ឈប់ទៅព្រះវិហារគំរូ
ហេតុផលទី ៣ ក្នុងការឈប់ទៅព្រះវិហារ៖ វាដូចជាចម្លែក។ ក្រុមជំនុំមានមនុស្សដែលចម្លែកៗជាច្រើននាក់។ ពួកគេញញឹមដាក់អ្នក។ ពួកគេមើលទៅដូចជាចង់ស្គាល់ ចង់ដឹងពីរូបអ្នក។ ពួកគេឱ្យថវិការនិងពេលវេលារបស់ពួកគេ ដើម្បីជួយនិងបម្រើដល់ក្រុមជំនុំ និងនៅក្នុងសហគមន៍របស់ពួកគេ។ គ្មាននរណាគេមានលក្ខណៈល្អអីយ៉ាងដូច្នេះទេ មែនអត់? ពួកគេប្រហែលជាគិតអ្វីផ្សេងពីអ្នក ឬក៏ប្រហែលជាពួកគេមានលក្ខណៈស្រដៀងនឹងរូបអ្នកដែរមើលទៅ។ វាពិបាកនឹងយល់ ប៉ុន្តែមនុស្សចម្លែកទាំងនេះ វាជាហេតុផលសមល្មមសម្រាប់ឱ្យយើងឈប់ទៅព្រះវិហារបាន។
ហេតុផលទី ៣ ក្នុងការចាប់ផ្ដើមធ្វើជាបំណែកនៃក្រុមជំនុំ៖យើងទាំងអស់គ្នាសុទ្ធតែជាមនុស្សចម្លែក។ ក្រុមជំនុំរបស់យើងចម្លែក ដោយសារតែក្រុមជំនុំ មានសុទ្ធទៅដោយមនុស្ស។ ហើយបើនិយាយឱ្យត្រង់ទៅ—យើងទាំងអស់គ្នាមានលក្ខណៈចម្លែកផ្សេងៗពីគ្នា។ តែវាមិនអីទេ។ ពីព្រោះតាមតែយើងដឹង ភាពជាមនុស្សធម្មតា ក៏មិនសូវជានាំឱ្យមានភាពសុខស្រួលរហូតនោះដែរ។ ប្រៀបដូចជា សាសន៍យូដា និងសាសន៍ដទៃ នៅក្នុងសម័យក្រុមជំនុំដើមដំបូង ភាពខុសប្លែកពីគ្នា ប្រហែលអាចជាហេតុផល ដែលធ្វើឱ្យពួកគេមានលក្ខណៈផ្សាភ្ជាប់ជាមួយនឹងគ្នាបានយ៉ាងល្អ។ ក្រុមជំនុំរបស់យើងអាចឈានមកដល់ទីកន្លែងឥឡូវ ក៏ដោយសារតែ យើងទាំងអស់គ្នា វាចម្លែក បាក់បែក តែទទួលបានការអត់ឱនទោស ដោយរួមជាមួយនឹងជំនឿដ៏គួរឱ្យអស់សំណើច ព្រោះយើងបានរកឃើញព្រះគុណដ៏អស្ចារ្យនៃព្រះជាម្ចាស់។ តើអ្នកដឹងថាមានអ្វីដែលចម្លែកជាងនេះទៀតដែរអត់? ចូរឱ្យគ្រាន់តែទៅក្រុមជំនុំ ដោយមិនគិតថាខ្លួនជាបំណែកមួយនៃក្រុមជំនុំនោះទៅ នោះអ្នកនឹងដឹងហើយ។
ចូរអធិស្ឋាន៖ ឱ ព្រះអម្ចាស់អើយ សូមបង្ហាញដល់ទូលបង្គំ ប្រសិនបើទូលបង្គំមាននូវក្ដីភ័យខ្លាច ការឈឺចាប់ ឬអ្វីណាមួយ ដែលកំពុងរារាំងទូលបង្គំ មិនឱ្យក្លាយខ្លួនជាបំណែកមួយនៃក្រុមជំនុំរបស់ទូលបង្គំ។ តើឱ្យទូលបង្គំត្រូវធ្វើអ្វីបន្ទាប់ទៀត ដើម្បីឱ្យទូលបង្គំអាចក្លាយខ្លួនជាបំណែកមួយនៃក្រុមជំនុំបាន?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ប្រហែលជាអ្នកមានហេតុផលមួយដែលអ្នកធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាគ្រីស្ទបរិស័ទទៅព្រះវិហារ។ ប្រហែលព្រះវិហារ មិនមែនមានន័យថា ជាកន្លែងមួយផ្សេងទៀត ដែលអ្នកត្រូវទៅនោះទេ។ ទោះបីជាអ្នកហត់នឿយក្នុងព្រះវិហារណាមួយ ឬឆ្ងល់ថាអ្នកគួរធ្វើអ្វី បម្រើក្នុងព័ន្ធកិច្ចអ្វី ឬគួរតែបន្តនៅក្នុងព្រះវិហារនោះទៀត ឬយ៉ាងណាទេ តែឥឡូវនេះ គឺដល់ពេលដ៏អស្ចារ្យមួយ ដែលអ្នកគួរមកស្គាល់ ថាព្រះគម្ពីរមានបន្ទូលយ៉ាងដូចម្ដេច អំពីភាពជាបំណែកនៃក្រុមជំនុំនោះ។ ចូរចាប់ផ្ដើម គម្រោងអានព្រះគម្ពីររបស់ក្រុមជំនុំជីវិត (Life.Church) ដើម្បីធ្វើដំណើរជាមួយ លោកគ្រូគង្វាល ហ្រ្កេក ហ្រ្គូឆែល (Craig Groeschel) ក្នុងមេរៀនជាខ្សែ ក្រោមចំណងជើងថា ឈប់ទៅព្រះវិហារ។
More