ទំនុកតម្កើង 16:7-11

ទំនុកតម្កើង 16:7-11 គខប

ទូលបង្គំ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ព្រោះ​ព្រះអង្គ​ផ្ដល់​យោបល់​ដល់​ទូលបង្គំ សូម្បី​តែ​នៅ​ពេល​យប់ ក៏​មន‌សិការ​របស់​ទូលបង្គំ​ដាស់‌តឿន​ទូលបង្គំ​ដែរ។ ទូលបង្គំ​នឹក​ដល់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​ខាង​មុខ​ទូលបង្គំ​ជានិច្ច ដោយ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ ទូលបង្គំ​នឹង​មិន​ភ័យ​ខ្លាច​សោះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ចិត្ត​ទូលបង្គំ​រីក‌រាយ វិញ្ញាណ​ទូលបង្គំ​ត្រេក​អរ​ដ៏​លើស‌លុប ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ ក៏​បាន​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ។ ដ្បិត​ព្រះអង្គ​នឹង​មិន​បោះ​បង់​ព្រលឹង ទូលបង្គំ​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​បណ្តោយ​ឲ្យ​សព អ្នក​បម្រើ​របស់​ព្រះអង្គ​ត្រូវ​រលួយ​ដែរ ។ ព្រះអង្គ​បង្ហាញ​ទូលបង្គំ​ឲ្យ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត។ ដោយ​ព្រះអង្គ​នៅ​ជា​មួយ ទូលបង្គំ​មាន​អំណរ​ដ៏​បរិបូណ៌ ហើយ​នៅ​ខាង​ស្ដាំ​ព្រះអង្គ ទូលបង្គំ​ក៏​រីក‌រាយ​អស់‌កល្ប​ជានិច្ច​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 16:7-11