ឈប់ទៅព្រះវិហារគំរូ

Stop Going To Church

ថ្ងៃទី 2 ក្នុងចំណោម 5 ថ្ងៃ

ហេតុផលទី ២ ក្នុងការឈប់ទៅព្រះវិហារ៖ អ្នកអាចទៅតាមប្រព័ន្ធឌីជីថល។ តើគួរទៅព្រះវិហារធ្វើអ្វី បើអ្នកអាចស្ដាប់មេរៀន ឬអាចអានព្រះបន្ទូលតាមទូរស័ព្ទរបស់អ្នកដដែលហ្នឹង?

ហេតុផលទី ២ ក្នុងការចាប់ផ្ដើមធ្វើជាបំណែកនៃក្រុមជំនុំ៖ ពិភពលោកទាំងមូលកំពុងដើរទៅតាមប្រព័ន្ធឌីជីថល។ ឥឡូវនេះ មិនមែនជាពេលវេលា ដែលក្រុមជំនុំត្រូវលះបង់ប្រព័ន្ធ និងការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេតនោះឡើយ។ ព្រះយេស៊ូវបានយាងទៅតាមទីកន្លែងដែលមានមនុស្សនៅ ហើយប្រព័ន្ធអ៊ីនធឺណេត នោះគឺជាទីកន្លែងដែលមានមនុស្សជាច្រើនកំពុងតែស្ថិតនៅ។ ដើម្បីឈោងចាប់មនុស្ស ដែលគ្មាននរណាកំពុងឈោងចាប់ នោះយើងត្រូវតែធ្វើអ្វី ដែលមនុស្សមិនកំពុងតែធ្វើ។ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដូចជា ក្រុមជំនុំតាមប្រព័ន្ធអនឡាញ កម្មវិធីព្រះគម្ពីរ មេរៀនតាមផតខាស (podcast) មេរៀនព្រះគម្ពីរតាមអនឡាញ នោះក្រុមជំនុំតាមមូលដ្ឋាន អាចឈោងចាប់ទៅដល់ពិភពលោក។ យើងមិនមែនធ្វើដូច្នេះ ដោយយើងមិនចង់ជួបជុំគ្នានោះទេ ប៉ុន្តែក្រុមជំនុំអាចឈោងចាប់ទៅដល់មនុស្សតាមប្រព័ន្ធអនឡាញ ដោយសារតែ យើងអាចជួបជុំគ្នាបាន។

ចូរធ្វើសកម្មភាព៖ ចូរសួរទៅដល់ក្រុមជំនុំរបស់អ្នក ពីរបៀបដែលអ្នកអាចចាប់ផ្ដើមឈោងចាប់ទៅដល់មនុស្ស តាមរយៈប្រព័ន្ធអនឡាញ។ ប្រសិនបើអ្នកមិនទាន់បានជាបំណែកនៃក្រុមជំនុំនោះទេ ចូរសាកល្បង ក្រុមជំនុំជីវិត (Life.Church) តាមអនឡាញ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Stop Going To Church

ប្រហែលជាអ្នកមានហេតុផលមួយដែលអ្នកធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាគ្រីស្ទបរិស័ទទៅព្រះវិហារ។ ប្រហែលព្រះវិហារ មិនមែនមានន័យថា ជាកន្លែងមួយផ្សេងទៀត ដែលអ្នកត្រូវទៅនោះទេ។ ទោះបីជាអ្នកហត់នឿយក្នុងព្រះវិហារណាមួយ ឬឆ្ងល់ថាអ្នកគួរធ្វើអ្វី បម្រើក្នុងព័ន្ធកិច្ចអ្វី ឬគួរតែបន្តនៅក្នុងព្រះវិហារនោះទៀត ឬយ៉ាងណាទេ តែឥឡូវនេះ គឺដល់ពេលដ៏អស្ចារ្យមួយ ដែលអ្នកគួរមកស្គាល់ ថាព្រះគម្ពីរមានបន្ទូលយ៉ាងដូចម្ដេច អំពីភាពជាបំណែកនៃក្រុមជំនុំនោះ។ ចូរចាប់ផ្ដើម គម្រោងអានព្រះគម្ពីររបស់ក្រុមជំនុំជីវិត (Life.Church) ដើម្បីធ្វើដំណើរជាមួយ លោកគ្រូគង្វាល ហ្រ្កេក ហ្រ្គូឆែល (Craig Groeschel) ក្នុងមេរៀនជាខ្សែ ក្រោមចំណងជើងថា ឈប់ទៅព្រះវិហារ។ 

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.life.church/

គម្រោងអានដែលពាក់ព័ន្ធ