វិលត្រឡប់បកក្រោយចេញពីភាពញៀនគំរូ

A U-Turn From Addiction

ថ្ងៃទី 2 ក្នុងចំណោម 3 ថ្ងៃ

ហេតុផលមួយដែលមនុស្សគេនៅជាប់ក្នុងភាពញៀន នោះដោយសារតែគេផ្អែកគន្លងចិត្តគំនិតរបស់ខ្លួនទៅលើសេចក្ដីកុហក។ សេចក្ដីកុហកដ៏ធំមួយដែលបូកផ្សំទៅកាន់ភាពញៀន នោះគឺគិតថាអ្នកអាចជួសជុលបញ្ហាសាច់ឈាម ជាមួយនឹងផ្នែកនៃសាច់ឈាម។ ប៉ុន្តែ សាវ័ក ប៉ុល បានប្រាប់យើងនៅក្នុង ២ កូរិនថូស ជំពូកទី ១០ ថា យើងមិនមែនតយុទ្ធសង្គ្រាមតាមសាច់ឈាមទេ។ មែន ប្រហែលជាអ្នកអាចព្យាយាមប្រឹងប្រែងគ្រប់គ្រងលើវា ហើយប្រហែលជាទង្វើនោះ អាចជួយដល់អ្នកមួយគ្រាដែរ។ ប៉ុន្តែអ្នកមិនអាចជួសជុលបញ្ហាអំពើបាបជាមួយនឹងសាច់ឈាមដែលមានជាប់ដោយបាប ដូចជាថ្នាំព្យាបាលនោះបានទេ។ អ្វីដែលអ្នកត្រូវតែធ្វើជាចាំបាច់ ជាដំបូងនិងជារឿងចម្បង នោះគឺត្រូវចូលទៅកាន់សេចក្ដីពិតនៃព្រះបន្ទូលព្រះ។ មានតែសេចក្ដីពិតរបស់ព្រះទេ ដែលអាចដោះឱ្យអ្នកមានសេរីភាពបាន។ មានតែសេចក្ដីពិតរបស់ព្រះអង្គទេ ដែលអាចទម្លុះទម្លាយនិងនាំមកនូវជីវិតបាន។ សេចក្ដីពិតរបស់ព្រះ អាចស្រាយសេចក្ដីកុហក ដែលបានចងអ្នកជាប់ទៅនឹងបន្ទាយរឹងមាំ ដែលបង្កឱ្យអ្នកមានភាពឈឺចាប់ និងឃាត់រូបអ្នកឱ្យនៅជាប់ក្នុងអំពើបាប ហើយនិងគាំងនៅក្នុងលទ្ធផលនៃបាបនោះ។

ការប្រឹងប្រែងព្យាយាមដោះលែងខ្លួនអ្នកចេញពីបន្ទាយនៃបាបតាមរយៈកម្លាំងនិងសមត្ថភាពផ្ទាល់របស់អ្នក នោះគឺប្រៀបបានទៅនឹងការដែលមនុស្សព្យាយាមបោកខោអាវដោយប្រើបន្ទះក្ដារវែងអញ្ចឹង។ វាអាចចំណាយពេលអស់ជាច្រើនថ្ងៃ តែប៉ុណ្ណឹងហើយ ខោអាវនោះនៅតែមិនសូវស្អាត តាមកម្លាំងប្រឹងប្រែងទៀត។ ក្រណាត់ខោអាវចេះតែស្ដើងទៅៗ ហើយកម្លាំងប្រឹងរូសកាន់តែខ្សត់ខ្សោយទៅៗ ហើយមិនយូរនឹងឆាប់ គេបែរជាធុញទ្រាន់ ហើយតានតឹងចិត្តទៅទៀត។ ព្រះជាម្ចាស់បានប្រទានដំណោះស្រាយទៅកាន់អំពើបាបរបស់យើងតាមរយៈការលាងសម្អាតដោយសេចក្ដីសង្រ្គោះ តាមរយៈព្រះបុត្រារបស់ព្រះអង្គ។ ការលះបង់របស់ព្រះយេស៊ូវផ្ដល់ឱ្យយើងនូវសិទ្ធិអំណាចក្នុងការចូលទៅទទួលបានពីអំណាចចេស្ដានៃព្រះវិញ្ញាណមាននៅក្នុងយើង។ ព្រះវិញ្ញាណអាចផ្ដល់ឱ្យយើងចេះថ្លឹងថ្លែង និងទទួលបាននូវសេចក្ដីពិត (យ៉ូហាន ១៦៖៧-១១)។ ព្រះវិញ្ញាណជួយដល់យើង ឱ្យអាចធ្វើអ្វីដែលព្រះយេស៊ូវមានបន្ទូលឱ្យយើងធ្វើនៅក្នុង យ៉ូហាន ជំពូកទី ៨ ដែលនោះគឹថា ដើម្បី "បន្តនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ"។ ពាក្យថា "បន្ត" មានន័យថា តោង នៅជាប់—ស្ថិតនៅ។ អ្នកត្រូវតែនៅជាប់ក្នុងសេចក្ដីពិត មិនមែនគ្រាន់តែទៅអើតមើលម្ដងម្កាលនោះទេ។ 

តើការប្រឹងប្រែងព្យាយាមតាមរយៈសាច់ឈាមរបស់អ្នក បានផលជោគជ័យយ៉ាងណា ដើម្បីឱ្យអ្នកអាចយកឈ្នះលើភាពញៀនរបស់អ្នក? តើមានយុទ្ធសាស្រ្តអ្វីដែលល្អប្រសើរជាងនេះដែរទេ?

អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

A U-Turn From Addiction

នៅពេលដែលជីវិតរបស់អ្នកឃ្លាតចាកឆ្ងាយពីព្រះបន្ទូលនៃព្រះ នោះអ្នកនឹងប្រាកដជាទទួលរងលទ្ធផលដ៏ឈឺចាប់នានា ជាក់ជាមិនខាន។ មានមនុស្សជាច្រើន គេរងវិបត្តិជាមួយនឹងរឿងសុខភាព។ គេបាត់បង់ការងារ ហើយនិងមានបញ្ហាក្នុងទំនាក់ទំនង ហើយបានស្វែងរកឃើញថាខ្លួនឯងមានអារម្មណ៍ឃ្លាតសែនឆ្ងាយពីព្រះ ដោយព្រោះតែភាពញៀនណាមួយរបស់ខ្លួន។ មិនថារូបអ្នកមានវិបត្តិនៃបញ្ហាញៀនយ៉ាងធ្ងន់ធ្ងរ ដោយព្រោះតែបញ្ហាប្រើថ្នាំញៀន ឬបញ្ហាមើលរូបអាសអាភាស ឬបញ្ហាញៀនតិចតួច ដូចជាការហូបចុកមិនចេះគិត ឬជក់នឹងគ្រឿងកម្សាន្តអារម្មណ៍ជ្រុលនោះទេ រាល់បញ្ហានៃភាពញៀនគឺវាអុកឡុកនិងឆាឆៅដល់ជីវិតរបស់យើង។ ចូរអនុញ្ញាតឱ្យ លោកគ្រូ ថូនី អេវិន (Tony Evans) ដែលជាកវីនិពន្ធដ៏ល្បី បង្ហាញផ្លូវនៃសេរីភាពដល់អ្នក។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ថូនី អេវិន (Tony Evans) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហ៍ទំព័រ៖ https://tonyevans.org/