ស្វែងរក​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះ​ជាម្ចាស់​វិញគំរូ

Finding Your Way Back To God

ថ្ងៃទី 4 ក្នុងចំណោម 5 ថ្ងៃ

ក្ដី​ស្រលាញ់​របស់​ព្រះពិត​ជា​ជ្រៅ

ក្នុង​គន្លង​ជីវិតថ្មី​របស់​អ្នក​ជាមួយ​ព្រះ​បិតា ការ​ភ្ញាក់​រលឹក​បន្ទាប់​ដែល​អ្នក​អាច​មាន​អារម្មណ៍​ថា​ដូច​ជា​ដើរ​ថយ​ក្រោយ​ជា​ជាង​ដើរ​ទៅ​មុខ។ ព្រះ​ទ្រង់​ចង់​អោយ​អ្វី​មួយ​ដែល​អ្នក​ចង់បាន និង​ត្រូវការ— គឺ​ការស្វាគមន៍​​ចូល​មក​កាន់​ផ្ទះ​ថ្មី។ តែ​មាន​អ្វី​មួយ​នៅ​ក្នុង​អ្នក​ដែល​អ្នក​ចង់​ប្រឆាំងទាស់។ ការ​ស្វាគមន៍​ចូល​មកកាន់​ផ្ទះ​ដោយ​ម្ចាស់​នៃ​ស្ថានបរមសុខ ហើយ​រាប់​ទុក​ជា​សមាជិក​មួយ​នៃ​គ្រួសារ​ទ្រង់— វា​មិន​គួរ​ត្រូវ​ចោទ​ជា​សំនួរ​—ដែល​មិន​ទៅ​ហាក់​ដូច​ជា​មិន​ច្បាស់​លាស់​នោះ​ឡើយ​សម្រាប់​មនុស្ស​ដែល​ធ្លាក់​ខ្លួន​ធ្លាប់​ដើរ​ចេញ​ឆ្ងាយ​ពី​ទ្រង់​យូរ​ពេក។

យើង​ហៅ​ដំណាក់​កាល​នៃ​ដំណើរ​របស់​អ្នក​នេះ​ថា ការ​ភ្ញាក់​រលឹក​ទៅ​កាន់​ក្ដី​ស្រលាញ់។ ដល់​ចំណុច​នេះ យើង​ចាប់​ផ្ដើម​ដោយ​និយាយ​ថា​ “ខ្ញុំ​មិន​សម’នឹង​ទ្រង់​ស្រលាញ់​ទេ&rdquo ព្រះ​អង្គ’ទទួល​ស្គាល់​ខ្ញុំ​ហាក់​ដូច​មិន​សម​សោះ។ តែព្រះ​ជាម្ចាស់​ទ្រង់​ចង់​មាន​ព្រះ​បន្ទូល​ថា អ្វី​ៗ​ទាំង​អស់​មើល​ទៅហាក់​ដូច​ជា​ផ្ទុយ​ស្រលះ​ ពី​អ្វី​ដែល​យើង​គិត​ថា​យើង​មិន​សម​នឹង​ទៅនៅ​កន្លែង​ដែល​ល្អ​យ៉ាង​ហ្នឹង​សោះ “ ព្រះ​ជាម្ចាស់​ពិត​ជាស្រលាញ់​យើង​ខ្លាំង​មែន​ទែន។”

អ្នក​អាច​ឃើញ​ថា ហេតុ​អ្វី​បាន​ជា​យើង​និយាយ​ថា ការ​ប្រទាញ​ប្រទង់​ខាង​វិញ្ញាណ​ អាច​ជួយ​យើង​ទៅ​កាន់​ការ​ស្វាគមន៍​ត្រឡប់​វិញ។ យើង​ទទួល​ស្គាល់​ថា​យើង​មាន​ធ្វើ​ខុស តែ​ព្រះ​ទ្រង់​ទាញ​ខ្សែ​ម្ខាង​ទៀត។ យើង​ច្រើន​តែ​មើល​ទៅ​កាន់​អតីតកាលរបស់​យើង​ដែល​ បរាជ័យ និង​ពេញ​ដោយ​ភាព​អាម៉ាស់ តែ​ព្រះ​ជាម្ចាស់​ទត​មើល​មក​យើង​ដោយ​ក្ដីស្រលាញ់ និង​ចិត្ត​អាណិត​មេត្តា។

នោះ’ជា​ហេតុ​ផល​នៃ​ការ​ភ្ញាក់រលឹក ដែល​ជា​ការ​ទម្លុះ​ទម្លាយ​មួយយ៉ាង​ធំ។ យើង​ទទួល​ស្គាល់​ថា ជា​លើក​ដំបូង​ហើយ ដែល​យើង​គ្រប់​គ្នា​មិន​សម​នឹង​ឱកាស​ថ្មី​ទេ ហើយ​យើង​ក៏​មិន​សម​នឹង​ទទួល​ការ​អត់ទោស​ពី​ទ្រង់​ដែរ ហើយ​ជាង​នោះ​ទៅ​ទៀត​យើង​មិន​សម​នឹង​ទទួល’ការ​ស្រលាញ់​ពី​ទ្រង់​ដោយ​ឥត​លក្ខខណ្ឌ​ដែរ។ តែ​ពិត​មែន! យើង​ពិត​ជា​មិន​សម​’នឹង​ទទួល​មែន តែព្រះ​ទ្រង់​ប្រទាន​ការ​ទាំង​នោះ​មក​យើង​ទោះ​សម​ឬ​មិន​សម​ក៏​ដោយ​។

តោះ​បើ​អ្នក​’ដូច​យើង​ភាគ​ច្រើន អ្នក​ដឹង​អំពី​បទ​ភ្លេង​នៃ​ភាព​អាម៉ាស់។ ការ​ខ្សឹប​នៃភាព​អាម៉ាស់ “ ប្រាប់​ថា​អ្នក​មិន’សំខាន់​អី​ទេ” ហើយ “អ្នក​មិន​គួរ​ឱ្យ​ស្រលាញ់​សោះ” ភាព​អាម៉ាស់​ក៏​ស្រែកថា “ ឯង​អស់​ឱកាសហើយ!” ភាព​អាម៉ាស់​នាំ​មក​នូវ​ការ​បំផ្លាញ​ខ្លួន​ឯង ហើយ​ពេល​យើង​ជួប​ជាមួយ​នឹង​ព្រះ​គុណ​ជា​លើក​ដំបូង យើង​ចេះ​តែ​ទន្ទេញ​ក្នុង​ចិត្ត​ថា “ខ្ញុំ​មិន​’សម​ទេ។”

កុំ​អោយ​កំហុស​អតីតកាល និង​ការ​បរាជ័យ​កំណត់​ជីវិត​អ្នក នោះ​ជា​សំឡេង​នៃភាព​អាម៉ាស់៊ អ្នក​មិន​’សម​ទទួល’អ្នក​មិន​គួរ​ទទួល ព្រោះ​អ្វី​ដែល​អ្នក​បាន​ធ្វើ។ អ្នក​មិន​បាន​ធ្វើ​’អ្វី​ដែល​ល្អទេ។ តាម​ពិត​ចូរ​ស្ដាប់​ព្រះ​ជាម្ចាស់​វិញ​ ទ្រង់​ថា អ្នក​ជា​បុត្រ​របស់​ព្រះ​អង្គ។

តើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​កំពុង​តែ​ប្រទាញ​ប្រទង់​ខាង​វិញ្ញាណ​ទេ? បើ​មាន​ តើ​អ្នក​បរិយាយ​វា​ដោយ​របៀប​ណា?

អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Finding Your Way Back To God

តើ​លោក​អ្នក​កំពុង​តែ​ស្វែង​រក​មើល​អ្វី​បន្ថែម​ទៀត​​ពី​ជីវិត​របស់​លោក​អ្នក​មែន​ទេ? ការ​ចង់​បាន​ថែម​ទៀត​គឺ​ជា​ការ​ទន្ទឹង​រង​ចាំ​វិល​ត្រឡប់​ទៅកាន់​ព្រះ​ជាម្ចាស់ ទោះបី​ជា​ទំនាក់​ទំនង​របស់​អ្នក​ជាមួយ​ព្រះ​ជាម្ចាស់​ស្ថិត​នៅ​កម្រិត​ណា​ក៏​ដោយ​ចុះ។ យើង​គ្រប់​គ្នា​មាន​ព្រំ​ដែន​នៃ​ទំនាក់​ទំនង​របស់​យើង ក៏​ដូចជា​ការ​ភ្ញាក់​រលឹក ដើម្បីស្វែង​រក​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះជាម្ចាស់​វិញ។ ដំណើរ​ក្នុង​ការ​ត្រឡប់​ទៅកាក់​ការ​ភ្ញាក់​រលឹក​នេះ នឹង​បិទ​បញ្ចប់​នូវ​រយៈចម្ងាយ​រវាង​ទី​កន្លែង​ដែល​អ្នក​កំពុង​នៅ និង​កន្លែង​ដែល​អ្នក​នឹង​ទៅ។ យើង​ចង់​ស្វែង​រក​ព្រះជាម្ចាស់ ព្រះ​អង្គ​ពិត​ជា​ចង់​អោយ​យើង​រក​ឃើញ​ទ្រង់​ណាស់។

More

សូម​ថ្លែង​អំណរ​គុណ​ដល់​លោក​គ្រូ ដេវ ហ្វឺគូសិន លោក ចន​ហ្វឺ​គូ​សិន និង​ ក្រុម​បោះពុម្ព​ WaterBrook Multnoma ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌​មាន​បន្ថែម​សូម​ចូល​ទៅកាន់ http://yourwayback.org/