ទំនុកដំកើង 16:7-11

ទំនុកដំកើង 16:7-11 ពគប

ទូលបង្គំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ជួយ​គំនិត​ទូលបង្គំ អើ ចិត្ត​ក៏​បង្គាប់​ដល់​ទូលបង្គំ​នៅ​វេលា​យប់​ដែរ ទូលបង្គំ​បាន​តាំង​ព្រះ‌យេហូវ៉ា នៅ​មុខ​ទូលបង្គំ​ជា​ដរាប ហើយ​ដោយ​ព្រោះ​ទ្រង់​គង់​នៅ​ខាង​ស្តាំ​ទូលបង្គំ បាន​ជា​ទូលបង្គំ​មិន​ត្រូវ​រង្គើ​ឡើយ ហេតុ​នោះ​ចិត្ត​ទូលបង្គំ​អរ​សប្បាយ ហើយ​កិត្តិយស​នៃ​ទូលបង្គំ​បាន​រីក‌រាយ​ឡើង រូប​សាច់​នៃ​ទូលបង្គំ​ក៏​នឹង​នៅ​ដោយ​សាន្ត‌ត្រាណ​ដែរ ដ្បិត​ទ្រង់​មិន​ទុក​ឲ្យ​ព្រលឹង​ទូលបង្គំ នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ក៏​មិន​ព្រម​ឲ្យ អ្នក​បរិសុទ្ធ​របស់​ទ្រង់​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូលបង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញ នៅ​ចំពោះ​ទ្រង់​មាន​សេចក្ដី​អំណរ​ដ៏​ពោរ‌ពេញ នៅ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​មាន​សេចក្ដី​អរ​សប្បាយ ជា​ដរាប​ត​ទៅ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកដំកើង 16:7-11