ទិលសង្ស័យអ្វី សូម្បីតែបន្តិច។ អ្នក "ដឹងថាអ្នកដឹង" ថាការនោះគឺវាពិតត្រឹមត្រូវ។ វាគឺជាសេចក្ដីពិតដែលខ្ទ័រលាន់ឮនៅក្នុងជម្រៅនៃក្រអៅចិត្តរបស់អ្នក។ នោះហើយគឺជាន័យនៃ ការស្គាល់/ដឹង ពីសេចក្ដីពិត ហើយនិងថាបានដោះឱ្យអ្នកមានសេរីភាព។
ប្រភេទនៃ "ការស្គាល់/ការដឹង" ដែលព្រះយេស៊ូវមានបន្ទូល ដែលថាអ្នកនឹងបានដោះឱ្យមានសេរីភាព នោះគឺជា ការដឹងនិងការស្គាល់ ជាក់ជាប្រាកដមែន។ វាមិនមែនជារឿងចេះតែទាយ។ វាមិនមែនជារឿងចេះតែល្បងលមើលទេ។ អ្នកស្គាល់/ដឹង ថាអ្នកស្គាល់/ដឹង ដោយសារតែអ្នកបានទទួលបានបទពិសោធន៍ ថាការនោះគឺជាការពិតត្រឹមត្រូវប្រាកដហើយ។
ប៉ុន្តែជាមួយនឹងព្រះបន្ទូលព្រះ យើងមិនតែងតែទទួលបានបទពិសោធន៍ពីភស្ដុតាងដែលមិនអាចប្រកែកបាន មុននឹងយើងដាក់ជំនឿ ដើម្បីយកទៅអនុវត្តកិច្ចការនៃសេចក្ដីពិត នោះទេ។ ហេតុដូច្នេះហើយ បានជាជំនឿនៅក្នុងព្រះបន្ទូលព្រះ មានទម្ងន់យ៉ាងខ្លាំង ហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឱ្យយើងអាចយកព្រះបន្ទូលនោះ យកមកបង្រ្កាបឱ្យឈ្នះទៅលើអត្តចរិតនៃបាបរបស់យើងបាន។ អ្នកត្រូវតែជឿជាមុនថាព្រះបន្ទូលព្រះគឺជាសេចក្ដីពិត រួចមកអ្នកត្រូវយកព្រះបន្ទូលរបស់ព្រះអង្គ យកទៅអនុវត្តនៅក្នុងស្ថានភាពរបស់អ្នក ក្នុងនាមព្រះបន្ទូលនោះ ជាសេចក្ដីពិត ដើម្បីឱ្យព្រះបន្ទូលនោះអាចខ្ទ័រលាន់ឮ ហើយអាចធ្វើការដោះនិងប្រោះលោះជីវិតរបស់អ្នកឱ្យមានសេរីភាព។ សេចក្ដីពិតជួយឱ្យអ្នកអាចយកឈ្នះទៅលើបន្ទាយរឹងមាំទាំងឡាយរបស់អ្នក ប៉ុន្តែការនេះអាចក្លាយទៅជាដូច្នេះបាន គឺនៅពេលណាអ្នកចាត់ទុកព្រះបន្ទូលនោះជាសេចក្ដីពិតតែប៉ុណ្ណោះ។ អ្នកត្រូវតែតម្រឹមចិត្តគំនិត សកម្មភាព ដួងចិត្ត និងបំណងប្រាថ្នារបស់អ្នក នៅក្រោមព្រះបន្ទូលរបស់ព្រះ និងការគ្រប់គ្រងរបស់ព្រះអង្គ ទាក់ទិននឹងស្ថានភាពអ្វីក៏ដោយ ឬគន្លងគំនិតណាក៏ដោយ ដែលអ្នកកំពុងតែជួបប្រទះ ដើម្បីឱ្យព្រះបន្ទូលនោះ អាចដោះឱ្យរូបអ្នកបានមានសេរីភាព។
តើមានព្រះបន្ទូលណា ដែលអ្នកដឹង ដែលអាចនឹងជួយរូបអ្នកឱ្យស្វែងរកឃើញនូវសេរីភាពចេញពីភាពញៀនរបស់អ្នក ដែរឬទេ?
យើងខ្ញុំសង្ឃឹមថាគម្រោងអាននេះបានលើកទឹកចិត្តដល់អ្នក។ សម្រាប់ព័ត៌មានបន្ថែមស្ដីអំពី ការវិលត្រឡប់បកក្រោយ (ចេញពីអ្វីមួយ) នៅក្នុងជីវិតរបស់អ្នក សូមចុច ទីនេះ ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
នៅពេលដែលជីវិតរបស់អ្នកឃ្លាតចាកឆ្ងាយពីព្រះបន្ទូលនៃព្រះ នោះអ្នកនឹងប្រាកដជាទទួលរងលទ្ធផលដ៏ឈឺចាប់នានា ជាក់ជាមិនខាន។ មានមនុស្សជាច្រើន គេរងវិបត្តិជាមួយនឹងរឿងសុខភាព។ គេបាត់បង់ការងារ ហើយនិងមានបញ្ហាក្នុងទំនាក់ទំនង ហើយបានស្វែងរកឃើញថាខ្លួនឯងមានអារម្មណ៍ឃ្លាតសែនឆ្ងាយពីព្រះ ដោយព្រោះតែភាពញៀនណាមួយរបស់ខ្លួន។ មិនថារូបអ្នកមានវិបត្តិនៃបញ្ហាញៀនយ៉ាងធ្ងន់ធ្ងរ ដោយព្រោះតែបញ្ហាប្រើថ្នាំញៀន ឬបញ្ហាមើលរូបអាសអាភាស ឬបញ្ហាញៀនតិចតួច ដូចជាការហូបចុកមិនចេះគិត ឬជក់នឹងគ្រឿងកម្សាន្តអារម្មណ៍ជ្រុលនោះទេ រាល់បញ្ហានៃភាពញៀនគឺវាអុកឡុកនិងឆាឆៅដល់ជីវិតរបស់យើង។ ចូរអនុញ្ញាតឱ្យ លោកគ្រូ ថូនី អេវិន (Tony Evans) ដែលជាកវីនិពន្ធដ៏ល្បី បង្ហាញផ្លូវនៃសេរីភាពដល់អ្នក។
More