ស្វែងរក​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះ​ជាម្ចាស់​វិញគំរូ

Finding Your Way Back To God

ថ្ងៃទី 1 ក្នុងចំណោម 5 ថ្ងៃ

វាគួរ​តែ’មាន​ច្រើន​លើស​ពី​ហ្នឹង

តើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​កំពុង​តែ​ដេញ​តាម​រក​អ្វី មួយ​នៅ​ក្នុង​ជីវិត​តែ​វា​មិន’ធ្វើ​អោយ​អ្នក​ស្កប់​ស្កល់​ទេ? សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​អារម្មណ៍​បែប​ហ្នឹង។ វា’មក​ពីព្រះ​ជាម្ចាស់។

យើង​’មិន​មែន​គ្រាន់​តែ​និយាយ​អំពី​រឿង​រ៉ាវ​ប៉ះ​ទង្គិច ឬ​ការ​ដេញ​តាម​នូវ​គ្រឿន​ញៀន​ផ្សេង​ៗ​នោះ​ទេ។ តែ​យើង​’ក៏​ដឹង​ច្រើន​ពី​ “មនុស្ស​ល្អ​ៗ​នៅ​ក្នុង​ក្រុម​ជំនុំ ” ដែល​អង្គុយ​នៅ​ទី​នោះ​រៀង​រាល់​សប្ដាហ៍​— ឬ​ក៏​ជា​គ្រូ​អធិប្បាយ​ពី​លើ​ឆាក ដែល​កំពុង​តែ​និយាយ​ទៅកាន់​មនុស្ស​— ដែល​កំពុង​តែ​ឈរ​ឆ្ងាយ​ពី​ព្រះ​ជាម្ចាស់។។ ពួក​គេ ’ជោគ​ជ័យ “ឬ​” ក៏ “កំពុង​តែធ្វើ​ខ្លួន” ​ឬ “មើល​ទៅ​សុចរិត” នៅ​ខាង​ក្រៅ តែពួក​គេ​’ខ្វះ​ព្រះ​ជាម្ចាស់​នៅ​ខាង​ក្នុង​ចិត្ត​។ ពួក​គេ​រវល់​ជាមួយ​នឹង​ការ​ធ្វើ​តាម​របត់​សាសនា ធ្វើការ ទៅ​រៀន ឬ​គ្រួសារ តែ វា​មិន​’គ្រប់​គ្រាន់​ទេ។ ពួក​គេ​ចង់​ឃើញ​ថា​ព្រះ​ជាម្ខាស់​ពិត​ជា​ស្ដែង​ និង​ពិត​ប្រាកដ​ចំពោះ​គេ។

ការ​ទន្ទឹង​រង​ចាំ​បែប​នោះ គឺ​ជា​ការ​ភ្ញាក់​រលឹក​ខាង​វិញ្ញាណ​សម្រាប់​អស់​អ្នក​ដែល​កំពុង​តែ​ស្វែង​រក​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះ​ជាម្ចាស់​វិញ: “វា​គួរ​តែ​’មាន​ច្រើន​ថែម​ទៀត។”

ពេល​យើង​ទន្ទឹង​រង​ចាំ​ក្ដីស្រឡាញ់​ដែល​ស៊ី​ជម្រៅ និង​ជួយ​អោយ​យើង​ស្កប់​ស្កល់ ពេល​យើង​ចង់​ធ្វើ​អោយ​ជីវិត​របស់​យើង​កាន់​តែមាន​ន័យនិង​ខុស​ប្លែក ឬ​ពេល​យើង​ស្វែង​រក​ចម្លើយ​ទៅកាន់​សំនួរ​ជីវិត’ដែល​ពិបាក​នឹង​ឆ្លើយ គឺ យើង​កំពុង​តែ​ស្វែង​រក​មើល​ព្រះ​ជាម្ចាស់​ហើយ។ អ្នក​’មាន​ជម្រើស​ពីរ៖ អ្នក​អាច​បន្ត​ស្វែង​រក​មើល និង​បំពេញ​ចន្លោះ​ដែល​អ្នក​ខ្វះ​ខាត​ដោយ​ផ្ទាល់​ ឬ​អ្នក​អាច​មើល​ទៅ​កាន់​ព្រះ​ជាម្ចាស់​ដែល​អ្នក​កំពុង​តែ​ស្វែង​រកមើល​នោះ​ពី​ដំបូង​មក​ម្លេះ។

ការ​ទន្ទឹង​រក​ចាំ​រក​ក្ដី​ស្រឡាញ់​ពិត​គឺ​ត្រូវ​មើល​ត្រឡប់​ទៅកាន់​ដំណាក់​កាល​ដំបូង​ដែល​មនុស្ស​ដំបូង​ត្រូវ​បាន​បង្កើត​មក។ ព្រះ​ជាម្ចាស់​មាន​បំណង​ព្រហឫទ័យអោយ​មនុស្ស​ស្គាល់​ពី​ក្ដីស្រឡាញ់​របស់​ទ្រង់​ ហើយ​ជួយ​ពួក​គេ​ឲ្យ​រស់​នៅក្នុង​ជីវិត​ដ៏​ប្រពៃ​នៅ​កន្លែង​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មក។ តើ​យើង​កំពុង​តែ​ស្វែង​រក​អ្វី ព្រះ​ជាម្ចាស់មិន’មែន​គ្រាន់​តែ​ចេះ​តែ​មាន​ទេ តែ​ទ្រង់​ពិត​ជា​មានមែន។ ទ្រង់​ជា​ក្ដី​ស្រឡាញ់។​ ទ្រង់​ស្រឡាញ់​យើង​ឥត​កំណត់។

យើង​’ បាន​លឺ​គេ​ថាអស់​អ្នក​ដែល​បាន​គោះ​ទ្វារ​ផ្ទះ​ស្រី​ពេស្យាគឺ​កំពុង​តែ​ស្វែង​រក​មើល​ព្រះ​ជាម្ចាស់។ ប្រ​សិន​បើ​យើង​គោះ​ទ្វារ​ការ​បំផ្លាញ​ខ្លួន​ឯង ឬ​ក៏​ទំនាក់​ទំនង​ណា​មួយ​ អ្នក​កំពុង​តែ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ចំណុច​សំខាន់​គឺ​ដើរ​ត្រឡប់​ទៅ​កាន់​ព្រះ​ជាម្ចាស់​វិញ។ ហេតុ​អ្វី? ព្រោះរឿង​អាក្រក់ៗ​ ដែល​ធ្វើ​អោយ​យើង​បាក់​ទឹក​ចិត្ត​នឹង​ធ្វើ​ឲ្យ​ឆ្ងល់​ថា តើ​អ្នក​អាច​ស្វែង​រក​ក្ដី​ស្រឡាញ់​ពិត​នៅ​ឯ​ណា? តើ​អ្នក​នឹង​បើក​ចិត្ត​ដើម្បី​អោយ​ព្រះ​ជាម្ចាស់​យាង​ចូល​មក​បំពេញ​នូវ​អ្វី​ដែល​អ្នក​កំពុង​តែ​ស្វែង​រក​ និង​ស្រឡាញ់​ទេ?

តើ​អ្វី​ខ្លះ​ដែល​អ្នក​ធ្វើ​នៅ​សប្ដាហ៍​នេះ​ដែល​អ្នក​គិត​ថា​វា​ធ្វើ​អោយ​អ្នក​បាន​ស្កប់​ស្កល់?

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Finding Your Way Back To God

តើ​លោក​អ្នក​កំពុង​តែ​ស្វែង​រក​មើល​អ្វី​បន្ថែម​ទៀត​​ពី​ជីវិត​របស់​លោក​អ្នក​មែន​ទេ? ការ​ចង់​បាន​ថែម​ទៀត​គឺ​ជា​ការ​ទន្ទឹង​រង​ចាំ​វិល​ត្រឡប់​ទៅកាន់​ព្រះ​ជាម្ចាស់ ទោះបី​ជា​ទំនាក់​ទំនង​របស់​អ្នក​ជាមួយ​ព្រះ​ជាម្ចាស់​ស្ថិត​នៅ​កម្រិត​ណា​ក៏​ដោយ​ចុះ។ យើង​គ្រប់​គ្នា​មាន​ព្រំ​ដែន​នៃ​ទំនាក់​ទំនង​របស់​យើង ក៏​ដូចជា​ការ​ភ្ញាក់​រលឹក ដើម្បីស្វែង​រក​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះជាម្ចាស់​វិញ។ ដំណើរ​ក្នុង​ការ​ត្រឡប់​ទៅកាក់​ការ​ភ្ញាក់​រលឹក​នេះ នឹង​បិទ​បញ្ចប់​នូវ​រយៈចម្ងាយ​រវាង​ទី​កន្លែង​ដែល​អ្នក​កំពុង​នៅ និង​កន្លែង​ដែល​អ្នក​នឹង​ទៅ។ យើង​ចង់​ស្វែង​រក​ព្រះជាម្ចាស់ ព្រះ​អង្គ​ពិត​ជា​ចង់​អោយ​យើង​រក​ឃើញ​ទ្រង់​ណាស់។

More

សូម​ថ្លែង​អំណរ​គុណ​ដល់​លោក​គ្រូ ដេវ ហ្វឺគូសិន លោក ចន​ហ្វឺ​គូ​សិន និង​ ក្រុម​បោះពុម្ព​ WaterBrook Multnoma ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌​មាន​បន្ថែម​សូម​ចូល​ទៅកាន់ http://yourwayback.org/