ទំនុកតម្កើង 16:7-11

ទំនុកតម្កើង 16:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទូល‌បង្គំ​សូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ជួយ​គំនិត​ទូល‌បង្គំ ចិត្តទូល‌បង្គំដាស់​តឿន​ទូល‌បង្គំ​នៅ​ពេល​យប់។ ទូល‌បង្គំ​បាន​តាំង​ព្រះ‌យេហូវ៉ា នៅ​មុខ​ទូល‌បង្គំ​ជា‌និច្ច ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​មិន​រង្គើ​ឡើយ។ ហេតុ​នេះហើយ​បាន​ជា​ចិត្ត​ទូល‌បង្គំ​អរ​សប្បាយ ហើយ​កិត្តិយស​នៃ​ទូល‌បង្គំ​បាន​រីក‌រាយ​ឡើង រូប​សាច់​នៃ​ទូល‌បង្គំ​ក៏​នឹង​នៅ ដោយ​សាន្ត‌ត្រាណ​ដែរ។ ដ្បិត​ព្រះ‌អង្គ​មិន​បោះ​បង់​ព្រលឹង​ទូល‌បង្គំ នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឡើយ ក៏​មិន​ឲ្យអ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ឃើញ​សេចក្ដី​ពុក​រលួយ​ដែរ។ ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​ទូល‌បង្គំ​ឃើញ​ផ្លូវ​ជីវិត នៅ​ចំពោះ​ព្រះ‌អង្គ​មាន​អំណរ​ពោរ‌ពេញ នៅ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ មាន​សេចក្ដី​រីករាយ ជា​ដរាប​ត​ទៅ។

ទំនុកតម្កើង 16:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទូលបង្គំ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ព្រោះ​ព្រះអង្គ​ផ្ដល់​យោបល់​ដល់​ទូលបង្គំ សូម្បី​តែ​នៅ​ពេល​យប់ ក៏​មន‌សិការ​របស់​ទូលបង្គំ​ដាស់‌តឿន​ទូលបង្គំ​ដែរ។ ទូលបង្គំ​នឹក​ដល់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​ខាង​មុខ​ទូលបង្គំ​ជានិច្ច ដោយ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ ទូលបង្គំ​នឹង​មិន​ភ័យ​ខ្លាច​សោះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ចិត្ត​ទូលបង្គំ​រីក‌រាយ វិញ្ញាណ​ទូលបង្គំ​ត្រេក​អរ​ដ៏​លើស‌លុប ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ ក៏​បាន​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ។ ដ្បិត​ព្រះអង្គ​នឹង​មិន​បោះ​បង់​ព្រលឹង ទូលបង្គំ​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​បណ្តោយ​ឲ្យ​សព អ្នក​បម្រើ​របស់​ព្រះអង្គ​ត្រូវ​រលួយ​ដែរ ។ ព្រះអង្គ​បង្ហាញ​ទូលបង្គំ​ឲ្យ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត។ ដោយ​ព្រះអង្គ​នៅ​ជា​មួយ ទូលបង្គំ​មាន​អំណរ​ដ៏​បរិបូណ៌ ហើយ​នៅ​ខាង​ស្ដាំ​ព្រះអង្គ ទូលបង្គំ​ក៏​រីក‌រាយ​អស់‌កល្ប​ជានិច្ច​ដែរ។

ទំនុកតម្កើង 16:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទូលបង្គំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ជួយ​គំនិត​ទូលបង្គំ អើ ចិត្ត​ក៏​បង្គាប់​ដល់​ទូលបង្គំ​នៅ​វេលា​យប់​ដែរ ទូលបង្គំ​បាន​តាំង​ព្រះ‌យេហូវ៉ា នៅ​មុខ​ទូលបង្គំ​ជា​ដរាប ហើយ​ដោយ​ព្រោះ​ទ្រង់​គង់​នៅ​ខាង​ស្តាំ​ទូលបង្គំ បាន​ជា​ទូលបង្គំ​មិន​ត្រូវ​រង្គើ​ឡើយ ហេតុ​នោះ​ចិត្ត​ទូលបង្គំ​អរ​សប្បាយ ហើយ​កិត្តិយស​នៃ​ទូលបង្គំ​បាន​រីក‌រាយ​ឡើង រូប​សាច់​នៃ​ទូលបង្គំ​ក៏​នឹង​នៅ​ដោយ​សាន្ត‌ត្រាណ​ដែរ ដ្បិត​ទ្រង់​មិន​ទុក​ឲ្យ​ព្រលឹង​ទូលបង្គំ នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ក៏​មិន​ព្រម​ឲ្យ អ្នក​បរិសុទ្ធ​របស់​ទ្រង់​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូលបង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញ នៅ​ចំពោះ​ទ្រង់​មាន​សេចក្ដី​អំណរ​ដ៏​ពោរ‌ពេញ នៅ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​មាន​សេចក្ដី​អរ​សប្បាយ ជា​ដរាប​ត​ទៅ។

ទំនុកតម្កើង 16:7-11

ទំនុកតម្កើង 16:7-11 គខបទំនុកតម្កើង 16:7-11 គខបទំនុកតម្កើង 16:7-11 គខបទំនុកតម្កើង 16:7-11 គខប