ស្វែងរក​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះ​ជាម្ចាស់​វិញគំរូ

Finding Your Way Back To God

ថ្ងៃទី 3 ក្នុងចំណោម 5 ថ្ងៃ

ខ្ញុំមិន​​អាច​’ធ្វើ​វា​បាន​ដោយ​ខ្លួន​ឯង​ទេ

ទោះបី​លោក​អ្នក​ស្ថិត​នៅក្នុង​ចំណុច​ណា​នៃ​ដំណើរ​ត្រឡប់​ទៅកាន់​ការ​ស្វែង​រក​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះ​ជាម្ចាស់​វិញ យើង​មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ជីវិត​យើង។ មាន​រឿង​ខ្លះវា​’ហាក់​ដូច​ជា​សកម្ម​ភាព​អាថ៌កំបាំង ឬ​ទម្លាប់​មួយ​ដែល​គ្មាន​នរណា​ម្នាក់​ធ្លាប់​បាន​ដឹង​ពី​វា។ សម្រាប់​មនុស្ស​ផ្សេង​ទៀត​វា​​’ច្បាស់​ណាស់​ដែល​ថា​’គាត់​កំពុង​តែ​ដេញ​តាម​អ្វី។​

ចុះ​សម្រាប់​អ្នក​តើ​វា​ជា​អ្វី? តើ​មាន​អ្វីខ្លះ​ដែល​យើង​ត្រូវ​ព្រលែង​ចោល? ព្រះ​ជាម្ចាស់​កម្ររ​នឹង​ដាក់​អ្វី​មួយ​ថ្មី​នៅ​ក្នុង​ជីវិត​យើង​ណាស់ រហូត​ដល់​យើង​អាច​ព្រលែង​នូវអ្វី ដែល​ចាស់ៗ និង​ខ្ទេច​ខ្ទាំ​ចោល​ជា​មុន​សិន។

នោះ’ជា​មូល​ហេតុ​នៃ​ជំហ៊ាន​បន្ទាប់​​ដែល​នៅ​ពី​ក្រោយ​ការ​ភ្ញាក់​ខ្លួន​លើ​ការ​ស្ដាយ​ក្រោយ​ វានឹង​​ជួយ​ដល់​យើង។ ការ​ភ្ញាក់​ខ្លួន​ចំណុច​ទីបី​នេះ​នឹង​នាំ​យើង​ឆ្ពោះ​ទៅ​កាន់​ជំហ៊ានមួយ​ដ៏​ធំ​ក្នុង​ទំនាក់​ទំនង​ជាមួយ​ព្រះ​ជាម្ចាស់​ ព្រោះ​យើង​ទទួល​ស្គាល់​ថា​យើង​មិន​’អាច​ធ្វើ​វា​បាន​តែ​ម្នាក់​ឯង។ តើ​មាន​អ្វីកើ​ត​ឡើង​បន្ទាប់?​

យើង​ជា​អ្នក​សម្រេច។ យើង​ធ្លាប់​បាន​និយាយពី​រឿង​នោះ។ យើង​ក៏​ធ្លាប់​រក​ជំនួយ​ពីរឿង​នោះ។ យើង​ក៏​ឃើញ​ថា​យើង​ព្យាយាម​គេច​ដោយ​អង្គុយ​នៅ​ជួរ​ក្រោយ​នៃ​ក្រុម​ជំនុំ ហើយ​លុត​ជង្គង់​ចុះ​ទាំង​ស្រែក​ទ្រហោរ​យំ “ ព្រះ​អើយ​ បើ​ព្រះ​’អង្គ​ពិត​មែន . . . !”

ការ​ងាក​ចេញ​ពី​ជម្រើស​ដែល​បំផ្លាញ​យើង​ ហើយ​ស្វែង​រក​ជំនួយ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​កែរប្រែ​ចិត្ត​គំនិត។ ការ​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋាន​ គឺ​មាន​ន័យ​ថា​យើង​ត្រឡប់​ទៅកាន់​ទី​កន្លែង​ដែល​ទទួល​ស្គាល់​យើង។ ការ​ត្រឡប់​ទៅកាន់​ព្រះវិញ គឺ​ចូល​ទៅ​កាន់​ការ​អត់​ទោស និង​ទទួល​ការ​ធានាអះអាង​ពី​ជីវិត​បន្ទាប់​ពី​ផែន​ដី តែ​វា’ក៏​ជា​ការ​ស្វែង​រក​អត្ថ​ន័យ និង​ទិស​ដៅ​ជីវិត​សារ​ជា​ថ្មី​ដែល​អ្នក​មិន​’អាច​ស្វែង​រក​នៅ​កន្លែង​ណា​ផ្សេង​ទៀត​បាន​ឡើយ។ វា’គឺ​ជា​ការ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ព្រះ​ជាម្ចាស់។ វា’គឺ​ជា​ការ​ប្ដូរ​ទិស​ដៅ​នៃ​ជីវិត​របស់​យើង​ ហើយ​ត្រឡប់​ទៅកាន់​ទីដែល​’សក្ដិ​សម​សម្រាប់​យើង។ ពេល​យើង​កែ​ប្រែ​ចិត្ត​គំនិត ព្រះ​ជាម្ចាស់​ទ្រង់​នឹង​បំផ្លាស់​បំប្រែ​យើង​ដែរ។ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ថ្មី។ ព្រះ​គម្ពីរ​បាន​ចែង​ថា ព្រះ’វិញ្ញាណ​របស់​ព្រះ​ជាម្ចាស់​នឹង​យាង​មក​គង់​នៅ​ក្នុង​ដួង​ចិត្ត​អ្នក ហើយ​ជាលទ្ធ​ផល​គឺ​យើង​បាន​ទទួល​ការ​ទទួល​ស្គាល់ និង​ការ​ផ្លាស់​ប្រែ​ជីវិត​ទាំង​ស្រុង។

ត្រូវ​នឹក​ចាំ​ថា ការ​កែ​ប្រែ​ចិត្ត​គំនិត​មិន​’មាន​ន័យ​ថា​យើងគ្រាន់​តែ​សោក​ស្ដាយប៉ុណ្ណឹង​ទេ។ តាម​ការ​ពិត​ ព្រះ​គម្ពីរ​បាន​ចែង​ថា ការ​កែប្រែ​ចិត្ត​គំនិត​ដ៏​ពិត​ប្រាកដ​ នឹ​ង​នាំ​យើង​ទៅកាន់​ពេល​វេលា​ដែល​យើង​អាច​ធ្វើ​អោយ​ជីវិត “​យើង​ស្រស់​ស្រាយ” ដែល​មក​ពី​ព្រះ​ជាម្ចាស់។ ការ​កែប្រែ​ចិត្ត​គំនិត​គឺ​ជា​ការ​ចាប់​ផ្ដើម​សារ​ជាថ្មី ដោយ​ទទួល​ស្គាល់​ថា “ ខ្ញុំ​ត្រូវ​ការ​ជំនួយ។ ” នេះ​បាន​ហៅ​ថា​ការ​កែប្រែ​ចិត្ត​គំនិត ដោយ​ការងាក​ចេញ​ពី​បាប​របស់​យើង ហើ​យ​វិល​ត្រឡប់​ទៅកាន់​ដំណាក់​ព្រះ​ជាម្ចាស់​វិញ។

នោះ​ជា​ផ្លូវ​វិល​ត្រឡប់​ទៅកាន់​ទី​លំនៅ។ ងើប​ចេញ​ពី​ទី​កន្លែង​ដែល​អ្នក​នៅ ហើយ​វិល​មក​កាន់​ទីលំនៅ​ដែល​ជា​ទី​ដែល​អ្នក​គួរ​តែ​នៅ។ ទោះបី​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​អន់ៗ​យ៉ាង​ណា​ក្ដី តែ​អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​ព្រះជាម្ចាស់។ ព្រះ​ជាម្ចាស់​មាន​ព្រះ​បន្ទូល​ទៅកាន់​អ្នក“ អ្វី​ៗ​ដែល​អ្នក​ធ្លាប់​បាន​សាង​មក និងទោះ​បី​អ្នក​ក្លាយ​ជាមនុស្ស​បែប​ណា ’វា​មិន​សំខាន់​ទេ។ សូម​ត្រឡប់​មក​ផ្ទះ​វិញ​សិន​មក។ ”

តើ​មាន​អ្វី​ដែល​អ្នក​ត្រូវ​កែ​ប្រែ​ចិត្ត​នៅ​ថ្ងៃ​នេះ​ទេ? មើល​ពី​ការ​កែ​ប្រែ​ចិត្ត​គំនិត​នឹង​នាំ​អ្នក​ទៅកាន់​“ពេល​ដ៏​ស្និទ្ធ​ស្នាល​” ជាមួយ​នឹងព្រះ​ជាម្ចាស់

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Finding Your Way Back To God

តើ​លោក​អ្នក​កំពុង​តែ​ស្វែង​រក​មើល​អ្វី​បន្ថែម​ទៀត​​ពី​ជីវិត​របស់​លោក​អ្នក​មែន​ទេ? ការ​ចង់​បាន​ថែម​ទៀត​គឺ​ជា​ការ​ទន្ទឹង​រង​ចាំ​វិល​ត្រឡប់​ទៅកាន់​ព្រះ​ជាម្ចាស់ ទោះបី​ជា​ទំនាក់​ទំនង​របស់​អ្នក​ជាមួយ​ព្រះ​ជាម្ចាស់​ស្ថិត​នៅ​កម្រិត​ណា​ក៏​ដោយ​ចុះ។ យើង​គ្រប់​គ្នា​មាន​ព្រំ​ដែន​នៃ​ទំនាក់​ទំនង​របស់​យើង ក៏​ដូចជា​ការ​ភ្ញាក់​រលឹក ដើម្បីស្វែង​រក​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះជាម្ចាស់​វិញ។ ដំណើរ​ក្នុង​ការ​ត្រឡប់​ទៅកាក់​ការ​ភ្ញាក់​រលឹក​នេះ នឹង​បិទ​បញ្ចប់​នូវ​រយៈចម្ងាយ​រវាង​ទី​កន្លែង​ដែល​អ្នក​កំពុង​នៅ និង​កន្លែង​ដែល​អ្នក​នឹង​ទៅ។ យើង​ចង់​ស្វែង​រក​ព្រះជាម្ចាស់ ព្រះ​អង្គ​ពិត​ជា​ចង់​អោយ​យើង​រក​ឃើញ​ទ្រង់​ណាស់។

More

សូម​ថ្លែង​អំណរ​គុណ​ដល់​លោក​គ្រូ ដេវ ហ្វឺគូសិន លោក ចន​ហ្វឺ​គូ​សិន និង​ ក្រុម​បោះពុម្ព​ WaterBrook Multnoma ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌​មាន​បន្ថែម​សូម​ចូល​ទៅកាន់ http://yourwayback.org/