ទំនុកតម្កើង 16:7-11

ទំនុកតម្កើង 16:7-11 - ទូលបង្គំ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
ព្រោះ​ព្រះអង្គ​ផ្ដល់​យោបល់​ដល់​ទូលបង្គំ
សូម្បី​តែ​នៅ​ពេល​យប់
ក៏​មន‌សិការ​របស់​ទូលបង្គំ​ដាស់‌តឿន​ទូលបង្គំ​ដែរ។
ទូលបង្គំ​នឹក​ដល់​ព្រះ‌អម្ចាស់
ដែល​ស្ថិត​នៅ​ខាង​មុខ​ទូលបង្គំ​ជានិច្ច
ដោយ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ
ទូលបង្គំ​នឹង​មិន​ភ័យ​ខ្លាច​សោះ​ឡើយ។
ហេតុ​នេះ​ហើយ​បាន​ចិត្ត​ទូលបង្គំ​រីក‌រាយ
វិញ្ញាណ​ទូលបង្គំ​ត្រេក​អរ​ដ៏​លើស‌លុប
ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ
ក៏​បាន​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ។
ដ្បិត​ព្រះអង្គ​នឹង​មិន​បោះ​បង់​ព្រលឹង
ទូលបង្គំ​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ
ហើយ​ព្រះអង្គ​ក៏​មិន​បណ្តោយ​ឲ្យ​សព
អ្នក​បម្រើ​របស់​ព្រះអង្គ​ត្រូវ​រលួយ​ដែរ ។
ព្រះអង្គ​បង្ហាញ​ទូលបង្គំ​ឲ្យ​ស្គាល់​ផ្លូវ
ឆ្ពោះ​ទៅ​កាន់​ជីវិត។
ដោយ​ព្រះអង្គ​នៅ​ជា​មួយ
ទូលបង្គំ​មាន​អំណរ​ដ៏​បរិបូណ៌
ហើយ​នៅ​ខាង​ស្ដាំ​ព្រះអង្គ
ទូលបង្គំ​ក៏​រីក‌រាយ​អស់‌កល្ប​ជានិច្ច​ដែរ។

ទូលបង្គំ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ព្រោះ​ព្រះអង្គ​ផ្ដល់​យោបល់​ដល់​ទូលបង្គំ សូម្បី​តែ​នៅ​ពេល​យប់ ក៏​មន‌សិការ​របស់​ទូលបង្គំ​ដាស់‌តឿន​ទូលបង្គំ​ដែរ។ ទូលបង្គំ​នឹក​ដល់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​ខាង​មុខ​ទូលបង្គំ​ជានិច្ច ដោយ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ ទូលបង្គំ​នឹង​មិន​ភ័យ​ខ្លាច​សោះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ចិត្ត​ទូលបង្គំ​រីក‌រាយ វិញ្ញាណ​ទូលបង្គំ​ត្រេក​អរ​ដ៏​លើស‌លុប ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ ក៏​បាន​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ។ ដ្បិត​ព្រះអង្គ​នឹង​មិន​បោះ​បង់​ព្រលឹង ទូលបង្គំ​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​បណ្តោយ​ឲ្យ​សព អ្នក​បម្រើ​របស់​ព្រះអង្គ​ត្រូវ​រលួយ​ដែរ ។ ព្រះអង្គ​បង្ហាញ​ទូលបង្គំ​ឲ្យ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត។ ដោយ​ព្រះអង្គ​នៅ​ជា​មួយ ទូលបង្គំ​មាន​អំណរ​ដ៏​បរិបូណ៌ ហើយ​នៅ​ខាង​ស្ដាំ​ព្រះអង្គ ទូលបង្គំ​ក៏​រីក‌រាយ​អស់‌កល្ប​ជានិច្ច​ដែរ។

ទំនុកតម្កើង 16:7-11