លេវីវិន័យ 3:12-16

លេវីវិន័យ 3:12-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​តង្វាយ​របស់​គេ​ជា​ពពែ​ញី គេ​ត្រូវ​យក​វា​មក​ថ្វាយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ជា​តង្វាយ​របស់​ខ្លួន ហើយ​ចាក់​ក​វា​នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ បន្ទាប់​មក ពួក​បូជា‌ចារ្យ​ដែល​ជា​កូន​របស់​លោក​អើរ៉ុន យក​ឈាម​ប្រោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ តង្វាយ​មួយ​ចំណែក​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ចំពោះ​ព្រះ‌អម្ចាស់ គឺ​ខ្លាញ់​ដែល​ជាប់​នឹង​ពោះ‌វៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ‌វៀន ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ក្រលៀន​រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វីៗ​ជាប់​នឹង​ថ្លើម ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។ បូជា‌ចារ្យ​ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ។ នេះ​ជា​អាហារ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ។ ខ្លាញ់​ទាំង​អស់​ជា​ចំណែក​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន លេវីវិន័យ 3

លេវីវិន័យ 3:12-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បើ​គេ​ថ្វាយ​ពពែ នោះ​ត្រូវ​យក​មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រូវ​ដាក់​ដៃ​លើ​ក្បាល រួច​សម្លាប់​នៅ​មុខ​ត្រសាល​ជំនុំ ហើយ​ពួក​កូន​លោក​អើរ៉ុន​ត្រូវ​ប្រោះ​ឈាម​នៅ​ជុំ​វិញ​លើ​អាសនា។ ត្រូវ​យក​មួយ​ចំណែក​ពី​តង្វាយ​នោះ​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង ព្រម​ទាំង​អង្គញ់​ទាំង​ពីរ ហើយ​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ និង​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​អង្គញ់​ផង។ បន្ទាប់​មក សង្ឃ​ត្រូវ​ដុត​របស់​ទាំង​នោះ​នៅ​លើ​អាសនា នេះ​ហើយ​ជា​ព្រះ‌ស្ងោយ​នៃ​តង្វាយ​ដែល​ដុត​ថ្វាយ​សម្រាប់​ក្លិន​ឈ្ងុយ។ ដ្បិត​ខ្លាញ់​ទាំង​អស់​នោះ​ជា​របស់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន លេវីវិន័យ 3

លេវីវិន័យ 3:12-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​គេ​ថ្វាយ​ពពែ នោះ​ត្រូវ​យក​មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រូវ​ដាក់​ដៃ​លើ​ក្បាល រួច​សំឡាប់​នៅ​មុខ​ត្រសាល​ជំនុំ ហើយ​ពួក​កូន​អើរ៉ុន​ត្រូវ​ប្រោះ​ឈាម​នៅ​ជុំវិញ​លើ​អាសនា ក៏​ត្រូវ​យក​១​ចំណែក​ពី​ដង្វាយ នោះ​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង នឹង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង ព្រម​ទាំង​អង្គញ់​ទាំង​២ ហើយ​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ នឹង​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​នឹង​អង្គញ់​ផង រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​របស់​ទាំង​នោះ​នៅ​លើ​អាសនា នេះ​ហើយ​ជា​ព្រះ‌ស្ងោយ​នៃ​ដង្វាយ​ដែល​ដុត​ថ្វាយ​សំរាប់​ក្លិន​ឈ្ងុយ ដ្បិត​ខ្លាញ់​ទាំង​អស់​នោះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា

ចែក​រំលែក
អាន លេវីវិន័យ 3