ឈប់ទៅព្រះវិហារគំរូ
ហេតុផលទី ៥ ក្នុងការឈប់ទៅព្រះវិហារ៖ និយាយឱ្យត្រង់ទៅ ព្រះវិហារមិនមែនជាកន្លែងម្យ៉ាង ដែលអ្នក "ចេះតែទៅ" នោះទេ។ នៅថ្ងៃណាមួយ ក្រុមជំនុំនឹងស្នើសុំឱ្យអ្នក ទៅបម្រើដល់មនុស្សក្នុងសហគមន៍ ជួយមើលកុមារ ទៅបង្កើតមិត្ដភាព ថែមទាំងឱ្យទៅជួយដល់មនុស្ស ស្វាគមន៍ពួកគេឱ្យចូលមកវិហារ អញ្ជើញមនុស្សឱ្យមកវិហារ ឱ្យដាក់តង្វាយ ធ្វើជាអ្នកផ្ដល់ប្រឹក្សាដល់នរណាម្នាក់ ហើយថែមទាំងឱ្យអ្នកទៅប្រាប់មនុស្សពីព្រះយេស៊ូវថែមទៀត។
ហេតុផលទី ៥ ក្នុងការចាប់ផ្ដើមក្លាយជាបំណែកនៃក្រុមជំនុំ៖ យើងមិនមែនទៅព្រះវិហារទេ--យើងគឺជាបំណែកនៃក្រុមជំនុំ ហើយយើងក៏កំពុងមានដំណើរឆ្ពោះទៅកាន់គោលដៅមួយ។ នៅឯក្រុមជំនុំជីវិត (Life.Church) យើងមានពាក្យស្លោក ដែលប្រាប់ថា៖ «យើងមិនមែនជាអ្នកដែលចាំតែទទួលពីខាងឯវិញ្ញាណនោះទេ។ យើងគឺជាអ្នកដែលចេះផ្ដល់ឱ្យខាងឯវិញ្ញាណ។ យើងគឺជាបំណែកនៃក្រុមជំនុំ ហើយយើងមានជីវិត ក៏សម្រាប់ពិភពលោក»។ តើហេតុអ្វីបានជាយើងត្រូវធ្វើជាបំណែកនៃក្រុមជំនុំ? ដោយព្រោះតែព្រះយេស៊ូវស្នើឱ្យយើងធ្វើដូច្នេះ។ ពីព្រោះបើយើងគ្រាន់តែស្ដាប់ព្រះបន្ទូលហើយ តែមិនប្រព្រឹត្តតាម នោះវាមិនមែនជារូបមន្តល្អឡើយ។ ដោយសារតែលោកិយត្រូវការក្រូមជំនុំ៖ ដែលជាមនុស្សពិត ដូចជារូបអ្នក ដែលជាអ្នកនឹងដើរតាមព្រះយេស៊ូវ នៅតាមក្រុមពិភាក្សា ក្នុងសហគមន៍ នៅកន្លែងធ្វើការ ក្នុងក្រុមគ្រួសារ នៅហាងកាហ្វេ និងនៅក្នុងអាគារព្រះវិហារនានា។
មិនទាន់ច្បាស់ប្រាកដក្នុងចិត្ដនៅឡើយមែនទេ? ចូរមើលរឿងរបស់ ផេនឆូ (Pancho) ចុះ។
ចូរអធិស្ឋាន៖ឱ ព្រះអម្ចាស់អើយ ទូលបង្គំអរគុណព្រះអង្គ ដែលបានអញ្ជើញទូលបង្គំឱ្យបានក្លាយទៅជាបំណែកមួយនៃក្រុមជំនុំរបស់ព្រះអង្គ។ ព្រះយេស៊ូវអើយ សូមអត់ទោសដល់ទូលបង្គំ ក្នុងគ្រាទាំងឡាយ ដែលទូលបង្គំបានមើលងាយ មិនឱ្យតម្លៃចំពោះក្រុមជំនុំ ដែលជាព្រះកាយរបស់ព្រះអង្គ ដោយគ្រាន់តែគិតថា វាជាទីកន្លែងមួយផ្សេងទៀត ដែលទូលបង្គំទៅម្ដងៗ។ ព្រះវិញ្ញាណដ៏វិសុទ្ធអើយ សូមផ្ដល់ព្រះចេស្ដាដល់ទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចធ្វើកិច្ចការងាររបស់ព្រះអង្គ ក្នុងនាមទូលបង្គំជាបំណែកនៃក្រុមជំនុំ--ដែលជាព្រះកាយ--នៅក្នុងពិភពលោក។ អាមែន។
អំពីគម្រោងអាននេះ
ប្រហែលជាអ្នកមានហេតុផលមួយដែលអ្នកធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាគ្រីស្ទបរិស័ទទៅព្រះវិហារ។ ប្រហែលព្រះវិហារ មិនមែនមានន័យថា ជាកន្លែងមួយផ្សេងទៀត ដែលអ្នកត្រូវទៅនោះទេ។ ទោះបីជាអ្នកហត់នឿយក្នុងព្រះវិហារណាមួយ ឬឆ្ងល់ថាអ្នកគួរធ្វើអ្វី បម្រើក្នុងព័ន្ធកិច្ចអ្វី ឬគួរតែបន្តនៅក្នុងព្រះវិហារនោះទៀត ឬយ៉ាងណាទេ តែឥឡូវនេះ គឺដល់ពេលដ៏អស្ចារ្យមួយ ដែលអ្នកគួរមកស្គាល់ ថាព្រះគម្ពីរមានបន្ទូលយ៉ាងដូចម្ដេច អំពីភាពជាបំណែកនៃក្រុមជំនុំនោះ។ ចូរចាប់ផ្ដើម គម្រោងអានព្រះគម្ពីររបស់ក្រុមជំនុំជីវិត (Life.Church) ដើម្បីធ្វើដំណើរជាមួយ លោកគ្រូគង្វាល ហ្រ្កេក ហ្រ្គូឆែល (Craig Groeschel) ក្នុងមេរៀនជាខ្សែ ក្រោមចំណងជើងថា ឈប់ទៅព្រះវិហារ។
More